ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំចេញចូលឆ្លងកាត់ក្រុងខេត្តបាត់ដំបងមិនពេញចិត្តចំពោះចំណាត់ការថៅកែយកភាស៊ី មិនមានចំណតឲ្យពួកគាត់ចតឲ្យបានត្រឹមត្រូវ។
ខេត្តបាត់ដំបង ៖ប្រភពព័ត៌មានពីបងប្អូនអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញធន់ តូច ធំ មិនពេញចិត្តនិងការយកភាស៊ីចំណតក្នុងក្រុងបាត់ដំបង ដែលយកភាស៊ីមិនមានចំណតឲ្យពួកគាត់ បែជាឲ្យមានការចត រញ៉េរញ៉ៃធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ:ក្នុងខេត្ត។
ប្រជាពលរដ្ឋដែលធ្វើដំនើរដឹកទំនិញចេញ ចូលឆ្លងកាត់ខេត្តបាត់ដំបង រាយការណ៍ថា ជារៀងរាល់ថ្ងៃពួកគាត់តែងប្រទះឃើញ ក្រុមមនុស្ស ២ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋាជាសន្តិសុខ ចាំស្ទាក់យកភាស៊ី ពីរថយន្តធ្វើដំណើ និងដឹកទំនិញតូច ធំ ដែលបង្កភាពអាណាធិបតេយ្យ តាមដងផ្លូវជាតិលេខ៥
តើមូលហេតុអ្វី បានជាថៅកែភាស៊ីចំណត នៅតែបន្តឱ្យមានសកម្មភាពស្ទាកចាំយកភាស៊ី? នេះសង្កេតមើលទៅវា
ជាហេតុបង្កភាពអនាធិបតេយ្យចំពោះការរៀបចំសណ្តាប់ធ្នាប់បែបនេះ?
បញ្ហានេះត្រូវបានមហាជនជាច្រើននាក់មានចម្ងល់ពាក់ព័ន្ធជុំវិញការយកភាស៊ី។
ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះថា នៅព្រឹកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ មានមនុស្សប្រុស ២ ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខ បានស្ទាក់ចាំយកប្រាក់ភាស៊ី ពីបងប្អូន អ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំ ចេញចូលខេត្តបាត់ដំបង គ្មានការកោតក្រែងដល់មហាជនសោះ ថែមទាំងមិនគោរពអ្វីដែលជាគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបងនោះទៀតផង ។
អង្គភាពយើងខ្ញុំមិនអាចធ្វើការសម្ភាសន៍ លោក ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបងបានព្រោះមិនមានលេខទូរសព្ទរបស់លោក។
ជុំវិញបញ្ហានេះ ត្រូវបានលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរដាក់បទបញ្ជា លោកថា ព្រោះតែការយកភាស៊ីគ្មានច្បាប់ទម្លាប់ដូច្នេះហើយ ទើបបង្កការលំបាកដល់ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យក្រុង រហូតដល់សព្វថ្ងៃនេះ ។
បងប្អូនអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញតូច ធំសូមស្នើដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង
និងលោកប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបងសូមលោកជួយសម្រួលដល់បងប្អូនអ្នករត់តាក់ស៊ី និងដឹកជញ្ជួនផងទាន។
អង្គភាពយើងខ្ញុំផ្ទាល់រងចាំការបំភ្លឺជុំវិញករណីនេះ រៀងម៉ោងធ្វើការ។
ដោយ:007 -089262223