បាត់ដំបង: ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរ សារធារណៈការ និង ដឹកជញ្ជូនខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាល និង សួរសុខទុក្ខ នឹងប្រគល់គ្រឿងឧបភោគ បរិភោគជូនដល់បងប្អូន កីឡាករទូក ង “សាធារណការសរជ័យបារមីកំចាយមារ ” ដើម្បីជាស្បៀងត្រៀមក្នុងការសម ហ្វឹកហាត់ ដើម្បីកំដៅសាច់ដុំ ត្រៀមប្រយុទ្ធនាឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីបថ្នាក់ខេត្ត នៅថ្ងៃទី២៨ ២៩ ខែតុលា ខាងមុខនេះ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ ផ្ដាំផ្ញើ និងណែនាំដល់បងប្អូនកីឡាករ
ឲ្យមានការប្រុងប្រយ័ត្ន និង ថែទាំសុខភាព កុំពិសារនៅគ្រឿងស្រវឹង
មួយវិញទៀតគឺចង់ឲ្យចំណុះទូក ស្គាល់ភូមិសាស្រ្ត និងខ្សែទឹក ដើម្បីងាយស្រួល ស្គាល់ ទីតាំង ប្រគួត។
គ្រឿងឧបភោគបរិភោគរួមមាន ភេសជ្ជៈ150 មីនិង ត្រីខទឹកសុទ្ធ។
សូមបញ្ជាក់ផងដែរថាទីតាំងដែលបងប្អូនកីឡាករទូកងស្នាក់នៅ គឺស្ថិតនៅក្នុងវត្ត ដំរី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។
Related Articles
ផ្កាយ៣ម្នាក់ នៃកងពលតូចលេខ៧០រងការចោទថា រំលោភយកដីជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ÷ ឧត្តមសេនីយ៍ឯកហាក់ម៉ៅដែលពីមុនល្បីល្បាញខាងកងដឹកជញ្ជូនទំនិញខុសច្បាប់តាមខ្សែផ្លូវសំខាន់ៗនោះ នៅពេលនេះមន្ត្រីពាក់ផ្កាយ៣ម្នាក់នេះ នៃកងពលតូចលេខ៧០ កំពុងរងការចោទប្រកាន់ពីក្រុមអ្នកភូមិជនជាតិដើមភាគតិចថា បានប្រើអំណាចយ៉ាងកំរោលរំលោភយកដីដែលពួកគេកំពុងរស់នៅ និងអាស្រ័យផល។ មិនតែប៉ុណ្ណោះបុគ្គលម្នាក់នេះថែមទាំងប្រើប្រាស់គ្រឿងចាក់ដែលមានពាក់ស្លាកលេខអង្គភាពកងទ័ពទៀតផង។ ក្រុមអ្នកភូមិជនជាតិភាគតិចបាននិយាយថា លោក ហាក់ ម៉ៅ បានប្រើប្រាស់កម្លាំងទាហាន,រថយន្តយោធា និងរថយន្ត សឺរ៉ែន ដើម្បីបំភិតបំភ័យបំបាក់ស្មារតីអ្នក ភូមិ ហើយបានព័ទ្ធ និងឈូសឆាយយកដីធ្លីរបស់ពួកគាត់នៅចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន នោរម្យ ខេត្ត មណ្ឌលគិរី ។ អ្នកភូមិបានហៅសកម្មភាពនេះប្រៀបបាន នឹងការឆក់ ប្លន់ដីធ្លីនិងជីវិតជីវភាព ដែលបន្សល់ទុកពីដូនតារាប់តំណររបស់ពួកគាត់តាមរបៀបឆៅៗ ដែលប្រការនេះផ្ទុយខុសឆ្ងាយពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋសម្ដេចដោយពុំរើសអើង។ ជាមួយគ្នានេះដើម្បីកាត់បន្ថយ និងឈានទៅបញ្ចប់ការ រំលោភបំពានដីធ្លីជនជាតិដើមភាគតិចពីសំណាក់ពួកអ្នកមានអំណាចមានលុយ ក្រុមអ្នកភូមិក៏បានអំពាវ នាវយ៉ាងទទូចផងដែរ ដល់អាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាចុះអនុវត្តលិខិតបង្គាប់ការរបស់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីក៏ដូចជាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ រួមទាំងលិខិតរបស់ក្រសួងមហាផ្ទៃក្នុងការវាស់វែងកាត់ឆ្វៀលដី ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ភ្នាក់ងារគេហទំព័រយើងបានព្យាយាមទាក់ទងតាមទូរសព្ទទៅលោកឧត្តមសេនីយ៍ឯកហាក់ ម៉ៅ នៅវេលាល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ ២០២៣នេះដែរ ប៉ុន្តែសំឡេងនៅបណ្ដាញទូរសព្ទម្ខាងប្រាប់មកថា គាត់មិនមែនជាលោកឧត្តមសេនីយ៍ហាក់ ម៉ៅ នោះទេ៕
នឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ
ឯកឧត្តម នេត្រ ភក្ត្រាបានមានប្រសាស៍ថា៖ ក្រសួងព័ត៌មាននឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មានកាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបក្រសួងព័ត៌មានមានគម្រោងនឹងបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឲ្យអ្នកសារព័ត៌មានកាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃសង្គមឌីជីថល»។នេះជាការថ្លែងឲ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជេីញជាធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មានប្រមាណ៣៨១នាក់ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ។ ជាមួយនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបន្តថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន […]
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (បាត់ដំបង) នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងដែលពិធីនេះរៀបចំឡើងក្នុងសាលប្រជុំពិភពសិក្សានៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍អបអរសាទរដល់គរុនិស្សិតទាំងអស់បានបញ្ចប់បរិញ្ញាបត្រនៅវិទ្យាស្ថាននេះ ព្រោះ វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនេះ ជាវិទ្យាស្ថានមួយ ដែលជាសមិទ្ធផលដែលលេចឡើងក្រោមជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គកាចៃកា ដែលធ្វើឲ្យវិទ្យាស្ថាននេះមានសូចនាករស្នូលមួយក្នុងការបណ្ដុះបណ្ដាលនូវគុណវុឌ្ឍិរបស់គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រិតការគ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ចំពោះគរុនិស្សិតទាំងបរិញ្ញាបត្រ ១២ បូក ៤ និង ១២ បូក២ ក្នុងការទទួលនូវអត្ថប្រយោជន៍ដ៏ពិសេសនេះ។ ឯកឧត្តម បានសម្ដែងនូវកតញ្ញូតាធម៌ដល់រាជរដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ថ្លៃថ្លានេះ ជូនប្រទេសកម្ពុជាតាមរយៈអង្គការចៃការ ដើម្បីកសាងនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅជំនាន់ក្រោយ ហើយនៅក្នុងនីតិកាលទី៧ នេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវយុទ្ធសាស្ត្របញ្ចកោណ ដែលក្នុងនោះ គឺមានការលើកកម្ពស់នូវវិស័យអប់រំផងដែរ ក្នុងការបង្កើតនូវគុណភាពនៃធនធានមនុស្ស ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយរបស់ប្រទេស។ ឯកឧត្តម ហង់ជួន ណារ៉ុន […]