Related Articles
រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ
រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាកា និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីវាយតម្លៃសម្រេច ស្នើសុំប័ណ្ណសរសើរ របស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជូនបុគ្គល និងអង្គភាព ដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២២ ។ សមាសភាពចូលរួម មេបញ្ជាការរង នាយការិយាល័យប្រតិបត្ដិការ និងហ្វឹកហ្វឺន នាយការិយាល័យបុគ្គលិក នាយការិយាល័យគោលយោបាយ នាយការិយាល័យអប់រំផ្សព្វផ្សាយ ចូលរួមជាច្រើននាក់ផងដែរ។
មហាជនរិះគន់យ៉ាងខ្លាំងនៅល្បែងស៊ីសងមាន់អនឡាញព្រមទាំងឡូតូនិងយូគីដែលជាប្រភេទល្បែងកាស៊ីណូកំពុងតែមកដល់កៀនកាំជណ្ដើរផ្ទះបងប្អូនប្រជាពលរដ្ឋ និងហាងកាហ្វេ ហាក់មុំមានអាជ្ញាធរអន្តរាគមន៍ឬក៏អាពើអ្វីឡើយ។
កុល ថ្ងៃទី១៧-១១-២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងក្នុងស្រុកពញ្ញាឮ កំពុងបើកដំណើលម្អសោភណ្ឌ កុំឲ្យស្ងាត់ ។ទីតាំងជាច្រើនកន្លែងក្នុងហាងកាហ្វេហើយនិងក្លឹបបាល់ទះ ដែលមានល្បែងឡូតូប្រភេទអនឡាញ ស្ថិតនៅភូមិឃ្លាំងស្បែក ឃុំកំពុងហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាល ប៉ុន្មានទេហេតុអ្វីមិនដឹងទៅវិញ ឬក៏ត្រូវយ័ន្តទេវប្រាក់ហើយទេដឹង ទើបត្រូវដងត្រូវផ្លែគ្នាទៅហើយបានជាមិនមានវិធានការបង្ក្រាបសោះ។ ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខេត្តកណ្តាល បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង(បញ្ជល់មាន់ នឹងឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ […]
ប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស២នាក់ នៅក្នុងទឹកនៅស្រុកថ្មបាំង ខេត្តកោះកុង
ប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សប្រុស២នាក់ នៅក្នុងទឹកនៅស្រុកថ្មបាំង ខេត្តកោះកុង ខេត្តកោះកុង÷ នៅចំណុចទឹកស្ទឹងជំរំសត្វភេស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ ប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ២នាក់មានឈ្មោះ ៖ ១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅលើសពឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមលាយផ្កាឈូក និង២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។ នៅលើសព មានឈាមហូរតាមច្រមុះ,មាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង។ យោងតាមការពិនិត្យលើសាកសព ដោយមានការចូល រួមពីលោកគ្រូពេទ្យប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា សាកសព១ស្លៀកខោខូវប៊យជើងវែង អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់នាឡិកាជ័រពណ៌ខ្មៅ និងសាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៌គគី អាវយឺតពណ៌ខ្មៅដៃខ្លីហើយមានពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស។ ក្រៅ ពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។ តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។ សាកសពកំពុងយកទៅតម្កល់ ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕