Related Articles
ពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង:នៅព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែ កំណាត់ផ្លូវខេត្តលេខ ១៥៧A ប្រវែង ៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីគ.ម១៧+០០០ ដល់គ.ម ២០+១០០ ដែលស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវ១៥៧នេះ បានធ្លាប់ធ្វើការបើកការដ្ឋានសាងសង់តាំងពីខែមីនា ឆ្នាំ២០២២ម្ដងហើយ មានប្រវែង ៣,២០០ម៉ែត្រ ចាប់ពីគ.ម១៣+000 ដល់គ.ម ១៧+០០០ តែពេលនេះ បានបើកការដ្ឋានសាងសង់ផ្លូវ១៥៧A បន្តទៀតដែលមានប្រវែង៣,១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលមានតួចិញ្ចើមផ្លូវចាក់ល្បាយថ្ម០.៥ម៉ែត្រសងខាង មានស្ថាបនាលូមូលកាត់ទទឹងផ្លូវមុខកាត់១ម៉ែត្រ ១ជួរចំនួន៣កន្លែង លូមូលកាត់ទទឹកផ្លូវមុខកាត់១ម៉ែត្រ ២ជួរ ២កន្លែង និងមានគូសគំនូសស្លាកចរាចរណ៍១៦ស្លាកតាមដងផ្លូវ ។ យើងឃើញថាកន្លងមកក្រោមការដឹកនាំរបស់លោក ព្រួយរិទ្ធ ថា ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង។ លោកខំខ្នះខ្នែងក្នុងការស្ថាបនាទាំងផ្លូវថ្នាក់ខេត្ត ថ្នាក់ស្រុកដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ […]
ឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជំទាវ សូ ភត្ត្រា និងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជំទាវ សូ ភត្ត្រា និងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនបច្ច័យ៤ ទេយ្យទានសំពត់សាដក និងចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃជាង៤០០ព្រះអង្គ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាង អុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិនិងប្រជាជន […]
ពលរដ្ឋស្នើរសុំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមមេត្តាជួយត្រួតពិនិត្យការអនុវត្តការងាររបស់ មន្ត្រីប្រចាំការនៅស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិ៨ ផងទាន!!!
ព្រៃវែង : ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ ស្ថានីយ៍ ថ្លឹង រថយន្ត នៅចំណុច ផ្លូវជាតិ លេខ ៨ ភូមិ ព្រែកព្នៅ ឃុំ ព្រែកព្នៅ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង មានសកម្មរថយន្តដឹកអូសនិងទំនិញធ្ងន់ៗ តទ្រុងដាក់លើសចំណុះ ឡានខ្លះបើកទៅមុខស្ទើរតែមិនរួច បើកចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីងទាំងថ្ងៃទាំងយប់ហាក់ដូចជាមិនមានវិធានការទប់ស្កាត់ ពីមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងខាងនោះឡើយ ។ ឡាននីមួយៗដែលបើកកាត់ស្ថានីយ៍ទាំងទៅទាំងមកគេឃើញតែព្រូឡាន រឺក៏ តៃកុងឡានចុះទៅជួយមន្ត្រីនៅក្នុងស្ថានីយ៍ដោយដកក្រដាស អ្វីម្យ៉ាងចេញកាបូបដៃ រឺហោប៉ៅ ក្តាប់ក្នុងដៃ ហុចទៅអោយមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍រួចទើបចូលថ្លឹង ពេលខ្លះចូលថ្លឹងរួចទើបហុចក៏មាន។ ពលរដ្ឋ ក៏ដូចជាមហាជនដែលធ្វើដំណើតឆ្លងកាត់ផ្លូវជាតិលេខ៨ កំពុងតែមានចម្ងល់ថា តើការអនុវត្តសកម្មរបស់មន្ត្រីស្ថានីយ៍ជញ្ជីងព្រែកព្នៅ ផ្លូវជាតិលេខ៨នេះ គឺជាគោលការណ៍របស់ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន រឺក៏យ៉ាងណា ដែលតំរូវអោយរថយន្តនីមួយៗមុនចូលថ្លឹង និងក្រោយពីថ្លឹងរួចត្រូវចុះទៅជួបមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ រឺក៏ទង្វើទាំងនេះគឺជាច្បាប់ ដែរអស់លោកមន្ត្រីនៅស្ថានីយ៍ខាងលើបង្កើតឡើងដោយខ្លួនឯងទេ។ ពលរដ្ឋខ្លះលើកឡើងថា បើមន្ត្រីប្រចាំការនៅក្នុងស្ថានីយ៍ជញ្ជីងព្រែកព្នៅ នៅតែបណ្តោយអោយរថយន្តដឹក អុស ដឹកទំនិញធ្ងន់ៗ […]