Related Articles
សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់
(កែប) ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស ០១ គ្រឿង រួមជាមួយជនសង្ស័យ ០៣ នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ០៥ គីឡូម៉ែត្រ ។ ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ៖ ១៥ នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ ១៤ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០ សេះ ០១ គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង ២៤ សេះ ០១ គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ ម៉ែត្រ […]
បុរសម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខយកដំបងវាយជើងរបួសធ្ងន់ ស្មានថាចោរ
(ភ្នំពេញ) ៖ យុវជនម្នាក់ ដើរទៅអើតមើលរថយន្តគេចតទុក ត្រូវសន្តិសុខឃើញសង្ស័យស្មានថាជាចោរ ក៏យកដំបងវាយជើងបណ្ដាលឱ្យរងរបួសដេកដួលស្ដូកស្ដឹងនៅចិញ្ចើមផ្លូវស្តុបលូ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ៣០ នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសដែលរងរបួសខាងលើ មានឈ្មោះ ឡេង តយ អាយុ ២៦ឆ្នាំ មុខរបរកម្មករដេរខោអាវស៊ីថ្ងៃ មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ ។ បើយោងតាមការបញ្ជាក់ពីយុវជនរងគ្រោះខាងលើ បានឱ្យដឹងថា ព្រឹកមិញនេះរូបគាត់បានដើរតាមបណ្ដោយផ្លូវ៣៧១ សឡា ខណៈដើរហត់ពេកក៏បានឈប់សម្រាកក្បែររថយន្ត ១គ្រឿង ដែលម្ចាស់ចតទុកនៅមុខការ៉ាស់សាំងមួយកន្លែង ។ ខណៈនោះដែរ ក៏ស្រាប់តែមានសន្តិសុខយាមនៅទីនោះឃើញ ស្មានតែរូបគាត់បម្រុង និងលួចសម្ភារៈក្នុងរថយន្ត សន្តិសុខនោះ ក៏ទាញដំបងដែករលាស់វាយទៅលើជើងខាងស្ដាំជាច្រើនដំបង បណ្ដាលឱ្យបែកស្មងជើងរងរបួសធ្ងន់ ។ ភ្លាមៗ យុវជនរូបនោះ ក៏បានព្យាយាមដើររហូតដល់ស្តុបលូ៥ នៅផ្លូវវេងស្រេង ទើបដេកដួលដើរទៅមុខលែងរួច ។ បច្ចុប្បន្ន យុវជនខាងលើ […]
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភា ទាំង១២៥រូប។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភានីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ […]