Related Articles
ថៅកែហាងផឹកស៊ី “ពន្លឺជាប់ចិត្ត”វ៉ៃ,ច្របាច់ក និងគំរាមបាញ់សម្លាប់យុវជនម្នាក់ ផ្អើលក្រុងតាខ្មៅ
ខេត្តកណ្តាល៖ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង”ពន្លឺជាប់ ចិត្ត”កេីតហេតុនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ខែ មករា ឆ្នាំ២០២៣នៅភូមិថ្មី២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាលជាមួយនឹងការប្រើសម្ដី។គំរាមថានឹងបាញ់សម្លាប់ចោល។ បុរសអាយុ៣១ឆ្នាំរស់នៅក្រុងតាខ្មៅបានថ្លែងប្រាប់អ្នក សារព័ត៌មាន ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សានិងប្រមាថអាយុជីវិតយ៉ាងដូច្នេះថា”កើតការណ៍កេីតឡេីងនៅម៉ោង៨នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមក ដល់ចំណុចហាង”ពន្លឺជាប់ចិត្ត” ក៏បានប៉ះរថយន្ត១ គ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត” បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត” ពេលនោះ។ ស្រាប់តែម្ចាស់ហាង “ពន្លឺជាប់ចិត្ត” ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ។ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួបដើម្បីដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ។ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយគាត់បានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ ដោយនិយាយថា “បាញ់ហ្អែងចោលឥលូវ”,នៅពេលនោះខ្ញុំភ័យក៏សំពះសុំអង្វរគាត់ដោយលុតជង្គង់សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីប ម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។” តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង “ពន្លឺជាប់ចិត្ត”មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលិសស័ក្ដិ៤នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយា ល័យគ្រប់គ្រងសន្តិសុខឯកជន។ ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា […]
កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរសព្ទ ២២គ្រឿង
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ […]
អាជ្ញាធរស្រុកឯកភ្នំទឹកមាត់សាបទេដឹង ទើបម្ចាស់សំណង់ភូមិខ្វិត នៅតែបន្តសាងសង់យ៉ាងរំភើយ។
បាត់ដំបង: ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ជាខេត្តមួយដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះសម្បូរ ទៅដោយសម្បត្តិធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ហើយរាប់ថា លេចធ្លោរជាងគេក្នុងចំណោម២៥ខេត្តក្រុងរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនិងនោះក៏ជាខេត្តមួយដែលសម្បូរបញ្ហាមិនចេះចប់ មិនចេះហើយទោះបីថ្នាក់ដឹកនាំខេត្តខំព្យាយាមដោះក្រៅប្រព័ន្ធតុលាការយ៉ាងណា ចំពោះ បញ្ហាវិវាទដីធ្លី បញ្ហារំលោភបំពានច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ទន្ទ្រានយកដី យកចំណីស្ទឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបក្សពួក ។ បញ្ហាមិនចេះចប់មិនចេះហើយ តែងតែបង្កឲ្យមតិមហាជនភ្ញាក់ផ្អើល និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិរបស់ខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវមានសកម្ម និងមានតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់ថ្នាក់ជាតិ ។ ចុងក្រោយនេះ អ្វីដែលយើងចាប់អារម្មណ៍ជាពិសេស គឺការរំលោភយកច្រាំងស្ទឹង ហៅថាស្ទឹងសង្កែនៅ ក្នុងស្រុកឯកភ្នំដោយមានអ្នកមានលុយកាក់ និងមានអំណាចបានសាងសង់ជាសំណង់រឹងមាំបុកគ្រឺះប៉ះពាល់ចំនីស្ទឹងសង្កែតាមបណ្តោយច្រាំងស្ទឹងក្នុងភូមិខ្វិត ឃុំខ្ពប ស្រុកឯកភ្នំ។ សំណង់រឹងជាគេហដ្ឋានរឹងមាំ សាងសង់ជាបន្ដបន្ទាប់នៅលើចំនីច្រាំងស្ទឹងថ្មីៗ ។ សូមអនុញ្ញាតជម្រាបជូនប្រិយមិត្តដែលនិយម និងតាមដានគេហទំព័រសាយប៉ូចហតញ៉ូស៍ឲ្យបានជ្រាបថា បើយោងតាមខ្លឹមសារ និងស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ៖ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍន៍តំបន់ឆ្នេរទន្លេ ស្ទឹង បឹងនៃព្រះរាជាណាចក្រកម្ពុជា ការកាន់កាប់ជាកម្មសិទ្ធិឯកជន និងសំណង់រឹងមាំដូចជម្រាបជូនខាងលើមិនអាចត្រូវបានអនុញ្ញាតឡើយ ។ យោងតាមអនុក្រឹត្យលេខ […]