Related Articles
ឆេះឡានតាក់ស៊ីនៅក្រុងបាងកក បណ្ដាលឱ្យរបួស ៥នាក់ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត
(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។ គេបានចំណាយពេល ១៥ នាទី ទម្រាំតែអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាន ។ យោងតាមការសន្និដ្ឋានជាបឋម របស់សមត្ថកិច្ចថៃ បានបញ្ជាក់ថា រថយន្តឈ្នួល បានបើកទៅបុករបាំងទ្រូងផ្លូវនៅឯផ្លូវសម្រាប់បត់ត្រឡប់ក្រោយ រួចក៏ក្រឡាប់ និងបណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះតែម្តង ។ គួរឱ្យដឹងដែរថា រថយន្តខាងលើនេះ បានប្រើសាំង និងឧស្ម័ន (ហ្គាស LPG) ប៉ុន្តែសមត្ថកិច្ច មិនបានរកឃើញថា វាបណ្តាលឱ្យកើតមានអគ្គិភ័យនោះទេ ខណៈការស៊ើបអង្កេតពីមូលហេតុពិតប្រាកដ កំពុងតែបន្ត ៕
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណីលួចគោកាប់យកសាច់ បញ្ជូនទៅតុលាការ
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ពាក់ព័ន្ធករណីលួចគោកាប់យកសាច់ បញ្ជូនទៅតុលាការ ខេត្តរតគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំឃាត់ខ្លួន កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី (ក្រុមហ៊ុនចម្ការចេកហ័ងអញ់អណ្ដូងមាស )ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី សមត្ថកិច្ចរកឃើញគោលមួយក្បាលត្រូវគេពន្លះយកសាច់។ ក្រោយពីបានទទួលសេចក្ដីរាយការណ៍តាមទូរស័ព្ទពីម្ចាស់គោ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអង្ក្រង បានចុះទៅស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចុះឃាត់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយ ខេត្ត កំពង់ធំ និងមានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែកម្ចាស់សត្វគោរឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ […]
Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។ ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។ ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន […]