Related Articles
អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !!!
អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !! ក្រុងប៉ោយប៉ែត៖នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បាន ដឹកនាំក្រុមការងារ ចម្រុះ ចុះអនុវត្តវិធានរដ្ឋបាលរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ ក្នុងដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅខាងត្បូងមណ្ឌលសុំចតក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ ផងដែរថា អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការរុះរើរលំនៅឋាន ដែលបានសាងសង់នៅលើដីរដ្ឋ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ចំនួន២លើកមកហើយ ។ នៅក្នុងឱកាសនោះ […]
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន គ្រឹះស្ថាន អង្គការ និងស្ថាប័នទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងបើកការពិគ្រោះយោបល់លើសេចក្ដីព្រាង “មគ្គទេសក៍បន្ថែមរបស់អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត សម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Expanded ASEAN Guide on AI Governance and Ethics – Generative AI)” ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ការពិគ្រោះយោបល់នេះ ធ្វើឡើងស្របតាមស្មារតីក្រុមការងារអភិបាលកិច្ចបញ្ញាសិប្បនិម្មិត របស់ឧត្ដមមន្ត្រីឌីជីថលអាស៊ាន ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានអាស៊ាន។ ១. សាវតារ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាព័ត៌មានដែលមានការប្រើប្រាស់ជាយូរមកហើយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពិភពលោកងាកមកចាប់អារម្មណ៍លើAIកាន់តែខ្លាំង ដោយសារការរីកដុះដាលនៃបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI ឬ GenAI)។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក.ប.ទ. និងក្រសួងទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដារដ្ឋសមាជិកអាស៊ាន បានពិភាក្សានិងអនុម័តលើឯកសារ “មគ្គទេសក៍អាស៊ានស្ដីពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត” សម្រាប់គ្រឹះស្ថានក្នុងតំបន់អនុវត្តដោយស្ម័គ្រចិត្តក្នុងការរចនា អភិវឌ្ឍ […]
កាដូឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង។
កាដូឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា ដាក់ឱ្យដំណើរការ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍ទៅដល់អាជីវករ និងភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។ បងប្អូនមកលេងសង្ក្រាន្តកុំភ្លេចដោនឡូតម្នាក់មួយ! ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីលើទូរស័ព្ទដៃ (App) សភាពាណិជ្ជកម្មខេត្តបាត់ដំបង មានឈ្មោះថា «BCC KH» ដែលនឹងមានសេវាកម្មផ្សេងៗគ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបង ដ៏សម្បូរបែបប្រមូលផ្តុំនៅលើ App ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ឬត្រូវការសេវាកម្ម។ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកម្សាន្តសប្បាយកម្មវិធី សង្ក្រាន្តខេត្តបាត់ដំបង កុំភ្លេចដោនឡូត App កម្មវិធី «BCC KH» ទុកលើទូរស័ព្ទដៃម្នាក់មួយផង។ អ្នកឧកញ៉ា ប្រធានសភាខេត្តបាត់ដំបង បានលើកឡើងលើទំព័រហ្វេសប៊ុកថា កាដូចូលឆ្នាំខ្មែរពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំឡើងនៅ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបង្ហាញលោកអ្នកទៅដល់គ្រប់ទិសទី។ លោកអ្នកអាចស្វែងរក ផលិតផលក្នុងខេត្តបាត់ដំបងដ៏ច្រើន ដូចជា៖ កន្លែងដើរលេងកម្សាន្ត ពេលព្រឹក ពេលថ្ងៃ និងពេលរាត្រី, កន្លែងញ៉ាំអាហារឆ្ងាញ់ៗ ពិសេសៗ, […]