Related Articles
អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន
(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញដល់អភិបាលថ្មីនៃខណ្ឌមានជ័យ ត្រូវខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន។ ការជំរុញនេះ បានធ្វើឡើងខណៈដែលលោក ឃួង ស្រេង បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសលោក សេង គន្ធ ឱ្យចូលកាន់តំណែងជាអភិបាលថ្មីនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នៅសាលាខណ្ឌមានជ័យ។ លោក ឃួង ស្រេង បានថ្លែងការកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានយ៉ាងល្អ។ លោក បានបញ្ជាក់ថា ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះ ជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ […]
សមត្ថកិច្ចឃាត់ខ្លួននាយករងសាលាឋមសិក្សាម្នាក់ ករណីរំលោភកូនសិស្សរហូតបានសម្រេច ១៣ដង ជាថ្នូរនឹងពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់
(បន្ទាយមានជ័យ) ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីសិស្សសាលា អាយុ ១២ ឆ្នាំ បានសម្រេចរហូតដល់ ១៣ ដង ជាថ្នូរនឹងការដាក់ពិន្ទុល្អ ចំណាត់ខ្ពស់ និងឱ្យជាប្រាក់ ចំនួន ០៩ ម៉ឺនរៀល ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ពិតជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ ឆ្នាំ (ជានាយករងសាលាបឋមសិក្សាថ្មពួក) រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ដែលចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» លើក្មេងស្រីរងគ្រោះម្នាក់ អាយុ ១២ ឆ្នាំ (ជាសិស្សថ្នាក់ទី៦) ។ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ទឹម […]
នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកម្សាន្តស្តាស៊ីធី ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី […]