Related Articles
បាត់ដំបង÷ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង
បាត់ដំបង÷ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំប បានដាក់បទបញ្ជាដោយផ្ទាល់ ចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានស្រុក ក្រុងទាំង១៤នៃខេត្តបាត់ដំបង ត្រូវបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ។ ពិសេសករណីជួញដូរ ចែកចាយនិងការប្រើប្រាស់គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។ ឯកឧត្តម បានបញ្ជាក់ទៀតថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្រ្កាបករណីជួញដូរគ្រឿងញៀន បង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រសមត្ថកិច្ចរបស់ខ្លួនឱ្យបានគ្រប់គោលដៅពាក់ព័ន្ធ ។ ឯកឧត្តមដាក់បទបញ្ជានេះក្នុងគោលបំណងដើម្បីបង្កើនសន្តិសុខ សុវត្ថិភាពនិងសណ្តាប់សាធារណៈ ក្នុងសង្គមឱ្យមានភាពល្អប្រសើរឡើង ជូនប្រជាពលរដ្ឋបានរស់នៅមានភាពសប្បាយរីករាយ ។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ៕ដោយប៉ាន់ ផល្លា នាយករង់
រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច
(ព្រៃវែង) ៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាផ្លូវថ្នល់។ […]
សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ
សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ ខេត្តពោធិ៍សាត់÷សកម្មភាពកាប់និងអារឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងភូមិសាស្ត្រភូមិឈើទាលជ្រុំឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បាននិងកំពុងកើតមានយ៉ាងសកម្ម ដែលក្រុមមន្ត្រីបរិស្ថាននៅទីនោះអះអាងថា ជាសកម្មភាពរបស់អ្នកភូមិកាប់ឈើដើម្បីយកទៅសង្ឃលំនៅឋាន។ គេមិនដឹងថាតើសកម្មភាពកាប់ឈើដើម្បីសង់លំនៅឋានទាំងនោះស្របច្បាប់ឬមិនស្របច្បាប់នោះទេ។ លោកថាន់ សុភារិន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជា ដែលយកមកសាងសង់លំនៅឋាន។ យ៉ាងណាក៏ដោយលោកបានឲ្យមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យមើលថា តើ មានសកម្មភាពដឹកជញ្ជូនឈើ ដូចសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែតដែរឬទេ? លោកបានឲ្យដឹងថា ក្រុមមន្ត្រីបរិស្ថានបាននិងកំពុងតាមដានគ្រប់សកម្មភាពនៃការកាប់ឈើរបស់ប្រជាពលរដ្ឋ ប៉ុន្តែភាគច្រើនគឺប្រជាពលរដ្ឋយកទៅធ្វើលំនៅឋានប៉ុណ្ណោះ។ ប្រភពពីសមត្ថកិច្ចដទៃបានឲ្យដឹងថា សកម្មភាពកាប់ឈើនៅក្នុងដែនជម្រៅសត្វព្រៃភ្នំសំកុសកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងក្រោមដែនសមត្ថកិច្ចដឹកនាំរបស់លោក ថាន់ សុភារិន ហើយមិនតែប៉ុណ្ណោះមន្ត្រីម្នាក់នេះក៏ជាប់ជំពាក់និងរបររកស៊ីកាប់នឹងដឹកជញ្ជូនឈើជាមួយបក្សពួកនៅក្នុងមូលដ្ឋាននេះដែរ។ នៅពេលដែលសកម្មភាពដឹកជញ្ជូនបែកធ្លាយលោកតែងតែចោទថាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគណៈកាប់ឈើដើម្បីយកទៅធ្វើលំនៅឋាន។ ប៉ុន្តែបើតាមពិនិត្យជាក់ស្ដែងឈើដែលដឹកចេញ ពីព្រៃមកនោះមិនមែនជាប្រភេទឈើសម្រាប់សង់ផ្ទះសម្បែងដូចដែលលោកបានលើកឡើងនោះទេ។ ប្រភពបានឲ្យដឹងថា សកម្មភាពដឹកឈើចេញពីតំបន់អភិរក្សភ្នំសំកុស បានធ្វើឡើងដោយបើកចំហក្រោមខ្សែ ភ្នែករបស់ពួកមន្ត្រីបរិស្ថាននៅតំបន់នោះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋមកពីខេត្តកំពត, កំពង់ស្ពឺ.តាកែវ…បានចូលទៅកាប់និងទិញឈើនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ជារៀងរាល់ថ្ងៃ ដោយមិនមានការរំខានពីសមត្ថកិច្ចបរិស្ថានដែលប្រចាំ ការនៅទីនោះឡើយ។ ពួកមន្ត្រីនៅទីនេះមិនត្រឹមតែបិទភ្នែកបើកឲ្យមានបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកឃុប ឃិតហើយមានការកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនថែមទៀតផង។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចនិងត្រួត ពិនិត្យមើលបញ្ហានេះឡើងវិញពាក់ព័ន្ធទៅនឹងសកម្ម ភាពនៃការឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅ ក្នុងតំបន់ដែនអភិរក្សភ្នំសំកុសឋិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នេះ។ គេសង្ឃឹមថាក្រសួងបរិស្ថាន ក្រោម ការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបណ្តោយឲ្យពួកមន្ត្រីតួយ៉ាងដូចជាលោកលោក ថាន់ […]