Related Articles
យុទ្ធនាការបោសសម្អាតក្រុមអ្នកញៀនល្បែងស៊ីសង បង្រ្កាបបទល្មើសជល់មាន់ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៥នាក់ និងវត្ថុតាងជាច្រើន នៅខេត្តព្រៃវែង
(ព្រៃវែង) ៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់លើដី) នៅស្រុកស៊ីធរកណ្ដាល ឃាត់ខ្លួនមនុស្ស ៥នាក់ រួមនឹងវត្ថុតាងមាន់ជល់ និងឧបករណ៍សម្ភារជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង។ ប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១៣ និង ១៥នាទីរសៀល ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។ ជនសង្ស័យទាំង ០៥នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ វិន មករា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ទី២ ឈ្មោះ ឈិន ហ៊ាញ ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល, ទី៣ ឈ្មោះ ចែត្រ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា បន្ទាប់ពី លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ដែលជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា បានទទួលមរណៈភាព កាលពីពេលកន្លងទៅ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែដល់គ្រួសារលោក ម៉ែន មក់រ៉ុន នូវថវិកាចំនួន ២០ម៉ឺនរៀល រួមជាមួយអង្ករ ០២ការុង ជារៀងរាល់ខែ ព្រមទាំងសន្យាថានឹងធានារ៉ាប់រងការចំណាយជូនប្រពន្ធលោក ដែលងងឹតភ្នែក ទៅពិនិត្យ និងព្យាបាលភ្នែកផងនោះ នៅពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនប្រពន្ធលោក ម៉ែន មក់រ៉ុន ទៅជួបពិនិត្យ និងទទួលការវះកាត់ព្យាបាលភ្នែកដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។ បន្ទាប់មក នៅព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន […]
ពិធីបុណ្យកឋិនទានសាមគ្គីវត្តហិមវនារាម ហៅវត្តឈើទាល
បាត់ដំបង:ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វត្តហិមវនារាម ហៅឈើទាល បានប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដែលមានលោកគ្រូចៅអធិការវត្តព្រះនាមឥន្ទញាណចន្ទោ ញ៉ឹម ច័ន្ទរិទ្ធិ និងគណៈកម្មការអជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលបានមូលមតិគ្នាជាឯកច្ឆ័នក្នុងការផ្តើមធ្វើពិធីបុណ្យកឋិនទានដើម្បីនាំយកចីវរ និងគ្រឿងបរិក្ខាផ្សេងៗមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមារវត្ត ហិមវនារាម ហៅវត្តឈើទាល ។ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពិធីនោះឃើញមានពុទ្ធបរិស័ទអញ្ជើញមក ទាំងជិត ទាំងឆ្ងាយយ៉ាងច្រើនកុះករ ស្ថិតក្នុងបដិបទសេដ្ឋកិច្ចប្រទេសជាតិមិនអំណោយផលយ៉ាងណាក្តី ក៏ពុទ្ធបរិស័ទ្ធលោកនៅមានសទ្ធាក្នុងការបំពេញកងការមហាកុសលរៀងៗខ្លួន។ រសៀលម៉ោង១៤:០០នាទីមានការដង្ហែអង្គកឋិនប្រទ័ក្សិណជុំវិញព្រះវិហារចំនួន៣ជុំដើម្បីប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា។ ជាការពិតណាស់ ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។ ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ […]