Related Articles
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមធាក់ប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់ ១៨នាក់
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ១៨ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស បានប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និងលួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ ) និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខរួមគ្នាជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។ លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៨ នាក់ ពីបទល្មើសដោយឡែកពីគ្នា និងដកហូតបានម៉ូតូទាំងអស់ ចំនួន ០៩ គ្រឿង កាំបិតប៉័ងតោ ចំនួន ០៣, ដុំថ្មចំនួន ០៣ ដុំ និងកាំភ្លើងខ្លី (ប្រើប្រាស់ហ្គាស) ម៉ាកឡុក ១៧ មួយដើម ។ លោកនាយការិយាល័យ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលការិយាល័យកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង ចំនួន […]
រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុកខ្ទេចមួយចំហៀង
(ព្រះសីហនុ) ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៣ ៖ ២៧ នាទីទៀបភ្លឺ ខណៈគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែក បណ្ដាលឱ្យរថភ្លើងបុកក្រពិតមួយចំហៀងខាងឆ្វេង ធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។ យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ វេលាម៉ោង ០៣ ៖ ២៧ នាទី មានរថយន្ត ០១ គ្រឿង ម៉ាកឡិចស៊ីស RX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AV-3567 ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុ បានមកដល់ល្មមបុកពេញទំហឹង ។ ករណីនេះដែរ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តក្រពិតមួយចំហៀងចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើងដែលឈប់ នឹងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធី រួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ៕
អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ
អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ ខេត្តបាត់ដំបង÷អ្នកកាសែតបានចុះទៅដល់ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះដោយបានឃើញសកម្មភាពកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរស្រុកខេត្តនោះឡើយ។ ភាពអាណាធិបតេយ្យនេះនាំឲ្យមានមន្ទិលសង្ស័យថាជាការឃុបឃិតគ្នារបស់ពួកឈ្មួញនិងអាជ្ញាធរដើម្បីប្រមូលផលប្រយោជន៍ចែកគ្នីគ្នាពួកគេ។ គេឃើញរថយន្តធុនធំជាច្រើនគ្រឿងគ្មានស្លាកលេខ សង្ស័យថាគ្មានពន្ធកំពុងធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការត្រួតពិនិត្យអ្វីត្រឹមត្រូវពីស្ថាប័នជំនាញនោះឡើយ។ មន្ត្រីអាជ្ញាធររុញការទទួលខុសត្រូវពីមួយទៅមួយដោយមិន ដឹងថាដល់ណាជាអ្នកត្រូវដោះស្រាយបញ្ហាឬបង្ក្រាបបញ្ហាខុសច្បាប់នេះទេ។ យ៉ាងណាក៏ដោយអ្នកភូមិនៅទីនោះនិយាយថាវាជាការទទួលខុសត្រូវរបស់អាជ្ញាធរស្រុកនៅពេលដែលអ្នកកាសែតបានរាយការណ៍អំពីបញ្ហានេះថ្នាក់ដឹកនាំស្រុកកំរៀងព្យាយាមពង្វាងបញ្ហាដាក់លើអ្នកនេះ,លើអ្នកនោះ។ លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ទទួល បន្ទុកកិច្ចការងាររ៉ែនិងថាមពលបានឲ្យអ្នកកាសែតដឹងថា អាជ្ញាធរខេត្តបានណែនាំឱ្យស្ថាប័នជំនាញជាពិសេសអាជ្ញាធរស្រុកកំរៀងពិនិត្យមើលបញ្ហានេះហើយ ដោយមិនអនុញ្ញាតឲ្យមានភាពអាណាធិបតេយ្យក្នុងការកាយយកអាចម៍ដីបែបនេះទេ។ លោកសុខ ដែន អភិបាលស្រុកកំរៀងប្រាប់អ្នកកាសែតថាបានណែនាំមិនឲ្យមានបញ្ហាអាណាធិបតេយ្យនេះទេ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងរបស់លោកអភិបាល ស្រុកត្រូវគេយល់ថាគ្រាន់តែជាការលើកឡើងដើម្បីឲ្យរួចតែពីមាត់ប៉ុណ្ណោះ។ គេថាបើសិនជាគ្មានការឃុបឃិតពីអាជ្ញាធរស្រុកគឺសកម្មភាពជីកអាចម៍ដីអនាធិបតេយ្យដោយប្រើរថយន្តអត់បង់ពន្ធនោះមិនអាចដំណើរការបានឡើយ។ និយាយរួមទៅសូម្បីតែនគរបាលស្រុកក៏ព្យាយាមគេចពីការទទួលខុសត្រូវក្នុងបញ្ហានេះដែរ។ លោកវរសេនីយ៍ទោ វ៉េ គឹមចត់ អធិការនគរបាលស្រុកកំរៀងអះអាងថា បានហៅរថយន្តជីកកកាយដឹកដីអនាធិបតេយ្យនោះមកណែនាំច្រើនដងហើយ។ប៉ុន្តែម្ចាស់អ្នកបើករថយន្តដឹកដីនោះហាក់ដូចជាមិនស្ដាប់ការណែនាំរបស់អាជ្ញាធរនោះទេ។ លោកអធិការស្រុកអះអាងថាសកម្មភាពជីកដីដឹកអាចម៍ដីនេះត្រូវបានអាជ្ញាធរចុះអប់រំណែនាំនិងព្រមានច្រើនដងហើយ។ ម្ចាស់រថយន្តដឹកដីឈ្មោះ ជូង អាន រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង អះអាងថា បានចំណាយលុយកាក់ឲ្យអាជ្ញាធររួចរាល់អស់ហើយទើបអាចដំណើរ ការជីកកកាយដឹកដីបានយ៉ាងដូច្នេះ។ គេនិយាយថាប្រសិនបើគ្មានការយល់ព្រមបើកភ្លើងខៀវពីអាជ្ញាធរស្រុកទេគឺមិនអាចដំណើរការដឹកជញ្ជូនជីកក៏កាចអាចម៍ដីបានយ៉ាងស្រួលដូច្នេះឡើយ។ កាលពីល្ងាចថ្ងៃទី៥ខែសីហាក្រុមអ្នកកាសែតបានទៅ ដល់ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ក៏ជួបប្រទះនឹងគំនរដីចាក់បិទផ្លូវមិនឲ្យចរាចរណ៍ទៅមុខបាន។ នេះគឺជាចេតនាមួយមិនចង់ឲ្យអ្នកកាសែតបានឃើញអំពីទិដ្ឋភាពនៃភាពអនាធិបតេយ្យក្នុងការជីកកកាយយកអាចម៍ដីបែបអាណាធិបតេយ្យនៅក្នុងស្រុកកំរៀងនេះ៕