រដ្ឋាភិបាលបន្តមិនយក ពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលនទ្រព្យទៅសាច់ញាតិ
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។ក្នុងនោះ រដ្ឋនឹងមិនយក ពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលន ទ្រព្យទៅសាច់ញាតិនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។ ថ្លែងនៅក្នុងពិធីសំណេះសំ ណាលជាមួយកម្មករ និយោ ជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌ មានជ័យ និងខណ្ឌដង្កោនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពន្ធទាំងនេះគឺរាជរដ្ឋាភិបាលមិនយកតាំងពីឆ្នាំ២០១១ រហូតដល់ពេលនេះ។ សម្តេចធិបតី បានពន្យល់ទៀតថា គ្រប់ប្រទេសទាំងអស់នៅលើពិភព លោក គ្មានប្រទេសណាមិនយកពន្ធទេ ទោះតិចឬច្រើនក៏ដោយ ព្រោះការប្រមូលពន្ធគឺជាមធ្យោបាយ ដើម្បីប្រចែករំលែកពីអ្នកមានលទ្ធភាពទៅអ្នកគ្មានលទ្ធភាព។ រាជរដ្ឋាភិបាល បានប្រមូលពន្ធពីអ្នកដែលមានលទ្ធ ភាព មកជួយប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន ក្នុងនោះរាជរដ្ឋាភិ បាល បានចំណាយថវិកាប្រមាណ១២០០លានដុល្លារ ជួយដល់ប្រជាពលរដ្ឋតាមរយៈបណ្ណក្រីក្រ ដែលបានផ្តល់ប្រជាពលរដ្ឋ ៧០ម៉ឺនគ្រួសារ ឬ៤.៥ លាននាក់ ដែលទទួលបានផលរាជរដ្ឋាភិបាល ក៏មិនបន្តយកពន្ធលើដីស្រែរបស់ប្រជា ពលរដ្ឋជាលក្ខណៈគ្រួសារ សម្ភារកសិកម្ម ពន្ធកសិផលពីប្រជាកសិករ ពន្ធចលនទ្រព្យតម្លៃក្រោម ២៥,០០០ ដុល្លារ មិនយកពន្ធប្រថាប់ ត្រា ក្រោម៧ម៉ឺនដុល្លារ មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចល នទ្រព្យឱពុកម្តាយទៅកូន ពីប្តីមកប្រពន្ធ ពីជីដូនជីតាទៅចៅ មិនយកពន្ធលើម៉ូតូ កង់៣ និងពន្ធផ្លូវនោះទេសូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់ គ្រាន់ (QIP) ជាពិ សេសលើកលែងពន្ធលើប្រាក់ចំណូ ល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ ចំណូលតាមអត្រា កំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ។ ជាមួយនេះ រដ្ឋក៏បានអនុគ្រោះលើការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សា ហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សា ហកម្មវាយនភ័ណ្ឌ ឧស្សា ហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរនិងកាបូបដៃ និងឧស្សាហកម្មផលិតមួក៕