លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន! មន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណនិងសូមអរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងខាងក្រោម ១-អង្ករ ៥០០គីឡូក្រាម ២-ទឹកបរិសុទ្ធ ១០០យួរ ៣-មី ១០កេសធំ ៤-ថវិកា ១,០០០,០០០រៀល ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជូនពរដល់ម្ចាស់អំណោយ និងសហការី រកទទួលទានមានបាន មានសុខភាពល្អ និងជួបពុទ្ធិពរទាំង៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។ ដោយ៖លោកចាន់ពុធ
Related Articles
បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ នៅក្រុងបាវិត និងរកឃើញសារធាតុញៀនជាង ២គីឡូក្រាម
(ស្វាយរៀង) ៖ ក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយជំនាញក្រុងបាវិតឃាត់ខ្លួនពីបទជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ជនជាតិវៀតណាម) ទី១. ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។ ចំពោះវត្ថុតាងដែលដកហូតបានក្នុងការបង្ក្រាប រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, […]
អាជ្ញាធរចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យបានជាង ២០នាក់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា អភិបាលខណ្ឌ បានដឹកកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅក្នុងផ្ទះសំណាក់យីហោ សួរស្តី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង ២០នាក់ និងដកហូតថ្នាំញៀនបានមួយចំនួន ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ០១ ៖ ៣០ នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោ សួរស្តី ផ្លូវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការបង្ក្រាបបាន ជនសង្ស័យប្រុសស្រីជាង ២០នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕
សមត្ថកិច្ចក្រុងបាត់ដំបង ប្រមូលក្រុមសិស្សវង្វេងសាលាមួយក្រុមទៀត យកទៅដុះក្អែល ខណៈពួកគេគេចមិនចូលសាលាហើយប្រមូលផ្ដុំគ្នាសម្ងំនៅកន្លែងស្ងាត់
(បាត់ដំបង) ៖ ក្រុមយុវសិស្សវង្វេងសាលា ចំនួន ១៤ នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅប្របួចកអូសចេញពីក្នុងតូបលក់បាយ និងគ្រឿងភេសជ្ជៈមួយកន្លែង នៅក្បែររបងខាងកើត «វិទ្យាល័យសម្ដេចឪ» កាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈពួកគេគេចមិនចូលសាលាហើយប្រមូលផ្ដុំគ្នាសម្ងំនៅទីនោះ ។ អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឱ្យដឹងថា ក្រុមយុវសិស្សទាំង ១៤ នាក់នេះ បានប្រមូលផ្ដុំគ្នានៅក្នុងតូបលក់បាយខាងលើ ដែលនៅម្ខាងផ្លូវ នៃរបងវិទ្យាល័យ មិនព្រមចូលរៀនទើបគ្រូបង្រៀនប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បំបែកសំបុកក្រុមសិស្សវង្វេងសាលាទាំងនេះយកទៅអប់រំ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលតែងធ្វើដំណើឆ្លងកាត់ទីនោះ បាននិយាយថា តូបលក់ដូរប៉ុន្មានតូបនៅខាងកើតរបង «វិទ្យាល័សម្ដេចឪ» គេតែងសង្កេតឃើញមានយុវសិស្សទាំងប្រុស ទាំងស្រីចូលទិញឬប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅតាមតូប ព្រោះនៅទីនោះស្ងាត់ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់នោះទេ ។ ប្រភពដដែល បានបញ្ជាក់ថា ស្ទើររៀងរាល់ថ្ងៃ ពេលខ្លះគេឃើញក្រុមយុវសិស្សមួយចំនួន នាំគ្នាជក់បារីអេឡិចត្រូនិក (ជក់វ៉េប) និងផឹកស៊ីរហូតដល់យប់ក៏នៅតែមានផ្ដុំគ្នាដែរ ដែលគេសង្ស័យថា ក្រុមយុវសិស្សទាំងនោះអាចឈានដល់ការប្រើប្រាសគ្រឿងញៀនទៀតផង ។ លោក ពេជ្រ […]