Related Articles
បង្ក្រាបជនសង្ស័យ ២នាក់ ករណីលួចម៉ូតូ ជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ
(ស្វាយរៀង) ៖ បង្ក្រាបមុខសញ្ញាសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្ម, ជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ព្រមទាំងគូកន ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស, ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រំ ពិសិដ្ឋ ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាខាងលើ រហូតទទួលបានជោគជ័យ ។ គួរឱ្យដឹងដែរថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖៣០នាទី ខណៈពេលដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនជនសង្ស័យ ដែលឃាត់ខ្លួនក្នុងករណីលួច(ម៉ូតូ) មកការិយាល័យជំនាញខេត្ត ដល់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ក៏ប្រទះឃើញមុខសញ្ញាសង្ស័យឈ្មោះ គ.គ ច.ត ហៅឈីលូ និងគូកន ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសច្រើនលើក និងជាមុខសញ្ញា ទើបដោះលែងពីពន្ធនាគារនោះ សមត្ថកិច្ចក៏ដេញតាមចាប់បាន […]
លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
(កំពត) ៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញថាមានការពាក់ព័ន្ធជាមួយគ្រឿងញៀន ។ នេះបើយោងតាមសំណេររបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការន៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។ នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន […]
កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក
កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក បាត់ដំបងថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 វេលាម៉ោង 3 រសៀល កម្លាំងបរិស្ថានដឹកនាំដោយលោកស្រី រ៉ានាយដែនជម្រកភ្នំកុកបានចុះបង្ក្រាបបទល្មើសព្រៃឈើ។ដែលមានឈ្មួញឈ្មោះរឿត សុខា ហៅ(យាយមាន់ )ហើយប្ដីឈ្មោះនូ សឿន ដែលជាឈ្មួញសកម្មនៅក្នុងស្រុកសំឡូត ដោយមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃចំនួនពីរជើងឬក៏ 3 ជើងក្នុងមួយថ្ងៃ។ ដោយការចង្អុលបង្ហាញអំពីលោកអភិបាលខេត្ត សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាកម្លាំងបរិស្ថានស្ថិតនៅឃុំតាតោកស្រុកសំឡូតដែលមានលោកស្រី រ៉ានាយបរិស្ថានជំរកភ្នំកុក បានចុះទៅដល់ទីតាំងដែលស្ថិតនៅភូមិពាមតាឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបង។ក្នុងនោះដែរលោកស្រី រ៉ា បានដឹកនាំកម្លាំងបង្ក្រាបបានចំនួនឈើ 150 ដុំស្មើនឹង 15កិប។ បន្ទាប់ពីបានធ្វើបែបបទសំណុំឯកសារ នឹងដឹកជញ្ជូនឈើមករក្សាទុកនៅក្នុង ទីស្នាក់ការបរិស្ថានដែនជម្រកភ្នំកុកស្រុកសំឡូត ដើម្បីបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីនៃច្បាប់។