Related Articles
ពិតជាសាហាវណាស់! ស្ត្រីម្នាក់សម្លាប់ប្ដីខ្លួនឯង ខឹងព្រោះដោយសារប្តីផឹកស្រាស្រវឹងរាល់ថ្ងៃ
(កែប) ៖ មានករណីឃាតកម្មមួយកើតឡើង ដោយស្ត្រីម្នាក់ជាប្រពន្ធ វាយសម្លាប់ប្ដី បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីនេះដែរ ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ សមត្ថកិច្ចខេត្តកែប បានឱ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តីរបស់ខ្លួន បណ្តាលឱ្យបុរសជាប្តី ឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងជាង ០៨ យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ថា មូលហេតុមកពីខឹងប្តីផឹកស្រាស្រវឹងជាប់ជាប្រចាំ ។ ក្រោយបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ មានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល ដឹកនាំអនុវត្តនីតិវិធីផ្ទាល់ពី លោក អ៊ូច ពិសាល […]
ជាតិចិន ៣នាក់ និងអ្នកបើកបរម្នាក់ លួចឆ្លងដែនខុសច្បាប់ ក្នុងស្រុកឆែប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
(ស្ទឹងត្រែង) ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ០៣ នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ រួចបញ្ជួនទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់វិធានការតាមនីតិវិធី ។ តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានឱ្យដឹងថា កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង ២៤ ម៉ោង លើ ២៤ ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន ០៣ នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។ ក្រោយពីត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងប៉ុស្ដិ៍ត្រួតពិនិត្យ ក្នុងមូលដ្ឋានស្រុកឆែប កម្លាំងសមត្ថកិច្ចនៅគោលដៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបណ្ដោះអាសន្ន រួមនឹងរថយន្ត ០១ គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ។ ជនសង្ស័យខាងលើ […]
ចាប់ខ្លួនជនជាតិចិន ១០នាក់ បន្ទាប់ពីបង្កហិង្សា និងអសន្តិសុខសង្គម
(ភ្នំពេញ) ៖ យ៉ាងហោចណាស់ជនជាតិចិនប្រមាណ ១០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់វាយខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសចិនម្នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត ០១ គ្រឿង ឱ្យខូចខាត កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ទល់មុខធនាគារវីង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន ០១ ក្រុម មិនដឹងថាមកពីណានោះទេ ដោយពួកគេបានស្ទាក់ឃាត់រថយន្ត ០១ គ្រឿង ម៉ាក KIA ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ 2BI-7628 កំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ។ ជនបង្ក ០១ ក្រុមនោះ បានលោតធាក់កញ្ចក់ខាងមុខរថយន្ត ខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិតបុ័ងតោ រួមទាំងអាវុធផ្សេងៗទៀតវាយកម្ទេចរថយន្ត ០១ គ្រឿងនោះ ដែលមានបុរសចិនម្នាក់នៅក្នុងនោះ ។ បន្ទាប់ពីវាយកម្ទេចរថយន្តរួច […]