Related Articles
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២. ******************”***************
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២. ******************”************** លោក សុខ លី ប្រធានគណៈកម្មាធិការគណបក្សឃុំឃ្លាំងមាស បានរួមដំណើរជាមួយលោកស្រី តឿ សាមាន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនស្រុកបវេល តំណាងអោយ ឯកឧត្ដម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបវេល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំឃ្លាំងមាស និងឃុំព្រៃខ្ពស់ បាននាំយកនូវថវិកាចំនួន១០០,០០០រៀល (មួយរយពាន់រៀលគត់)ទៅចូលរូមពិធីបុណ្យសពឈ្មោះ ហ៊ុន ក្រិល ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិទួលស្នួល ដែលបានស្លាប់ ដោយជរាពាធ។ ក្នុងនោះក្រុមការងារគណបក្សស្រុកបវេលក៏បាននាំយកអង្ករ២០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ និងសាប៊ូ ០១ដុំ មកចូលរួមពិធីបុណ្យនេះផងដែរ៕ប៉ាន់ ផល្លា និពន្ធនាយកសាយ ប៉ូច ហតញូវ♥
ម៉ូតូកង់បីដឹកអីវ៉ាន់ បើកលឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ បណ្ដាលឱ្យរបួសធ្ងន់ នៅខណ្ឌដង្កោ
(ភ្នំពេញ) ៖ បុរសម្នាក់បើកកង់បីដឹកប៊ីដុង ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយ បណ្ដាលឱ្យកង់បីកៀបជាប់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកដង្កោ ដឹកយកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ចំណែកកង់បីខូចខាតយ៉ាងដំណាំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៩ ៖ ២០ នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកបរកង់បីដឹកប៊ីដុង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹង បណ្ដាលឱ្យកង់បីកៀបជាប់រថយន្ត ចំណែកអ្នកបើកបររបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំពោះកង់បីរងការខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋាបាលដង្កោ បានចុះដល់កន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយករថយន្ត និងកង់បីដាក់អែបខាង រង់ចាំតំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
សង្ឃឹមថាអត្ថបទមួយនេះ នឹងអាចជួយបងប្អូនយល់ដឹងបន្ថែមអំពីមេរៀនអវកាស ក៏ដូចជាជួយអោយបងប្អូនស្គាល់កាន់តែច្បាស់ថាអ្វីទៅជាប្រហោងខ្មៅ(blackhole)ពិតប្រាកដ ដែលមិនមែនជាប្រហោងខ្មៅឆ្អឹងកងគូទរឺឆ្អឹងរន្ធគូទស្អីនោះ។
សង្ឃឹមថាអត្ថបទមួយនេះ នឹងអាចជួយបងប្អូនយល់ដឹងបន្ថែមអំពីមេរៀនអវកាស ក៏ដូចជាជួយអោយបងប្អូនស្គាល់កាន់តែច្បាស់ថាអ្វីទៅជាប្រហោងខ្មៅ(blackhole)ពិតប្រាកដ ដែលមិនមែនជាប្រហោងខ្មៅឆ្អឹងកងគូទរឺឆ្អឹងរន្ធគូទស្អីនោះ ឆ្លងកាត់តាមការរៀនសូត្រក៏ដូចជាការស្រលាញ់ចូលចិត្តវិទ្យាសាស្រ្តអវកាសជិត២០ឆ្នាំរបស់ខ្ញុំ ខ្ញុំសូមចែករំលែកចំណេះដឹងដូចខាងក្រោម ~ ប្រហោងខ្មៅ វាកើតចេញពីបន្ទុះផ្កាយដ៏ធំមហិមាណាមួយ រឺយើងអាចហៅបានថា ‘សូពើណូវ៉ា’ ហើយដែនម៉ាញ៉េទិចនៃខ្មោចផ្កាយដ៏ធំសម្បើមបានទាញបង្ហាប់ម៉ូលេកុល ធូលី កំដៅ ពន្លឺ រហូតក្លាយជាអាតូមតូចល្អិត ល្អិតរហូតមិនអាចមើលឃើញ។ កម្លាំងទំនាញដ៏មហាធំសម្បើមនេះឯងបានទាញកួចរាល់របស់អ្វីៗដែលក្បែររឺរងកម្លាំងទំនាញពីវា អោយគួចរឺសូម្បីលំហពេលវេលាក៏កោងនឹងមិនអាចកំណត់វេលាបានឡើយ។ វាមានឥទ្ធិពលអាចលេបត្របាក់ ភព ព្រះចន្ទ័ ផ្កាយ កាឡាក់សុី រឺសូម្បីតែពន្លឺក៏មិនអាចរត់ពីវារួចឡើយ។ ជាធម្មតាបន្ទុះនៃផ្កាយយក្ស(ព្រះអាទិត្យ) ដែលអាចបង្កើតប្រហោងខ្មៅបានលុះត្រាតែមានទំហំធំជាងព្រះអាទិត្យយើងពី១០ដងឡើងទៅ ដោយយើងដឹងហើយថាព្រះអាទិត្យយើងសព្វថ្ងៃនេះអាចដាក់ផែនដីយើងបានជាង១លាន អឺចឹងបើមានប្រហោងខ្មៅ មកប៉ះផែនដីមែនកុំថាឡើយរត់ទៅពួនក្នុងចម្ការម្រេច ឬឡើងលើភ្នំគូលែន គឺផែនដីទាំងមូលរួមទាំងព្រះអាទិត្យនិងភពក្បែរៗយើង(Solar Systems)ត្រូវដែនប្រហោងខ្មៅ វាយកំទេចដូចគេធ្វើម៉ាសុីនក្រឡុកគ្រឿងអីចឹង ។ បងប្អូនដឹងទេ ប្រហោងខ្មៅជិតបំផុតដែលអ្នកវិទ្យាសាស្រ្តយើងបានរកឃើញនៅក្នុងកាឡាក់សុីមីគីវេយើងនេះ គឺស្ថិតក្នុងប្រពន្ធផ្កាយ Telescopium ដែលមានចំងាយរហូតដល់ទៅជាង1ពាន់ឆ្នាំពន្លឺ ដែលមួយឆ្នាំពន្លឺគឺ 1 light-year = 9.461 × 10ស្វាយគុណ12 (រាប់ពាន់ពាន់លានគីឡូមែន ដាក់សូន្យមិនអស់ទេ ) ដោយយើងដឹងហើយថាពីផែនដីទៅភពអង្គារមានចំងាយជាង460លានKMហើយយានអវកាសរបស់យើងធ្វើដំណើរជិត២ឆ្នាំទើបទៅដល់ អញ្ចឹងបើសិនជាចង់ធ្វើដំណើរអោយបាន១ឆ្នាំពន្លឺយើងត្រូវយករយៈពេលធ្វើដំណើរទៅភពអង្គាររបស់យើងគុណនឹងជាង2ពាន់ដងទើបធ្វើដំណើរបានមួយឆ្នាំពន្លឺ ចឹងមានន័យថាត្រឹម១ឆ្នាំពន្លឺយើងត្រូវប្រើពេលវេលារាប់ពាន់ឆ្នាំទៅហើយ ចុះទម្រាំដល់ទៅជាង1ពាន់ឆ្នាំពន្លឺ? ស្រម៉ៃមិនចេញទេបងប្អូន […]