Related Articles
អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ
អាជ្ញាធរស្រុកកំរៀង ខេត្តបាត់ដំបងបិទភ្នែកឲ្យមានការកាយដីលក់យ៉ាងអាណាធិបតេយ្យ ខេត្តបាត់ដំបង÷អ្នកកាសែតបានចុះទៅដល់ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង កាលពីចុងសប្តាហ៍នេះដោយបានឃើញសកម្មភាពកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរស្រុកខេត្តនោះឡើយ។ ភាពអាណាធិបតេយ្យនេះនាំឲ្យមានមន្ទិលសង្ស័យថាជាការឃុបឃិតគ្នារបស់ពួកឈ្មួញនិងអាជ្ញាធរដើម្បីប្រមូលផលប្រយោជន៍ចែកគ្នីគ្នាពួកគេ។ គេឃើញរថយន្តធុនធំជាច្រើនគ្រឿងគ្មានស្លាកលេខ សង្ស័យថាគ្មានពន្ធកំពុងធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យដោយមិនមានការត្រួតពិនិត្យអ្វីត្រឹមត្រូវពីស្ថាប័នជំនាញនោះឡើយ។ មន្ត្រីអាជ្ញាធររុញការទទួលខុសត្រូវពីមួយទៅមួយដោយមិន ដឹងថាដល់ណាជាអ្នកត្រូវដោះស្រាយបញ្ហាឬបង្ក្រាបបញ្ហាខុសច្បាប់នេះទេ។ យ៉ាងណាក៏ដោយអ្នកភូមិនៅទីនោះនិយាយថាវាជាការទទួលខុសត្រូវរបស់អាជ្ញាធរស្រុកនៅពេលដែលអ្នកកាសែតបានរាយការណ៍អំពីបញ្ហានេះថ្នាក់ដឹកនាំស្រុកកំរៀងព្យាយាមពង្វាងបញ្ហាដាក់លើអ្នកនេះ,លើអ្នកនោះ។ លោកសឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ទទួល បន្ទុកកិច្ចការងាររ៉ែនិងថាមពលបានឲ្យអ្នកកាសែតដឹងថា អាជ្ញាធរខេត្តបានណែនាំឱ្យស្ថាប័នជំនាញជាពិសេសអាជ្ញាធរស្រុកកំរៀងពិនិត្យមើលបញ្ហានេះហើយ ដោយមិនអនុញ្ញាតឲ្យមានភាពអាណាធិបតេយ្យក្នុងការកាយយកអាចម៍ដីបែបនេះទេ។ លោកសុខ ដែន អភិបាលស្រុកកំរៀងប្រាប់អ្នកកាសែតថាបានណែនាំមិនឲ្យមានបញ្ហាអាណាធិបតេយ្យនេះទេ។ យ៉ាងណាក៏ដោយ សេចក្តីថ្លែងរបស់លោកអភិបាល ស្រុកត្រូវគេយល់ថាគ្រាន់តែជាការលើកឡើងដើម្បីឲ្យរួចតែពីមាត់ប៉ុណ្ណោះ។ គេថាបើសិនជាគ្មានការឃុបឃិតពីអាជ្ញាធរស្រុកគឺសកម្មភាពជីកអាចម៍ដីអនាធិបតេយ្យដោយប្រើរថយន្តអត់បង់ពន្ធនោះមិនអាចដំណើរការបានឡើយ។ និយាយរួមទៅសូម្បីតែនគរបាលស្រុកក៏ព្យាយាមគេចពីការទទួលខុសត្រូវក្នុងបញ្ហានេះដែរ។ លោកវរសេនីយ៍ទោ វ៉េ គឹមចត់ អធិការនគរបាលស្រុកកំរៀងអះអាងថា បានហៅរថយន្តជីកកកាយដឹកដីអនាធិបតេយ្យនោះមកណែនាំច្រើនដងហើយ។ប៉ុន្តែម្ចាស់អ្នកបើករថយន្តដឹកដីនោះហាក់ដូចជាមិនស្ដាប់ការណែនាំរបស់អាជ្ញាធរនោះទេ។ លោកអធិការស្រុកអះអាងថាសកម្មភាពជីកដីដឹកអាចម៍ដីនេះត្រូវបានអាជ្ញាធរចុះអប់រំណែនាំនិងព្រមានច្រើនដងហើយ។ ម្ចាស់រថយន្តដឹកដីឈ្មោះ ជូង អាន រស់នៅភូមិថ្មី ឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបង អះអាងថា បានចំណាយលុយកាក់ឲ្យអាជ្ញាធររួចរាល់អស់ហើយទើបអាចដំណើរ ការជីកកកាយដឹកដីបានយ៉ាងដូច្នេះ។ គេនិយាយថាប្រសិនបើគ្មានការយល់ព្រមបើកភ្លើងខៀវពីអាជ្ញាធរស្រុកទេគឺមិនអាចដំណើរការដឹកជញ្ជូនជីកក៏កាចអាចម៍ដីបានយ៉ាងស្រួលដូច្នេះឡើយ។ កាលពីល្ងាចថ្ងៃទី៥ខែសីហាក្រុមអ្នកកាសែតបានទៅ ដល់ភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ក៏ជួបប្រទះនឹងគំនរដីចាក់បិទផ្លូវមិនឲ្យចរាចរណ៍ទៅមុខបាន។ នេះគឺជាចេតនាមួយមិនចង់ឲ្យអ្នកកាសែតបានឃើញអំពីទិដ្ឋភាពនៃភាពអនាធិបតេយ្យក្នុងការជីកកកាយយកអាចម៍ដីបែបអាណាធិបតេយ្យនៅក្នុងស្រុកកំរៀងនេះ៕
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ ដាវកែច្នៃ
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០:៣០នាទី នៅចំណុចដីវាលស្ថិតភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកអាវុធដោយខុសច្បាប់ (ដាវដកែច្នៃ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ រ៉ាត់ អ៉ិត ភេទប្រុស មុខរបរកម្មករ សា្នក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។២- ឈ្មោះ សុខ មករា ភេទប្រុស មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលលេខ១៩ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងដកហូត: ដាវដែកកែច្នៃ ចំនួន០១ដើមប្រវែង១ម៉ែត្រ, ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5400 សេរីឆ្នាំ២០២២, ធុងស្ពាយ FOOD PANDA ពណ៌ផ្កាឈូក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អង្គភាពប្រឆាំងអំពើពុករលួយចេញរបាយការណ៍លោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋសំណុំរឿងទិញ-លក់ដីរបស់រដ្ឋ
ខេត្តកំពង់ស្ពឺ៖ ព្រមានដកលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ចេញពីតំណែង ដោយសារតែប្រព្រឹត្តអំពើពុករលួយ ក្នុងសំណុំរឿងទិញ-លក់ដីរបស់រដ្ឋ។ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី,ប្រធានអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ (ACU) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ចេញលិខិតព្រមាននិងប្រាប់ឱ្យលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្អាកចំពោះការអនុញ្ញាតឱ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ប្រមូលទិញទិញដី ដោយខុសច្បាប់។ ករណីទិញលក់ដីរដ្ឋនេះ មានលោក ស៊ិន សារុន នាយករដ្ឋបាល ជាអ្នករៀបចំយកដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ឲ្យឈ្មួញ។ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានតម្រូវឲ្យលោក ស៊ិន សារុន នាយករដ្ឋបាល ដែលបានចម្លងដៃម៉ារីវែង បើកទំនប់ទឹកពីឆ្មាំយាមទំនប់ ដំណើរការបើកទឹក ពង្រឹងបង្អោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ ត្រូវបញ្ឈប់សកម្មភាពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះ មកឲ្យសាលាស្រុកបសេដ្ឋ រក្សាទុក។ ក្នុងលិខិតបញ្ជាក់យ៉ាងច្បាស់ៗថា «អង្គភាពប្រឆាំងអំពើ ពុករលួយ សុំឱ្យលោកអភិបាលស្រុក ចាត់ចែងចំពោះ មុខនេះ […]