Related Articles
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី)
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន! មន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណនិងសូមអរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងខាងក្រោម ១-អង្ករ ៥០០គីឡូក្រាម ២-ទឹកបរិសុទ្ធ ១០០យួរ ៣-មី ១០កេសធំ ៤-ថវិកា ១,០០០,០០០រៀល ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។ […]
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយះពេល២ថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់
សៀមរាប÷ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានអញ្ជើញមកទស្សនាកំសាន្តក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាបដែលជាកន្លែងដើរកំសាន្ដ ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម រយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។ មន្ទីរទេសចរណ៍ខេត្ដសៀមរាបបង្ហាញនៅក្នុងរបាយ ការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរ ជាតិដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះគិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២,៩១៥នាក់ ក្នុងនោះទេសចរជាតិនិងបង ប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួន ៦៤,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ: គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៥០០នាក់, រមណីយដ្ឋានឧទ្យាន ជាតិភ្នំគូលែន មានចំនួនប្រមាណ ៥,៦០០នាក់។ តំបន់ទន្លេសាប មានចំនួនប្រមាណ ២,៥០០នាក់។ សហ គមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣,៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨,៩១៥នាក់ផងដែរ។ អ្នកទេសចរ មកកំសាន្ដនៅប្រាសាទអង្គរ បានលើក ឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកំសាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម […]
រដ្ឋបាលខេត្តមណ្ឌលគិរីចាយពេលជាង៤ខែមិនអាចដកតំណែងលោកប៉ែត ភក្ត្រា តាមសំណើក្រសួងបរិស្ថាន
ភ្នំពេញ៖ លោកនាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរីមានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៣នេះថា រដ្ឋបាលខេត្តបាននិងកំពុងសិក្សាករណីសំណើសុំដកដំណែងលោកប៉ែត្រ ភក្រ្តាចេញពីនាយកដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ តាមសំណើរបស់ក្រសួងបរិស្ថាននោះហើយ។ យ៉ាងណាក៏ ដោយ រដ្ឋបាលខេត្តត្រូវការពេលវេលាថែមទៀតដើម្បីសិក្សាឲ្យបានច្បាស់លាស់អំពីកំហុសឆ្គងរបស់លោក ប៉ែត្រ ភក្រ្តា មុនចេញដីកាសម្រេចដកតំណែងជាផ្លូវការ។ លោកនាយករដ្ឋបាលមានប្រសាសន៍ថា រដ្ឋបាលខេត្តត្រូវការសិក្សាឲ្យបានច្បាស់លាស់អំពីបញ្ហានេះហើយក៏មិនមែនមានន័យថា មិនសម្រេចតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះដែរ។ សំណួរថា តើត្រូវការពេលវេលាប៉ុន្មានទៀតនោះ? លោកនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី នាង វណ្ណៈ មិនអាចបញ្ជាក់ឲ្យបានច្បាស់លាស់ទេ បើទោះបីជាមកដល់ពេលនេះមានរយៈពេល៤ខែមកហើយ ក្រោយពីរដ្ឋមន្ត្រីក្រសួង បរិស្ថានស្នើដកតំណែងលោក ប៉ែត ភក្រ្តា ចេញពីនាយកដែនជម្រកសត្វព្រៃស្រែពក-ណាមលៀនោះ។ គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃស្រែ-ពកណាមលៀនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា ។ នេះបើយោងតាមលិខិតរបស់លោកសាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃ ទី២០ ខែតុលា ឆ្នាំ ២០២២ ។ ការទម្លាក់តំណែងលោកប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន […]