Related Articles
ម្ចាស់ស្ថានីយ៍ប្រេងទម្លាយថា ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ដាក់កំហិតឲ្យបង់លុយចាប់ពី២០ម៉ឺនដល់៦០ម៉ឺនរៀល
ខេត្តតាកែវ ៖ មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា លោកប្រធានសាខាកាំងកុងត្រូលខេត្តតាកែវដែលទើបឡើងកាន់ដំណែងថ្មីៗ បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយ៍ប្រេងក្នុងខេត្តទាំងអស់ត្រូវបង់លុយឲ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនិងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងនៃការលក់ផលិតផលរបស់ខ្លួន។ តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកស្ថានីយ៍ប្រេងឥន្ធនៈបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូវខេត្តតាកែវ បានដាក់កំហិតឲ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី២០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមទំហំស្ថានីយប្រេងសាំងតូច ធំ មិនចឹងទេនឹងប្រឈមការផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលម្ចាស់ស្ថានីយ៍មាន។ ប្រភពបង្ហើបថា ពេលកម្លាំងជំនាញកាំកុងត្រូលចុះពិនិត្យការលក់ តាមស្ថានីយ៍ប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រគឺត្រូវព្រមាននិងពិន័យ តែបើនិយាយត្រូវរ៉ូវគ្នាជាមួយជំនាញ និងយល់ព្រមបង់លុយជាប្រចាំខែទៅឲ្យគាត់ គឺអាចដំណើរការបានមិនអីទេ។ ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនមានដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញលោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឲ្យម្ចាស់ស្ថានីយ៍ប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឲ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។ សូមបញ្ជាក់ដែរថា ស្ថានីយ៍ប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ស្ថានីយ៍ទាំងតូចទាំងធំ ហើយបើត្រូវបង់លុយទៅឲ្យលោកប្រធានសាខាកាំងកុងត្រូលដូចដែលប្រភពបែកធ្លាយមែននុះ លោកប្រធាននិងគ្រប់ទឹកដូចជីកកំណប់ហើយមួយខែៗ៕
អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព។
អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព ——————- បាត់ដំបង:ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលនោះស្ថិតក្រោមអធិបតីភាពឯកឧត្តមផេង សិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមទាំងសហការីក៏ ព្រមទាំងកញ្ញា ស្រី សុធាវី នាយិកាអង្គការ នឹងសហការីបានអញ្ជើញចូលរួមដូចជាអ្នកសារព័ត៌មាន នឹងអ្នកនាំពាក្យតាមបណ្ដាការិយាល័យ ក្រុង.ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ។ គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនោះឆ្លុះបញ្ចាំងអំពីការមូលដ្ឋានគ្រឹះក្នុងការធ្វើព័ត៌មានបែបសន្តិភាពរួមទាំងការកត្តាផ្សារភ្ជាប់រវាងសមត្ថកិច្ចនិងអ្នកសារព័ត៌មាន។ ក្នុងឱកាសនោះគណៈអធិបតីបានលើកសរសើរអំពីអ្នកសារព័ត៌មានបានគោរពនៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុន្តែទន្ទឹមទាំងនោះមានអ្នកសារព័ត៌មានមួយចំនួនតូចមិនទាន់បានគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ។ គណៈអធិបតីបានថ្លែងបន្តទៀតថាអ្នកសារព័ត៌មានត្រូវចេះរៀនចំលក្ខណះសម្បត្តិ អាកប្បកិរិយា និងចេះសាមគ្គីភាព និងផ្សព្វផ្សាយអំពីព័ត៌មានពិតជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។ ក្នុងកម្មវិធីនោះមានការចោទជាសំណួរ និងសូមនូមពររវាងថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ចចម្រុះ និងអ្នកសារព័ត៌មានដើម្បីឲ្យមានអភិបាលកិច្ចល្អក្នុងមូលដ្ឋានខេត្តបាត់ដំបង។ ក្នុងពិធីនោះផងដែរពេលរសៀលលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានអញ្ជើញឡើងធ្វើបទបង្ហាញអំពីបច្ចេកទេសក្នុងការថតរូបប្រកបដោយស្តង់ដារ។ ក្នុងពិធីនោះសង្កេតឃើញថាសិក្ខាកាមមានការយល់ដឹងច្រើនស្តីអំពីមូលដ្ឋានគ្រឹះការសរសេរព័ត៌មានខ្លី ព័ត៌មានអនឡាញបែបសន្តិភាព។ ជាចុងបញ្ចប់ វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំនងបំពាក់បំប៉នឲ្យសិក្ខាកាមមានការដឹងអំពីព័ត៌មានបែបសន្តិភាព ចៀសវាងធ្វើព័ត៌មានហឹង្សា៕ ដោយ:រតនា
ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់?
ល្បែងមាន់អនឡាញពេញស្រុក ក្បែជណ្តើរផ្ទះប្រជាពលរដ្ឋ បែជាសមត្ថកិច្ចមូលដ្ឋានមើលមិនឃើញ ឬមួយសមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ ខេត្តឧត្តរមានជ័យ ៖ សង្ស័យកន្ទេលធំបន្លំដេកល្បែងជន់មាន់អនឡាញនៅក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមផ្សព្វផ្សាយ សមត្ថកិច្ចចុះត្រួតពិនិត្យ ឧបករណ៍ ( កុំព្យូទ័រ) ដែលបើកល្បែងជល់មាន់តាមអនឡាញ បានដឹងខ្លួនជាមុន គឺបានបិទ និងរុះរើចេញអស់ ដោយសមត្ថកិច្ចបានត្រឹមតែថតអាជ្ញាប័ណ្ណឡូតូ និងធ្វើ កិច្ចសន្យាម្ចាស់រោងកាហ្វេ រាយការណ៍ទៅថ្នាក់លើ រួមនឹងមហាជន សុំកោតសសើរចំពោះចំណាត់ការ និងការអន្តរាគមន៍ របស់អធិការ នគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីមាន សារព័ត៌មាន និងបណ្តាញសង្គមធ្វើការ ផ្សព្វផ្សាយពីសកម្មភាព ល្បែងជល់មាន់តាម អនឡាញ នៅតាមរោងកាហ្វេក្នុងស្រុកអន្លង់វែង លោក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងចុះត្រួតពិនិត្យ នៅតាមបណ្តាលរោងកាហ្វេខាងលើ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានលេងតែឆ្នោតឡូតូ មានអាជ្ញាប័ណ្ណ និងមានមនុស្សអង្គុយជុំគ្នា ផឹកកាហ្វេជុំគ្នាជាធម្មតា។ ក្រោយពីបានចុះត្រួតពិនិត្យរួច ពុំរកឃើញទីតាំងដែលមានការលេងល្បែងជល់មាន់ ក៏ដូចជាការល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមហាងការហ្វ ដូចអ្នកសារព័ត៌មាន បានរាយការណ៍សមត្ថកិច្ចបានធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ហាងកាហ្វេ […]