Related Articles
មន្ត្រីក្រសួងព័ត៌មាន ចាត់ទុកថា ការលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មហិរញ្ញវត្ថុ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន បានជួយដល់ប្រជាជនកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រួសារនីមួយៗ
ភ្នំពេញ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថាកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃ ដែលបានឈ្នះក្នុងការប្រកួតប្រជែងផលិត មាតិកាពហុមេឌាក្រោមប្រធានបទ ” ពង្រឹងការសន្សំសម្រាប់គ្រួសារ » រកឃើញជ័យលាភីចំនួន៤រូបនេះគឺផលិតផល សម្រាំងលើផ្នែករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងប្រកួតប្រជែង ផលិតមាតិការបស់បេក្ខជន និងបានបង្ហាញអំពីស្នាដៃរបស់ខ្លួន ដែលអាចនិយាយបានថាគឺជាការបំប្លែងទ្រឹស្ដី ឱ្យទៅជាសកម្មភាព ហើយក៏ជាការបង្ហាញអំពីកំរិតយល់ដឹងលើទ្រឹស្ដីរបស់បេក្ខជនជ័យលាភី និងក៏បានបង្ហាញ អំពីសមត្ថភាពជំនាញរបស់គណៈកម្មការវាយតម្លៃ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងសម្រិតសម្រាំងផលិតធនធានមនុស្សនេះ ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ក្មួយៗនិស្សិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ជាពិសេសខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យបន្តអភិវឌ្ឍសមត្ថភាពដុសខាត់ជំនាញវិជ្ជាជីវៈរបស់ខ្លួននិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលនៃការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីចូលរូមលើកំពស់ការផ្សព្វផ្សាយព័ត៌មាន។ ជាងនេះទៀត លោក ក៏បានណែនាំបន្ថែមថា យើងចាំបាច់ត្រូវពង្រឹងភាពធន់ទៅ នឹងរបត់នៃបរិវត្តកម្មឌីជីថល ដោយប្រកាន់ខ្ជាប់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជ ជីវៈសារព័ត៌មាន បង្កើនជំនឿចិត្តមកលើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយសំដៅរួម ចំណែកការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ជាមួយយគ្នានេះ នៅតាមមន្ទីរព័ត៌មានរាជធានី ខេត្តនាពេលបច្ចុប្បន្ន ក្រសួងព័ត៌មាន បានបង្កើតឱ្យមានមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណៈមតិប្រចាំរដ្ឋបាលរាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពី កម្ពុជា នៅលើសារព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម។ […]
ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់
ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់ ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកមានអ្នកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់,៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕
ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណី ហិង្សាវាយសម្លាប់ជនជាតិទួរគី
ផ្សាយចេញពី៖ ក្រុងបាត់ដំបង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ | គេហទំព័រ សាយ ប៉ូច ហតញូស៍ Say Pouch Hot News | ទំនាក់ទំនង 012 732 712 / 098 2 732 712 (ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីហិង្សា ដោយចេតនា (វាយសម្លាប់ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦E០Z ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ […]