Related Articles
ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់
ពិតជាផ្កើនមែនលោក ប៊ី វិរះ ម្ចាស់គ្រឿងចក្រធ្វើអាជីកម្មអត់ច្បាប់នៅឃុំតាគ្រាមអាជ្ញធរនឹងជំនាញមិនហ៊ានទប់ស្កាត់ ស្រុកបាណន់៖នៅថ្ងៃទី2ខែមករាឆ្នាំ2024 បើយោងតាមប្រភពពីរមន្ដ្រីរ៉ែនិងថាមពលខេត្តបាត់ដំបងបានមានប្រសាសន៍តាមទូរស័ព្ទដល់ខ្ញុំបាទកាន់គេហទំព័រមេគង្គខ្មែរថាចំពោះអ្នកធ្វើអាជីវកម្ម ដូចជាការធ្វើអាជីវកម្មនៅភូមិតាងែនឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងមានពីក្រុមហ៊ុនដែលកាយគាស់ដីក្រហមរបស់ខ្លួនលក់នោះគឺត្រូវបានអោយឈប់ធ្វើអាជីវកម្មហើយដើម្បីរងចាំមានច្បាប់សិនទើបបន្តទៀតបាន។ ពាក់ព័ន្ធករណីធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នៅថ្ងៃទី2ខែមករាឆ្នាំ2024នេះដែល អ្នកធ្វើអាជីវកម្មដូចគ្នាមានចំងល់យ៉ាងខ្លាំងហេតុអ្វីលោក ប៊ី វិរះ នៅតែគាស់កាយលក់ដីយ៉ាងគក្រឹកគក្រែងទៅវិញ។ ទោះជាយ៉ាងណាក្ដីពលរដ្ឋក៏ដូចអ្នកធ្វើអាជីវកម្មស្នើសុំសំណូមពរដល់លោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនិងថាមពលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរបស់លោក ប៊ី វិរះ នេះផងទាន។ ចំណែកលោក មេឃុំតាគ្រាមបានមានប្រសាសន៍ថា បញ្ហាអ្នកធ្វើអាជីកម្មនៅក្នុងឃុំរបស់លោកគឺពុំទានអនុញ្ញាត្តនោះទេព្រោះនៅពាក់ព័ន្ធជាមួយពលរដ្ឋដូចជាផ្លូវ នឹងហ៊ុយប៉ះពាល់សុខភាពត្រូវដោះស្រាយសិន តែចំពោះក្រុមហ៊ុនលោក ប៊ី វីរះនោះលោកពុំដឹងនោះទេ ហើយលោកក៏ពុំហ៊ានទប់ស្កាត់នោះដែរ។ គួររំលឹកថាលោក ប៊ី វិរះ ម្ចាស់ធ្វើអាជីកម្ម ក្រុមអ្នកសារព័ត៌មានយើងពុំអាចទំនាក់ទំនងបាននោះទេ។បឋម
សេចក្តីជូនដំនឹង
សេចក្តីជូនដំនឹង ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស សូមជម្រាបជូនដល់សារធារណ:ជន និងកម្លាំងមានសមត្ថកិច្ចជាព័ត៌មានថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទបានជ្រុះបាត់មិនដឹងនៅចំនុចណា អស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសារធារណ:ជន បងប្អូនណារើសបានសូមមេត្តាផ្តល់ព័ត៌មានមកខ្ញុំបាទ និងមានសុគុណជូន ជាពិសេសសូមជម្រាបជូនដល់កម្លាំងសមត្ថកិច្ច ថាបើមានជនយកស្លាកលេខនោះទៅប្រើប្រាស់សូមមេត្តាឃាត់ខ្លូន ឬផ្តល់ព័ត៌មានមកខ្ញុំបាទ សូមអរគុណ ទូរសព្ទ0887038585 098732712
កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតស្រុកសៀមបូក ចុះទប់ស្កាត់បទល្មើសជលផល ដកហូតមងបានជិត ៥០០ម៉ែត្រ និងនេសាទុបករណ៍ជាច្រើនទៀត
(ស្ទឹងត្រែង) ៖ កម្លាំងឆ្មាំទន្លេ អភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា ប៉ុស្តិ៍កោះសំពាយ ប៉ុស្តី៍កោះជ្រឹម ព្រមទាំងសហការណ៍ជាមួយសហគមន៍ បានចុះល្បាតទប់ស្កាត់បទល្មើសជលផល នៅអន្លង់អភិរក្សសត្វផ្សោតត្បូងខ្លា និងកោះសន្ទក់ បានដកហូតមង និងនេសាទុបករណ៍ជាច្រើនដែលក្រុមអ្នកនេសាទ បានលួចដាក់ចាប់ត្រីនៅក្នុងតំបន់អភិក្ស ។ នេះបើយោងតាមមន្ត្រីជលផល បានឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។ លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ឧបករណ៍នេសាទដែលដកហូតពីក្រុមអ្នកនេសាទ មានមង ០៩ ត្បូង ក្រឡា១០-១២,១៤ សង់ទីម៉ែត្រ ដែលមានប្រវែង ៤៥០ ម៉ែត្រ ដកហូតសន្ទូចរនង ចំនួន ០២ ខ្សែប្រវែង ១៤០ ម៉ែត្រ ស្មើ ១១២ ផ្លែ ។ លោក បន្តថា ការដកហូតនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគ្រាដែលកម្លាំងឆ្មាំទន្លេ សហការជាមួយកម្លាំងសហគមន៍ ចុះល្បាតក៏ប្រទះឃើញឧបករណ៍នេសាទទាំងនោះត្រូវបានលួចដាក់នៅក្នុងតំបន់ហាមឃាត់ ។ លោក បន្តឱ្យដឹងទៀតថា […]