Related Articles
អ្នកនាំពាក្យថា ក្រសួងអប់រំកំពុងពិនិត្យលើករណីគ្រូវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន កាត់សក់សិស្សប្រុស
ភ្នំពេញ÷អ្នកនាំពាក្យក្រសួងអប់រំយុវជននិ ងកីឡា លោក រស់ សុវាចា ប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិនិត្យលើករណីដែលគ្រូនៃវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន បានកាត់សក់សិស្សប្រុស បើទោះបីជាសិស្សកាត់សក់ខ្លីៗហើយក្តី។ លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យករណីនេះ»។ លោកអ្នកនាំពាក្យក៏បានឱ្យដឹងទៀតថា ជាទូទៅគណ: គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ ប្រសិនចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្ត-រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។ ពាក់ព័ន្ធនឹងករណីនេះដែរអ្នកគ្រូ ទឹង រចនា នាយិការងវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន បានមាន ប្រសាសន៍ថា មុនឈ្លានដល់ការអនុវត្តកិច្ចការនេះសាលាបានប្រជុំណែនាំអស់រយៈពេលជាយូរមកហើយដោយតម្រូវឲ្យសិស្សសាលាប្រុសៗ ទាំងអស់ត្រូវកាត់ សក់ម៉ូតប៉េអឹម។ អ្នកគ្រូបន្ថែមថា យើងបានឯកភាពគ្នានៅក្នុងនៅក្នុងចំណោមក្រុមប្រឹក្សាសាលាក៏ដូចជាក្រុម ប្រឹក្សាយុវជនតាមរយៈការប្រជុំដាក់ផែនការនេះជាយូរ ឆ្នាំមកហើយ ហើយក៏បានអនុវត្តជាបន្តបន្ទាប់មកដែរ។ អ្នកគ្រូទឹង រចនា បានបន្ថែមថាបទបញ្ជាផ្ទៃក្នុងសាលាបានប្រជុំជាមួយអាណាព្យាបាលសិស្សនិងសហគមន៍នៅជុំវិញសាលាដោយបានឯកភាពគ្នា ក្នុងការកំណត់យកម៉ូតសក់មួយនេះ។ អ្នកគ្រូមានប្រសាសន៍ថា”យើងបានកំណត់ហើយការ អនុវត្តទៅតាមវិន័យសាលាក៏អស់រយៈពេលជាយូរមកហើយដែរ។ ហើយមុនពេលដែលយើងចុះអនុវត្តនេះលោកគ្រូអ្នកគ្រូក៏បានប្រាប់និងជូន ដំណឹងដ៏សិស្សដែលមិនបានកាត់សក់នោះដែរ”។ បើទោះបីជាមានប្រតិកម្មចម្រុះពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងណាក៏ដោយអ្នកគ្រូ ទឹង រចនាអះអាងថា អាណាព្យាបាលសិស្សទាំងឡាយនៅក្នុងតំបន់នោះមិនបានបញ្ចេញប្រតិកម្មប្រឆាំងជាមួយសាលានោះឡើយ។ […]
តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រី ៥នាក់ ដាក់ពន្ធនាគារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីការឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រីចំនួន ០៥ នាក់ ដាក់ពបន្ធនាគារ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញ្ញត្តិមាត្រា ២៨៤ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីប្រើពាក្យអាសអាភាស ចំអាសនៅលើបណ្ដាញសង្គម ។ ជនត្រូវចោទទាំង ០៥ នាក់ ដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនមាន ១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ ២៩ ឆ្នាំ ជានជាតិខ្មែរ […]
ខ្យល់ព្យុះទីហ្វុងកំណាចយ៉ាហ្គី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម
វៀតណាម៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្គី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី បានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ បង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាង នំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស ។ បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើន បើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្គី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះ ដើមឈើជាច្រើនពាន់ដើមរលំបាក់ និងបង្កវិនាសកម្មដល់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំទៀត ។ តាមការស្មានជាជំហានដំបូងចេញពីរដ្ឋាភិបាលវៀតណាមនៅក្នុងរង្វង់មួយសប្តាហ៍កន្លងមក វិនាសកម្មដែលបង្កឡើងដោយសារតែខ្យល់ព្យុះ និងរអិលបាក់ដី បណ្តាលឱ្យស្លាប់មនុស្ស ២១នាក់ និងរងរបួស ២២៩នាក់ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស ២០នាក់ ផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីន ក៏ត្រូវគេអះអាងថា រងគ្រោះដោយសារតែមហន្តរាយធម្មជាតិនេះដែរ ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឯណោះវិញ បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងទីក្រុងហៃហ្វុង ជាទីប្រជុំជនមួយ ស្ថិតនៅតាមបណ្តោយមាត់សមុទ្ររបស់ប្រទេសវៀតណាម មានពលរដ្ឋរស់នៅប្រមាណជា ២លាននាក់ ដែលសំបូរទៅដោយរោងចក្រ និងវិនិយោគទុនជាពហុជាតិសាសន៍ […]