ព័ត៌មានជាតិ

ក្រុមអ្នកលេងល្បែងជល់មាន់ ផ្តុំគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ចំណែកលោកវ៉េ គឹមចត់អធិការស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ក្រុមអ្នកលេងល្បែងជល់មាន់ ផ្តុំគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ចំណែកលោកវ៉េ គឹមចត់អធិការស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់
ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ខេត្តបាត់ដំបង៖កាស៊ីណូមួយដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ?ស្ថិតនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ក្នុងនោះភាគច្រើនក្រុមអ្នកញៀនល្បែង សុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ និងផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំទៀតផង។

ពាក់ព័ន្ធនិងករណីខាងលើនេះលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង នឹងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ត្រូវបានមហាជន នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានដាក់ការសង្ស័យថា? ទាំងលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀងនិងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូ ខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងប្រទេសកម្ពុជា។

មហាជនខាងលើបានលើកឡើងទៀតថា ករណីលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង និង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរក្សាភាពស្ងៀមស្ងាត់ មិន
អនុវត្តន៌ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់របស់ថ្នាក់ដឹកនាំ សង្ស័យតែលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀងនិងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង អាចត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងកាស៊ីណូខាងលើនេះ អស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៍ តាមការណែនាំរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសបទបញ្ជាររបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

មហាជន បានអំពាវនាវដល់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ពិសេសឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបនល្បែងកាស៊ីណូខាងលើដែលគេសង្ស័យថា? គ្មានអាជ្ញាប័ណ្ណ បើកដៃអោយប្រជាពលរដ្ឋខ្មែរចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *