Related Articles
នគរបាលខេត្តកំពង់ស្ពឺ ចុះជួបនារីម្នាក់ស្រុកភ្នំស្រួចដែលសុំអន្តរាគមន៍សុំលែងប្តី
ខេត្តកំពង់ស្ពឺ÷ស្រ្ដីម្នាក់រស់នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកិច្ចអន្តរាគមន៍ ឱ្យរួចផុតពីការវាយដំធ្វើបាបពីសំណាក់បុរសជាឪពុកចុងតាមរយៈគណនីហ្វេសប៊ុក “chhinamo chhinamo” ។ នាង សុខ ស្រីអន បានរៀបរាប់តាមបណ្តាញសង្គម facebook ថា នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីតនិងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នាដោយឪពុកចុងនិងម្ដាយបង្កេីតបានបង្ខំអោយនាងខ្ញុំរៀបការនិងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថា មិនបានស្រឡាញ់ទាល់តែសោះនិងជាមនុស្សមានប្រវត្ដិកេីតរោគាទៀតផង។ ក្រោយឪពុកចុងនិងម្ដាយបង្ខំឱ្យរៀប ការនាងខ្ញុំប្រកែកមិនឈ្នះ ហើយពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះកក្រោះ។ ឪពុកចុងនិងម្ដាយខ្ញុំប្រាប់ថា បេីនាងខ្ញុំមិនយក(ប្តី)ទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអន្ដរាគមន៍ពីថ្នាក់ដឹក នាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំពើហិង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេករបស់សម្ដេចពុកដើម្បីសុំអន្តរាគមន៍ទៀតផង។ ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំ ស្រួចចុះទៅកាន់ផ្ទះនារីរងគ្រោះនិងជួបជាមួយឪពុកចុង ម្ដាយបង្កើត រួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយនិងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់និងស្នេីសុំរកកិច្ចអន្ដរាគមន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំណាចបង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលបង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់។ ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេនាងស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែងប្ដីដេីម្បីទៅរស់នៅជាមួយអ្នកដែលរង់ចាំនាង។ សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័យតក់ស្លុត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោសមកដល់សមត្ថកិច្ចនិងមហាជនកុំឱ្យខឹងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង៕
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច
(បន្ទាយមានជ័យ) ៖ នៅទី៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៨ ៖ ៤៥ នាទី មានប្រជាពលរដ្ឋ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅដំបូកស្រែ ស្ថិតក្នុងភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីប្រជាពលរដ្ឋ បានយកគ្រឿងចក្រទៅកាយដំបូកស្រែ ស្ថិតនៅភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងដំបូកស្រែរបស់គាត់ ដែលនៅសល់ពីសម័យសង្រ្គាម ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគង់ បានចុះទៅដល់ទីតាំង ស្រាប់តែឃើញមានគ្រាប់ ម៉ាក អឹម៧៩ ( M79 ) ចំនួន ២៨ គ្រាប់ រុំជាមួយកៅស៊ូ និងអាវុធវែង CKC ចំនួន ០៣ ដើម ដែលមានគ្រាប់ច្រែះអស់ នៅខាងត្បូងភូមិ មានចម្ងាយ ០៥ គីទ្បូម៉ែត កម្លាំងប៉ុស្តិ៍ក៏បានទំនាក់ទំនង និងប្រគល់ឱ្យទៅជំនាញខាងស៊ីម៉ាក់ ៕
លោកងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងរកយុទ្ធសាស្រ្ត ប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភាព
លោកងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងរកយុទ្ធសាស្រ្ត ប្រព្រឹត្តអំពើពុករលួយជាច្រើនរូបភា លោកងួន កុសល ក្នុងតួនាទីជាប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដុះស្លែ កំពុងបង្ហាញស្នាដៃខាង ប្រព្រឹត្តអំពើពុករលួយ ជាច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាង មានខ្នងបង្អែករឹងមាំ។ រឿងអាស្រូវរបស់លោក ងួន កុសល ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ក៏ប៉ុន្តែ មេគយធំៗ ក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាលោកបណ្ឌិត គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។ ថ្មីៗនេះមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេល លោក ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចមក គឺលោក ងួន កុសល កំពុងអនុវត្តន៍តាមមេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកប៉ោយប៉ែត យ៉ាងស្ទាត់ជំនាញ។ មន្ត្រីនៅច្រកប៉ោយប៉ែត បានឲ្យដឹងទៀតថាលោក ងួន កុសល បានឃុបឃិតជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គគ្រឹកគគ្រើង ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ […]