ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!

ខេត្តកណ្តាល៖ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមប្រភពប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរលំ បានង្ហើបប្រាប់ដល់អង្គភាពសារព័ត៌មាន យើង ថា មានទីតាំងលេងល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការលេង ភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់រយដុល្លារ និងសង្ស័យជាកន្លែងប្រើប្រាស់គ្រឿងញៀន មានទាំងក្មេង មានទាំងចាស់ បែរជាសមត្ថកិច្ចក្រុងតាខ្មៅទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ស្វាយរលំ នឹងលោកអធិការក្រុងតាខ្មៅស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម គង់ សោភ័ណអភិបាលខេត្ត និងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដើម្បីឪ្យលោកបញ្ចេញកំដាប់ដៃដែកបំបែកល្បែងស៊ីសងខុសច្បាប់ទាំងនេះ ទើបអាចបង្ក្រាបបានមើលទៅ។យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងខាងលើ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយមាន ចាំមើលផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបឲ្យចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ទោះ

យ៉ាងណាក៏ដោយ ពលរដ្ឋនៅតែទទូចស្នើរសុំអាជ្ញាធរខេត្តកណ្ដាល សុំមានវិធានការបង្ក្រាបទប់ស្កាត់ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងសុីសងខាងលើនេះផង ព្រោះកន្លងមកអាជ្ញាធរលោកអនុវត្តបានល្អណាស់បង្រ្កាបរាល់ទាំងល្បែងស៊ីសង ខុសច្បាប់ និងបទល្មើសនានា៕
អង្គភាពយើងខ្ញុំរងចាំមើលការអនុវត្តន៍ជាក់ស្តែងក្នុងមូលដ្ឋានខេត្តកណ្តាលនេះ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *