ព័ត៌មានជាតិ

មហាជនរិះគន់យ៉ាងខ្លាំងនៅល្បែងស៊ីសងមាន់អនឡាញព្រមទាំងឡូតូនិងយូគីដែលជាប្រភេទល្បែងកាស៊ីណូកំពុងតែមកដល់កៀនកាំជណ្ដើរផ្ទះបងប្អូនប្រជាពលរដ្ឋ និងហាងកាហ្វេ ហាក់មុំមានអាជ្ញាធរអន្តរាគមន៍ឬក៏អាពើអ្វីឡើយ។

កុល

ថ្ងៃទី១៧-១១-២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងក្នុងស្រុកពញ្ញាឮ កំពុងបើកដំណើលម្អសោភណ្ឌ កុំឲ្យស្ងាត់ ។ទីតាំងជាច្រើនកន្លែងក្នុងហាងកាហ្វេហើយនិងក្លឹបបាល់ទះ ដែលមានល្បែងឡូតូប្រភេទអនឡាញ ស្ថិតនៅភូមិឃ្លាំងស្បែក ឃុំកំពុងហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាល ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ហើយទេដឹង ទើបត្រូវដងត្រូវផ្លែគ្នាទៅហើយបានជាមិនមានវិធានការបង្ក្រាបសោះ។
ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខេត្តកណ្តាល បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ នឹងឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ
ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ក្នុងទីតាំងមួយចំនួនខ្លះគឺបងប្អូនប្រជាពលរដ្ឋបានឃើញមានកិច្ចអន្តរាគមន៍ ហើយនឹងធ្វើកិច្ចសន្យាម្ដងម្កាលប៉ុន្តែគ្រាន់តែជាការបិទបាំងភ្នែកមហាជនប៉ុណ្ណោះ។
អ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ !
លោកអធិការស្រុកពញាឮដួង តេង ហាក់បីដូចជា មិនបានបំពេញតួនាទីខ្លួនឯង ។
បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។
សម្តេចពុក លោកខិតខំប្រឹងប្រែងធ្វើការណាស់ តែអស់លោកបែរជាបំផ្លាញនូវទំនុកចិត្តរបស់សម្តេចពុក ដែលប្រគល់តួនាទីឲ្យអស់លោកបម្រើពលរដ្ឋ បង្រ្កាបរាល់បទល្មើស ជាពិសេសល្បែងស៊ីសង ដែលជាប្រភពបង្កើតចោរកម្ម ៕
មហាជនសូមស្នើឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តនគរបាលខេត្តកណ្តាលសូមលោកមេត្តាចាត់វិធានការក៏ដូចជាចុះបង្ក្រាបផងទាន។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *