បាត់ដំបង:ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនុវានិវត្តន៍ នឹងជាប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង និងលោកជំទាវ ឈឹម ស៊ីណែត បានដឹកនាំមន្ត្រីក្នុងអង្គភាព ផ្តើមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្តកណ្តឹង ស្ថិតនៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីបុណ្យកាន់បិណ្ឌ នឹងពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិខ្មែរមួយក្នុងចំណោមពិធីបុណ្យធំៗរបស់កម្ពុជា ដែលពលរដ្ឋខ្មែរនិយមប្រារពធ្វើតៗគ្នាតាំងពីសម័យបុរាណកាលមកទល់បច្ចុប្បន្ននេះ ក្នុងគោលបំណងរក្សាការពារប្រពៃណីវប្បធម៌ដែលជាគេដំណែលរបស់ដូនតាខ្មែរយើង និងដើម្បីរំលឹកអំពីភាព កតញ្ញូ កតវេទីតាធម៌និងឧទ្ទិសកុសលជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ក្នុងសង្សារវដ្តព្រមទាំងវេរប្រគេននូវគ្រឿងទ័យ្យទាន និងបច្ច័យសម្រាប់ប្រើប្រាស់ក្នុងការ កសាងសមិទ្ធិផលក្នុងទីអារាម នឹងវិស័យព្រះពុទ្ធសាសនាផងដែរ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើតដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ។
ជាកិច្ចបញ្ចប់នៃកម្មពិធីបុណ្យបិណ្ឌវេនទី០៨នេះ ឯកឧត្តម និងលោកជំទាវក៏បានបញ្ជាក់ពីការចំណាយចំណូលរួមក្នុងនោះមានការប្រគេនបច្ច័យបួនដល់ព្រះសង្ស១៩ សរុបចំនួន ២៥០០,០០០រៀល ,ជូនអាចារ្យ៧នាក់ ក្នុងម្នាក់ៗ ៧០០០០រៀលសរុប៤៩០,០០០ ,និងទេយ្យទានផ្សេងៗសរុបរួមចំនួន ១០,៣៧០,០០០រៀល ដោយឡែកបច្ច័យសម្រាប់ប្រើប្រាស់និងកសាងសមិទ្ធិផលក្នុងវត្តសរុបចំនួន ៥,៦៥៥,៥០០រៀលផងដែរ។
ក្នុងបរិយាកាសនោះសង្កេតឃើញថាឯកឧត្តម និងលោកជំទាវ ជនសប្បុរសមិនត្រឹមតែធ្វើបុណ្យទេ ថែមទាំងបំពេញទាន ជូនដល់លោកយាយ លោកតា នឹង ជនអណាថាខ្វះទីពឹង ពុំនាក់អាស្រ័យ ជាពិសេសគឺបងប្អូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តបាត់ដំបង រាល់រដូវកាលបុណ្យទានធំៗលោកទាំងពី រមែងមានចិត្តសន្ដោសប្រណីក៏ដូចជាជួយឧបត្ថម្ភតាមកម្លាំងសទ្ធា
របស់លោកមិនដែលអាក់ខានម្តងណាឡើយ ការទាំងអស់នេះគឺឆ្លុះបញ្ចាំងអំពីភាពជាជនសប្បុរស៕