Related Articles
ទីតាំងម៉ាស៊ីនរ៉ៃខុសច្បាប់ផែច្រៀកឈើប្រណីតខ្នាតធំជាច្រើនកន្លែងកំពង់ដំណើរការយ៉ាងរលូន លាក់បាំងមន្ត្រីជំនាញ មិនហ៊ានបង្ក្រាប
ខេត្តពោធិ៍សាត់៖តាមប្រភពពីពលរដ្ឋ បានបង្ហើបប្រាប់គេហទំព័រុលង មានទីតាំងអារឈើប្រណិតខុសច្បាប់ អង្គភាពសារព័ត៌មានយើងក៏បង្អង់យូរចាត់ភ្នាក់ងារឪ្យចុះទៅ ក៏ដូចអ្វីដែលពលរដ្ឋរាយការណ៍មែនថាអាជីវកម្មផែច្រៀកឈើប្រណីតដោយម៉ាស៊ីនរ៉ៃទំនើបខុសច្បាប់ចំនួន១កន្លែង ជារបស់ឈ្មួញឈ្មោះ ថន ស្ថិតនៅភូមិអូរ ឃុំនិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់និងជាច្រើនកន្លែងទៀតស្ថិតនៅភូមិ ឃុំ ខាងលើ។ អាជីវកម្មផែច្រៀកឈើប្រណីតដោយម៉ាស៊ីនរ៉ៃទាំងនេះដំណើរការយ៉ាងរលូននិងមានភាពមមាញឹករាល់ថ្ងៃដោយមានពួកឈ្មួញបើកសិប្បកម្មកែច្នៃឈើប្រណីតធ្វើគ្រឿងសង្ហារឹមទាំងមានច្បាប់និងអត់ច្បាប់ ជាច្រើនកន្លែងក្នុងស្រុកភ្នំក្រវ៉ាញ បាននាំគ្នាដឹកជញ្ជូនឈើតាប់ប្រណីតបេងធ្នង់នាងនួនយកទៅផែច្រៀកទៅតាមការចង់បាន។ ប្រជាពលរដ្ឋនៅក្បែរទីតាំងម៉ាស៊ីនរ៉ៃទាំង២នេះបានរាយការណ៍អោយដឹងថាក្នុង១ថ្ងៃៗអាជីវកម្មផែច្រៀកឈើប្រណីតនិមួយៗអាចផែបានចាប់ពី៥ម៉ែត្រគូបទ្បើងទៅហើយថ្លៃឈ្នួល៣០ដុល្លារអាមេរិកក្នុង១ម៉ែត្រគូប។ម៉ាស៊ីនរ៉ៃផែឈើប្រណីតនេះជាសសៃឈាមមួយយ៉ាងសំខាន់ដល់ដំណើរការបើកសិប្បកម្មកែច្នៃឈើប្រណីតទាំងអស់ក្នុងស្រុកភ្នំក្រវ៉ាញ បើគ្មានវត្តមានម៉ាស៊ីនរ៉ៃប្រភេទនេះទេគឺទីតាំងសិប្បកម្មស្ទើរតែទាំងអស់នឹងត្រូវបិទទ្វារដោយស្វ័យប្រវត្តិ។ ឈ្មួញឈ្មោះ ថន ម្ចាស់អាជីវកម្មម៉ាស៊ីនរ៉ៃដ៍ធំមួយនៅភូមិអូរ បានឲ្យដឹងថាគាត់បើកធ្វើអាជីវកម្មនេះគ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះហើយបាននិយាយត្អូញត្អែរថាបានខ្ចីប្រាក់គេចំនួន៤លានរៀលយកមកធ្វើអាជីវកម្មថែមទៀត។ឈ្មួញឈ្មោះ ថន ម្នាក់នេះបានឆ្លៀតឱកាសពង្រីកមុខរបរអោយកាន់តែធំថែមទៀតដោយដឹកឈើតាប់ប្រណីតបេងធ្នង់នាងនួនខុសច្បាប់ទៅលក់នៅភូមិសាស្រ្តវាលវែងស្ទើរជារៀងរាល់យប់ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខនោះទេ។ ដើម្បីកុំអោយប្រជាពលរដ្ឋនិយាយរិះគន់ថាសមត្ថកិច្ចជំនាញមេព្រៃមានចេតនាឃុបឃិតជាមួយឈ្មួញឈ្មោះថន និងសង្ឃឹមថាកំលាំងជំនាញមេព្រៃនៅមូលដ្ឋាននឹងមានវិធានការម៉ឺងម៉ាត់ចុះទៅបង្ក្រាបលុបបំបាត់ទីតាំងម៉ាស៊ីនរ៉ៃផែច្រៀកឈើប្រណីតខុសច្បាប់ទាំង២កន្លែងខាងលើប្រកបដោយប្រសិទ្ធភាព។ ពលរដ្ឋសូមស្នើដល់ អភិបាលស្រុកភ្នំក្រវ៉ាញ ជាពិសេសមន្រ្តីជំនាញមានដូចជា: នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកនាយកដែន បរិស្ថាន សូមលោកមេត្តាចាត់មន្រ្តីជំនាញឲ្យចុះពិនិត្យមើលផងទាន។ អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕
សមត្ថកិច្ចខេត្តសៀមរាប ស្ទាក់ឃាត់រថយន្តបាឡែនមួយគ្រឿង ពេលពិនិត្យឃើញដឹកសុទ្ធតែឈើ
(សៀមរាប) ៖ រថយន្តកាមរីបាឡែន ០១ គ្រឿង ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការសង្ស័យក៏ដេញតាម ស្ទាក់ឃាត់បាន និងពិនិត្យមើលឃើញសុទ្ធតែឈើពេញរថយន្ត ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវប្រឡាយ ក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ រថយន្ត ០១ គ្រឿង ខាងលើ ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ សៀមរាប 2B-0065 ម្ចាស់អ្នកបើកបរឈ្មោះ រីន ដឹកឈើពេញរថយន្ត ចេញពីទឹកដីខេត្តព្រះវិហារ យកទៅចែកចាយ នៅក្នុងសៀមរាប ។ យោងតាមសមត្ថកិច្ច បានឱ្យដឹងថា រថយន្ត ០១ គ្រឿង ខាងលើ ព្យាយាមបើកគេចពីកម្លាំងសមត្ថកិច្ច សង្ស័យកម្លាំងដេញតាមស្ទាក់ឃាត់ ពិនិត្យមើលជាក់ស្តែង ដឹកឈើពេញរថយន្ត ។ ក្រោយឃាត់បានរថយន្ត ០១ គ្រឿងខាងលើ ត្រូវបានបាននាំយកទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ
(ភ្នំពេញ) ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យលើសំណើរស្នើសុំផ្លាស់ប្ដូរសមាជិករាជរដ្ឋាភិបាលចំនួន ២រូប ដោយផ្លាស់ប្តូរ លោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា វិញ ។ ការកំណត់ថ្ងៃប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន ។ ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួនបួនរួមមាន៖ ១.ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ។ ២.ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ។ ៣.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ ៤.ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ៕