Related Articles
នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៤ករណី ឃាត់ខ្លួនមនុស្ស ៧៦នាក់ រយៈពេលមួយសប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ
(ភ្នំពេញ) ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤ នគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន ៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន ៦១ករណី។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង ៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់) ជាដើម។ លោក ទូច សុឃៈ បានបញ្ជាក់ថា ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជនផលជាច្រើនករណីទៀតផងដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយអនុវត្តរាមច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា លោក ស […]
បែកធ្លាយរឿងអាស្រូវមន្ត្រីជលផលជើងដប់ពីររូប កំពុងតែត្រេកត្រអាលក្នុងការប្រមូលលុយយ៉ាងមមាញឹកពីបងប្អូនប្រជានេសាទដែល ដាក់ឆ្នុក និងអូសលៀសក្នុងខេត្តសៀមរាប ។
បែកធ្លាយរឿងអាស្រូវមន្ត្រីជលផលជើងដប់ពីររូប កំពុងតែត្រេកត្រអាលក្នុងការប្រមូលលុយយ៉ាងមមាញឹកពីបងប្អូនប្រជានេសាទដែល ដាក់ឆ្នុក និងអូសលៀសក្នុងខេត្តសៀមរាប ។ បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី […]
អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយជំនាញជលផល ចុះកម្ទេចបទល្មើសនេសាទចំនួន ៤កន្លែង នៅខេត្តបាត់ដំបង
(បាត់ដំបង) ៖ ទីតាំងប្រព្រឹត្តបទល្មើសនេសាទ ចំនួន ០៤ កន្លែង ដែលស្ថិតក្នុងតំបន់ «អតីតដែនឡូត៍នេសាទលេខ១» ត្រូវបានមន្ត្រីកម្លាំងជលផល ដែលមានកិច្ចសហការពីកម្លាំងសមត្ថកិច្ចមូលដ្ឋានផង ចុះទៅកាប់កម្ទេចចោល កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កម្លាំងចុះបង្ក្រាប បានឱ្យដឹងថា កម្លាំងចម្រុះរបស់ស្រុកឯកភ្នំ ដែលដឹកនាំដោយមន្ត្រីជលផល បានចុះទៅកាន់តំបន់ «អតីតដែនឡូត៍នេសាទលេខ១» ដោយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់ ចំនួន ០៤ ទីតាំង ។ ប្រភពដដែល បានឱ្យដឹងទៀតថា លទ្ធផលនៃកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះបានកាប់បំផ្លាញចោលរួមមាន៖ សាច់ស្បៃមង ប្រវែង ២.៣០០ ម៉ែត្រ បង្គោលឈើជាង ៨០០ ដើម ឡុកចាប់ត្រី ចំនួន ០៩ និងព្រលែងកូនត្រីជាច្រើនគីឡូក្រាមចូលទឹកវិញ តែមុខសញ្ញាជនប្រព្រឹត្ត សមត្ថកិច្ចហាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ មានការកត់សម្គាល់ដែរថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅប្រចាំការនៅតំបន់ទន្លេសាបតែម្ដង ដើម្បីបង្ក្រាបបទល្មើសនេសាទ ។ ប៉ុន្មានខែកន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះ តែងចុះបង្ក្រាបបទល្មើសនេះស្ទើររាល់ថ្ងៃ […]