Related Articles
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង ៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
(ពោធិ៍សាត់) ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយគ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ ៣០០ នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ ឃុំ និង ១៤ ចំណុចធំៗ ក្នុងនោះ ទី១.នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) ទី២.នៅឃុំអន្លង់រាប (ចំណុចជើងភ្នំ១៥០០ និងចំណុច ៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ) ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង (ចំណុចជើងភ្នំខ្មោច) ភូមិអូរ១៧ […]
ពិធីបុណ្យកឋិនទានសាមគ្គីវត្តហិមវនារាម ហៅវត្តឈើទាល
បាត់ដំបង:ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វត្តហិមវនារាម ហៅឈើទាល បានប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដែលមានលោកគ្រូចៅអធិការវត្តព្រះនាមឥន្ទញាណចន្ទោ ញ៉ឹម ច័ន្ទរិទ្ធិ និងគណៈកម្មការអជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលបានមូលមតិគ្នាជាឯកច្ឆ័នក្នុងការផ្តើមធ្វើពិធីបុណ្យកឋិនទានដើម្បីនាំយកចីវរ និងគ្រឿងបរិក្ខាផ្សេងៗមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមារវត្ត ហិមវនារាម ហៅវត្តឈើទាល ។ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពិធីនោះឃើញមានពុទ្ធបរិស័ទអញ្ជើញមក ទាំងជិត ទាំងឆ្ងាយយ៉ាងច្រើនកុះករ ស្ថិតក្នុងបដិបទសេដ្ឋកិច្ចប្រទេសជាតិមិនអំណោយផលយ៉ាងណាក្តី ក៏ពុទ្ធបរិស័ទ្ធលោកនៅមានសទ្ធាក្នុងការបំពេញកងការមហាកុសលរៀងៗខ្លួន។ រសៀលម៉ោង១៤:០០នាទីមានការដង្ហែអង្គកឋិនប្រទ័ក្សិណជុំវិញព្រះវិហារចំនួន៣ជុំដើម្បីប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា។ ជាការពិតណាស់ ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។ ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ […]
សមត្ថកិច្ចខេត្តព្រៃវែង ចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំ ជាជនជាតិវៀតណាម រួមនឹងគ្រឿងញៀនជិត ២០គីឡូក្រាម
(ព្រៃវែង) ៖ អាជ្ញាធរមានសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ធំមួយក្រុមនៅក្នុងប្រទេសកម្ពុជា រួមនឹងគ្រឿងញៀនជាច្រើនប្រភេទ ត្រូវបានបង្ក្រាបបាន និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងក្រោយពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការធ្វើវិធានការរដ្ឋបាលចំហ ក្នុងចំណុចគោលដៅផ្លូវជាតិលេខ១ កាលពីពេលថ្មីៗនេះ ស្ថិតក្នុងភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាជនជាតិវៀតណាម រួមនឹងបក្ខពួក ដែលត្រូវបានឃាត់ខ្លួន ទី១ មានឈ្មោះ ហ្វាមថី មិនហុង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម , ទី២ មានឈ្មោះ កៅថី ធីវឹង ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម , ទី៣ មានឈ្មោះ ហ្វាម កៅអាន់ទឹង ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម។ ជាការកត់សម្គាល់ ជនសង្ស័យឈ្មោះ កៅថី ធីវឹង […]