Related Articles
សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ៧នាក់ រហ័សនាមក្រុម NY3 ទៅតុលាការ ករណីព្រួតគ្នា កាប់គូជម្លោះរបួសធ្ងន់
(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ ក្នុងចំណោមបក្ខពួក ចំនួន ១០ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ឃាត់ខ្លួនស្តី្រម្នាក់ ពាក់ព័ន្ធករណីអូសទាញប្រមូលទិញកាតគណនីធនាគារ ABA
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីអូសទាញប្រមូលទិញកាតគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Telegram ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបន្តក្រើនរំលឹកដល់សាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕
គួរឱ្យទាក់ទាញណាស់ ខេត្តស្ទឹងត្រែងរៀបចំស្លាកសញ្ញាជាទីគោរពសក្ការៈនៅចំណុចសំខាន់ក្នុងខេត្ត ជំនួសឱ្យស្លាកសញ្ញាស្រាបៀរ
(ស្ទឹងត្រែង) ៖ ខណៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំដាក់តាំងនូវរូបភាពជាទីគោរពសក្ការៈទាំងឡាយ នៅត្រង់ចំណុចសំខាន់ជាច្រើនកន្លែង នៅក្នុងក្រុងស្ទឹងត្រែង ជំនួសឱ្យរូបភាពស្រាបៀរ ដែលត្រូវបានគេដាក់តាំងបង្ហាញជាច្រើនឆ្នាំកន្លងមកហើយនោះ ។ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសរសេរក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយអត្ថន័យខ្លី និងភ្ជាប់ដោយរូបភាពខ្លះៗផងដែរថា «រួមគ្នាដើម្បីខេត្តស្ទឹងត្រែង» ។ រូបភាពដែលលោកអភិបាលខេត្ត ដាក់តាំងបង្ហាញទាំងនោះ សុទ្ធសឹងជារូបភាពបង្កប់ដោយអត្ថន័យអប់រំ សីលធម៌ សុជីវធម៌សង្គម ដែលមានការចាប់អារម្មណ៍ខ្លាំង និងទាក់ទាញបំផុតពីសំណាក់មហាជន ដូចជារូបភាពព្រះពុទ្ធជាម្ចាស់ រូបភាពព្រះឆាយាលក្ខមហាក្សត្រ និម្មិតសញ្ញាចរាចរណ៍ និងនិម្មិតសញ្ញាបង្ហាញតំបន់ទេសចរណ៍ជាដើម ។ ជាងនេះទៅទៀត នៅក្នុងផ្ទាំងប៉ាណូដាក់តាំងបង្ហាញធំៗទាំងនោះ ក៏មានដាក់រូបភាពសក្កដានុពលរបស់ខេត្តស្ទឹងត្រែងជាច្រើន ដើម្បីបង្ហាញជូនអ្នកទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តស្ទឹងថែមទៀត ។ បើតាមលោកអភិបាលខេត្ត សរ សុពុត្រា នឹងដាក់តាំងបង្ហាញនូវរូបភាពបន្ថែមទៀត នូវអ្វីដែលខេត្តស្ទឹងត្រែងមាន រួមទាំងរូបភាពស្តីពីការអភិវឌ្ឍ ឱ្យបានច្រើននៅតាមទីកន្លែងសំខាន់មួយចំនួន ក្នុងគោលបំណងបណ្តុះស្មារតីជាតិនិយមដល់ក្រុមយុវជនជំនាន់ក្រោយតៗគ្នា ។ សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ដែលខេត្តស្ទឹងត្រែង បានដាក់តាំងបង្ហាញនូវរូបភាពដ៏គួរឱ្យទាក់ទាញបែបនេះនៅតាមទីសាធារណៈ ជំនួសឱ្យរូបភាពស្រាបៀរផ្សេងៗ ៕