Related Articles
សមត្ថកិច្ចប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បណ្ដេញចេញជនជាតិថៃ ១១នាក់ ពីបទលួចឆ្លងដែន ដោយខុសច្បាប់
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០៖ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG (ចារូដា តុនផ្រាង) ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕
ឃាត់ខ្លួនស្តី្រម្នាក់ ពាក់ព័ន្ធករណីអូសទាញប្រមូលទិញកាតគណនីធនាគារ ABA
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ពាក់ព័ន្ធករណីអូសទាញប្រមូលទិញកាតគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម Telegram ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញប្រមូលទិញគណនីធនាគារ ABA ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបន្តក្រើនរំលឹកដល់សាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅអោយបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕
បងប្អូនប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់បានចាញ់បោកក្រុមហ៊ុនមួយដែរមានឈ្មោះថាOL football
បងប្អូនប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់បានចាញ់បោកក្រុមហ៊ុនមួយដែរមានឈ្មោះថាOL football តាមរយៈការដាក់វិនិយោគក្នុងមួយថ្ងៃបានបីភាគរយនៃចំនួនទឹកប្រាក់ដែលបងប្អូនប្រជាពលរដ្ឋបានដាក់ ក្នុងនោះដែរគឺមួយរយៈកាលមុនដំបូងបងប្អូនប្រជាពលរដ្ឋបានវិនិយោគក៏បានខ្លះបន្តិចបន្តួចប៉ុន្តែនៅថ្ងៃទី 7 ខែ 11 ឆ្នាំ 2022។ក្រុមហ៊ុន ol football បានបិទអែបហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការកើតទុក្ខមិនសុខចិត្តជាច្រើនម៉ឺននាក់ សុំស្នើឱ្យអង្គភាពសារព័ត៌មាន SPH news ចុះផ្សាយដើម្បីស្នើសុំទៅដល់ថ្នាក់ដឹកនាំឲ្យជួយវែកមុខរកមេខ្លោងដែលបានឆបោកបងប្អូនប្រជាពលរដ្ឋទាំងអស់នេះផង។ដូច្នេះហើយក៏សូមស្នើសុំទៅដល់ឯកឧត្តមថ្នាក់ដឹកនាំដែលមានជំនាញខាងបច្ចេកវិទ្យា។សូមជួយស្រាវជ្រាវរកមេខ្លោងដែលប្រើប្រាស់កុង aba ដូចខាងក្រោមនេះផង។ ABA អ្នកទទួលលុយ៖ SRY MALIN 883 406 065 SORY PISETH 500 030 379 SOTHUN SREYMOM 004 686 611 UK SREYTHACH 004 660 661 VORNG LALAI 004 416 142 MAO KAY 004 555 848 NHOEB POV 004 621 130 […]