Related Articles
ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំចេញចូលឆ្លងកាត់ក្រុងខេត្តបាត់ដំបងមិនពេញចិត្តចំពោះចំណាត់ការថៅកែយកភាស៊ី មិនមានចំណតឲ្យពួកគាត់ចតឲ្យបានត្រឹមត្រូវ។
ក្រុមអាជីវករ និងអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំចេញចូលឆ្លងកាត់ក្រុងខេត្តបាត់ដំបងមិនពេញចិត្តចំពោះចំណាត់ការថៅកែយកភាស៊ី មិនមានចំណតឲ្យពួកគាត់ចតឲ្យបានត្រឹមត្រូវ។ ខេត្តបាត់ដំបង ៖ប្រភពព័ត៌មានពីបងប្អូនអ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញធន់ តូច ធំ មិនពេញចិត្តនិងការយកភាស៊ីចំណតក្នុងក្រុងបាត់ដំបង ដែលយកភាស៊ីមិនមានចំណតឲ្យពួកគាត់ បែជាឲ្យមានការចត រញ៉េរញ៉ៃធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ:ក្នុងខេត្ត។ ប្រជាពលរដ្ឋដែលធ្វើដំនើរដឹកទំនិញចេញ ចូលឆ្លងកាត់ខេត្តបាត់ដំបង រាយការណ៍ថា ជារៀងរាល់ថ្ងៃពួកគាត់តែងប្រទះឃើញ ក្រុមមនុស្ស ២ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋាជាសន្តិសុខ ចាំស្ទាក់យកភាស៊ី ពីរថយន្តធ្វើដំណើ និងដឹកទំនិញតូច ធំ ដែលបង្កភាពអាណាធិបតេយ្យ តាមដងផ្លូវជាតិលេខ៥ តើមូលហេតុអ្វី បានជាថៅកែភាស៊ីចំណត នៅតែបន្តឱ្យមានសកម្មភាពស្ទាកចាំយកភាស៊ី? នេះសង្កេតមើលទៅវា ជាហេតុបង្កភាពអនាធិបតេយ្យចំពោះការរៀបចំសណ្តាប់ធ្នាប់បែបនេះ? បញ្ហានេះត្រូវបានមហាជនជាច្រើននាក់មានចម្ងល់ពាក់ព័ន្ធជុំវិញការយកភាស៊ី។ ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះថា នៅព្រឹកនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ មានមនុស្សប្រុស ២ ទៅ៣នាក់ ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខ បានស្ទាក់ចាំយកប្រាក់ភាស៊ី ពីបងប្អូន អ្នករត់តាក់ស៊ី និងរថយន្តដឹកទំនិញ តូច ធំ ចេញចូលខេត្តបាត់ដំបង គ្មានការកោតក្រែងដល់មហាជនសោះ ថែមទាំងមិនគោរពអ្វីដែលជាគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបងនោះទៀតផង ។ […]
ស្រូវប្រាំងប្រជាពលរដ្ឋ ៩៣៨ហិកតាបន្ថែមទៀតស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។ ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ០៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៤ គ្រឿង ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៦ គ្រឿង និងអេស្កាវ៉ាទ័រ […]
ប្រភេទត្រីធំជាងគេលើពិភពលោក និងជិតផុតពូជ ចំនួន ១៣ក្បាល ត្រូវបានលែងចូលក្នុងទន្លេវិញ ក្នុងឆ្នាំ២០២៣
(ភ្នំពេញ) ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការការលែងត្រីរាជ ចំនួន ១៣ ក្បាល ដែលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ ។ នេះកិច្ចខិតខំប្រឹងប្រែង លើសពីការលែងប្រភេទត្រីដែលជិតផុតពូជ កាលពីឆ្នាំកន្លងទៅ ដែលជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិដ៏គួរឱ្យកត់សម្គាល់នេះ ។ យោងតាមការឱ្យដឹងពី គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបញ្ជាក់ថា ត្រីទាំងនេះ ស្ថិតក្នុងចំណោមត្រីធំជាងគេលើពិភពលោកទីពីរ បន្ទាប់ពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ។ ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីរាជ ជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ និងការពារអនាគតជលផលរបស់កម្ពុជា ។ តាមរយៈសកម្មភាព ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីទាំងនេះ អ្នកនេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា ការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះនៅកម្ពុជា ។ អ្នកជំនាញបានផ្ញើសារចំពោះអ្នកនេសាទទាំងអស់ នៅតាមដងទន្លេមេគង្គ ឱ្យចូលរួមសហការក្នុងដំណើរអភិរក្សដែលកំពុងបន្តនេះ ។ នៅឆ្នាំ២០២៤ ត្រូវនាំគ្នាបន្តបំផុសគំនិត នៃការផ្តល់ព័ត៌មានអំពីការចាប់បាននូវប្រភេទត្រីកម្រ និងជិតផុតពូជ ដល់ក្រុមការងារអភិរក្ស ដើម្បលែងវាចូលក្នុងទន្លេវិញ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៣ កន្លងមក ជាឧទាហរណ៍ស្រាប់ ។ […]