Related Articles
នគរបាលខេត្តកំពង់ស្ពឺ ចុះជួបនារីម្នាក់ស្រុកភ្នំស្រួចដែលសុំអន្តរាគមន៍សុំលែងប្តី
ខេត្តកំពង់ស្ពឺ÷ស្រ្ដីម្នាក់រស់នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo” ។ នាង សុខ ស្រីអន បានរៀបរាប់តាមបណ្តាញសង្គម facebook ថា នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីតនិងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថា មិនបានស្រឡាញ់ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង។ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀប ការនាងខ្ញុំប្រកែកមិនឈ្នះ ហើយពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះ។ ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថា បេីនាងខ្ញុំមិនយក(ប្តី)ទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹក នាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។ ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំ ស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុកចុង ម្ដាយបង្កើត រួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដរាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់។ ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេនាងស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយអ្នកដែលរង់ចាំនាង។ សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង៕
កម្លាំងអធិការស្រុកបាកានជាមួយនឹងកម្លាំងប៉ុស្តិ៍អូរតាប៉ោង
កម្លាំងអធិការស្រុកបាកានជាមួយនឹងកម្លាំងប៉ុស្តិ៍អូរតាប៉ោ ខេត្តពោធិ៍សាត់:ថ្ងៃទី 27 ខែ 8 22 តាមបញ្ជាលោកវីរៈសេនីយ៍ឯកនាងវត្តអធិការនគរបាលស្រុកប្រកាន់យើងបានសហការជាមួយនឹងជំនាញនគរបាលយុត្តិធម៌ស្រុកបង្កានបានចុះបង្ក្រាបអ្នកញៀននឹងល្បែងមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាបានចំនួន១៧នាក់👉🏻:នៅថ្ងៃទី 27-08-2022 វេលាម៉ោង 13និង05 នាទី កំលាំងប៉ុស្តិ៍អូរតាប៉ោង 03នាក់ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ចំនួន 9នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុង គឹមសែ អធិការរង នគរបាលស្រុកបាកាន បានចុះបង្ក្រាបល្បែងស៊ីសង ( ជល់មាន់ ) 01កន្លែង នៅចំណុច ទួលតាពូង ស្ថិតក្នុង ភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ +លទ្ធផលបង្ក្រាប: 👉🏻អ្នកលេងបានរត់គេចខ្លួនអស់ បន្សល់ទុក មធ្យោបាយនិងសម្ភារៈសម្រាប់ប្រព្រឹត្តល្បែងស៊ីសងរួមមាន: 1-ម៉ូតូចំនួន 17គ្រឿង 2-សៃវេនមាន់ចំនួន 1 3-ជញ្ជីងថ្លឹងមាន់ចំនួន1 4-ឆ្នាំងដាំទឹក 1និងចង្រ្កានហ្គាស 1 5-ធុងស្ពេត្រូ1 និងកៅអីជ័រ2 6-ស្បែកជើង 3គូរ 👉🏻ចំពោះសម្ភារៈវត្ថុតាងដែលបានដកហូតខាងលើ យើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង។ នាយប៉ុស្តិ៍អូរតាប៉ោង វ/ត្រី សាន់ […]
កាស៊ីណូប៉ារីសនៅព្រំដែនខ្មែរ-ថៃ ក្នុងស្រុកសំពៅលូននៅតែបើកឲ្យខ្មែរចូលលេងដោយសេរីដដែល
(បាត់ដំបង) : កាស៊ីណូប៉ារីសនៅតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដែលផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ ដែលបើកដំណើរការបានយ៉ាងរលូន ដោយសារមានអ្នកគ្រប់គ្រងនឹងសន្តិសុខ កាន់កញ្ចប់ថវិកាសម្រាប់ចែក ចាយអាជ្ញាធរ ដើម្បីបិទមាត់ ក៏ដូចជាមានការឃុបឃិតពីមន្រ្តីមូលដ្ឋានបង្កើតភាពពុករលួយនឹងធូរលុង ទើបមិនមានការបង្រ្កាប ។ ទាំងនេះគឺជាការបំពានច្បាប់ព្រះរាជាណា ចក្រកម្ពុជាទាំងស្រុង។ ដោយសារបានលាភសក្ការៈពីកាស៊ីណូមួយនេះ ដែលមានទីតាំងផ្លូវចូលច្រកតំបន់ភ្នំដីច្រកសំពៅលូនភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ទើបមិនមានអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាប ។ ក្នុងនោះផងដែរដូចជាមានការផ្សព្វផ្សាយមួយចំនួន ខណៈដែលលោកអធិការ ទឹម វិឆ័យ បក ស្រាយគ្មានការទទួលខុសត្រូវថា គ្មានលទ្ធភាពបង្រ្កាប ហើយមហាជននៅតែមានការងឿងឆ្ងល់ចំពោះសម្តីលោកអធិការនិយាយទាំងគ្មានការទទួលខុសត្រូវ គ្មានភាពជាអ្នកដឹកនាំទាល់តែសោះ ។ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន នឹងរង់ចាំមើល នឹងរង់ចាំការបកស្រាយពីមន្រ្តីមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ ៕