ព័ត៌មានជាតិ

រតនគិរីល្បីទៀត ហើយល្បីកក្រោកពេញស្រុកអូរជុំគឺល្បែងប្រជាប្រិយ មានដូចជា:បៀរ អាប៉ោង ជល់មាន់របស់លោក សី លេងម៉ាសេរីដោយរលូន មិនរំខានដល់សមត្ថកិច្ចសោះ ឬត្រូវយ័ន្តទេវប្រាក់ទេដឹង?

ទីតាំងសង្វៀនបញ្ជល់ មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដំណើរការយ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋបង្ហើបប្រាប់សារព័ត៌មានសាយប៉ូចហតញ៉ូស៍យើងបានឲ្យដឹងថាទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះបាននឹងកំពុងបើកលេង យ៉ាងអនាធិបតេយ្យ គ្មានការ រំខានពីសមត្ថកិច្ច
ថ្នាក់ណាទាំងអស់ (ឬកន្ទេលធំប្រឡំគេងទេដឹង ឬមួយអស់លោកនឿយណាយក្នុងប្រមូលប្រាក់ពីបទល្មើសភ្លេចគិតពីតួនាទីរបស់ខ្លួនហើយ? ។

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី បែរជានាំគ្នាធ្មេចភ្នែក បើកភ្លើងខៀវបណ្ដែតបណ្តោយឲ្យទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងនេះ បើកលេងយ៉ាងពេញបន្ទុកបែប នេះ ឬមួយម្ចាស់ទីតាំង ឈ្មោះ សី បើកល្បែងខុសច្បាប់នេះ មាន អំណាច ធំណាស់ហើយមើលទៅ បានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងឃុំឯកភាព ស្រុកអូរជុំមិនហ៊ានធ្វើការបង្ក្រាប តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពម្តងណាឡើយ? ឬមួយដូចពាក្យសម្តីមហាជន តែងតែនាំគ្នាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ច មួយចំនួន អាចបានទទួលលាភសក្ការៈ ពីម្ចាស់បើកល្បែងស៊ីសងខុសច្បាប់ ឈ្មោះ សី ជាមិនខាន បានជា ដំណើរការដោយរលូន បែបនេះ ? ។ ក្រុមអ្នកញៀនល្បែងបានបញ្ជាក់ អោយដឹង តាមទូរស័ព្ទថា ទីតាំងវង់ល្បែងបញ្ជល់មាន់ និងបៀរ អាប៉ោងខុសច្បាប់មួយនេះ គេនាំគ្នាចាក់លុយធំៗណាស់សម្រាប់បញ្ជល់មាន់ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលឡើងទៅ ដល់ជាច្រើនលានរៀល ឬ ចាប់ពី ៤.ពាន់.ដុល្លារ. ក្នុង១គូៗ ចំណែក អាប៉ោងវិញ ភ្នាល់ចាក់លុយ ចាប់ពី-៥០.មុឺន រៀលទៅដល់ ៥ លាន .រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះ គឺមានឆ្មាំចាំយាមផ្លូវការពារមាំទាំ ពិសេស រារាំងមិនអនុញ្ញាតអោយអ្នកកាសែតទៅថតយកព័ត៌មានផ្សព្វផ្សាយជាដាច់ខាត ប៉ុន្តែ ពួកឆ្មាំយាមការពារទីតាំង របស់ឈ្មោះ សី បានស្គាល់ មុខអ្នកកាសែតដែល ឈរជើងនៅក្នុងខេត្ត រតនគិរី សឹងគ្រប់គ្នា ហើយបានយល់ចិត្ត ថ្លើមគ្នាអស់ហើយ ទើប មកដល់ពេលនេះ ពុំ មានអ្នកកាសែត ប្រចាំ ការនៅខេត្តរតនគិរី ១ណា ផ្សាយព័ត៌មាន ស្តីអំពីទីតាំងបនល្បែងសុីសងដុះស្លែ របស់ ឈ្មោះ សី នេះទេ ។
ពលរដ្ឋរស់នៅឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគីរីមានការព្រួយ បារម្ភភ័យខ្លាចអំពីសុវត្ថិភាពខ្លាំងណាស់ ព្រោះ កើតមាននូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតគ្រប់បែប យ៉ាង កើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ ។ ដូច្នេះហើយ ប្រជាពលរដ្ឋស្នើដល់ ឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី អ៊ុងសុភាព ស្នងការនគរ បាលខេត្តរតនគិរី មេត្តាដឹកនាំកម្លាំង ចុះត្រួត ពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់ ដុះ ស្លែ របស់ឈ្មោះ សី និងឈ្មោះ វិន នេះផងទាន៕
អង្គភាពយើងខ្ញុំរង់ចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *