Related Articles
ជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ៣ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០២ ៖ ៤០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦ នាក់ នៅចំណុចមុខហាងនឹក EX ផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន ០៣ ករណី ។ ករណីទី១៖ យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នា ដេញវាយ ប្លន់យកទូរសព្ទដៃ ចំនួន ០២ គ្រឿង មានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វូន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។ ករណីទី២៖ […]
រាជរដ្ឋាភិបាល សម្រេចបន្តគោលការណ៍លើកលែងពន្ធការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ
(ភ្នំពេញ) ៖ អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដោយបានសម្រេចបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ។ ការណ៍ដែលរាជរដ្ឋាភិបាលនឹងបន្តអនុគ្រោះពន្ធទៅលើវិស័យអចលនទ្រព្យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការបន្តអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យអចលនទ្រព្យនេះ រួមមាន៖ ១. ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ២. ពន្ធលើប្រាក់ចំណេញមូលធន ៣. ពន្ធលើអនចលទ្រព្យ និង៤. ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
បង្ក្រាបទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែង ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅខណ្ឌទួលគោក
(ភ្នំពេញ) ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម ។ សម្ភារៈដកហូត រួមមាន៖ ម៉ូតូ ចំនួន ៣១ គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន ១១២ សន្លឹក, កាតគ្រីម៉ូតូ ចំនួន ៧២, អត្តសញ្ញាណប័ណ្ណ ចំនួន ១១ ច្បាប់, សំបុត្រកំណើត ចំនួន ០៣ ច្បាប់, ធុងខ្យល់សម្រាប់កឹបផ្លាកលេខ ចំនួន ០១ និងកូនសោមួយចំនួន ។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ម្ចាស់ទីតាំងបានគេចខ្លួនបាត់ ។ […]