Related Articles
ពិតជាថ្លើមធំមែន មន្ត្រី នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ និងអូរស្មាច់ នៅតែបន្តប្រមូលប្រាក់ខុសច្បាប់ មិនខ្លាចញញើតច្បាប់ទាល់តែសោះ នេះបានចំជាត្រីងៀតឈ្លៀតពងមែន។
ឧត្តរមានជ័យ: បើទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្តៅ និងកំចាត់អំពើពុករលួយជាប្រព័ន្ធយ៉ាងណាក្តី ហើយក្រសួងមហាផ្ទៃព្រមានយ៉ាងណាក៏ដោយក៏ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ចំនួនពីរទីតាំងនៅខេត្ដឧត្ដរមានជ័យ គឺច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង និងច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ កំពុងសម្ងំប្រមូលប្រាក់ពុករលួយដោយខុសច្បាប់ផ្ទុយ និងផ្គើនគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ នៅមិនទាន់មានចំណាត់ការចំពោះមន្ត្រីនគរបាលដែលជាមន្រ្តីនៅច្រកទ្វារព្រំដែនទាំងពីរនេះនៅឡើយទេ។ ប្រភពព័ត៌មានរាយការណ៍ថា ការប្រមូលប្រាក់ពីពលរដ្ឋតាមរយះការបោះត្រាលើសៀវភៅឆ្លងដែន និងលិខិត ឆ្លងដែនរបស់ពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃនៅតែបន្តកើតមានជាដដែលបើទោះបីជាក្រសួងមហាផ្ទៃព្រមានញឹកញាប់ក៏ដោយ។ ពលរដ្ឋបានលើកឡើងថា រាល់ការបោះត្រាលើសៀវភៅឆ្លងដែន និងប៉ាស្ព័រចេញ-ចូលទឹកដីថៃ តាមច្រកទ្វាអន្តរជាតិជាំ ក៏ដូចជាច្រកទ្វាអន្តរជាតិអូរស្មាច់ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់ប្រាក់ ១ម៉ឺនរៀល ក្នុង ១នាក់ ជាកំណត់ និងតម្រូវឲ្យបង់ប្រាក់ជាដាច់ខាត។ ប្រការនេះគឺបំពានទាំងស្រុងទៅនឹងបទបញ្ជាក្រសួងមហាផ្ទៃ ដែលប្រកាសដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្មីៗនេះសមត្ថកិច្ច និងពលរដ្ឋមួយចំនួននៅច្រកទ្វាអន្តរជាតិជាំ ស្រុកអន្លង់វែង លើកឡើងថា ពួកគាត់មិនដែលឃើញឬស្គាល់មុខលោក យូ សុធារឹទ្ធ មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នោះទេ ពោលគឺមិនដែលឃើញនៅកន្លែងធ្វើការនោះទេ ដោយទុកឲ្យស្ដីទីម្នាក់ដែលត្រូវជាប្អូនថ្លៃ គឺលោកវរ:សេនីយ៍ទោ ប៊ុន កុសល មើលការខុសត្រូវក្ដាប់ការងាររួម។ ចំណែក លោក យូ សុធារឹទ្ធ មេប៉ុស្តិ៍ […]
រថយន្តមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ខណៈពេលរថភ្លើងមកដល់បុកខ្ទេចមួយចំហៀង
(ព្រះសីហនុ) ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៣ ៖ ២៧ នាទីទៀបភ្លឺ ខណៈគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្តបើកឆ្លងកាត់ផ្លូវដែក បណ្ដាលឱ្យរថភ្លើងបុកក្រពិតមួយចំហៀងខាងឆ្វេង ធ្វើឱ្យខូចខាតទាំងស្រុងទ្វារទាំងពីរ ចំណែកឯម្ចាស់រថយន្តមិនមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរនោះទេ ។ យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិតសាលាបូរីកម្មករ វេលាម៉ោង ០៣ ៖ ២៧ នាទី មានរថយន្ត ០១ គ្រឿង ម៉ាកឡិចស៊ីស RX300 ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AV-3567 ពណ៌ស បានបើកក្នុងទិសដៅពីលិចទៅកើត ឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបើកចូលក្រុងព្រះសីហនុ បានមកដល់ល្មមបុកពេញទំហឹង ។ ករណីនេះដែរ បន្ទាប់ពីកើតហេតុភ្លាម ម្ចាស់រថយន្តបានចាកចេញពីកន្លែងកើតហេតុ ទុករថយន្តក្រពិតមួយចំហៀងចោលនៅលើផ្លូវដែក ចំពីមុខរថភ្លើងដែលឈប់ នឹងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងទៅតាមនីតិវិធី រួចស្ទូចយករថយន្តចេញពីចំណុចកើតហេតុ ៕
អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់
(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានសារទរនឹងចំណាត់ការនេះ ព្រោះការ៉ូឡាដែលរងការខូចខាតនេះ មានរយៈពេលជិតមួយខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ ។ ដោយឡែក លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា រថយន្តដឹកដីកិនធ្វើឱ្យខូចខាតកម្រាល ការ៉ូឡា នៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិន ប្រមាណជាង ១០០ ម៉ែត្រ នៅចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តព្រមទទួលធ្វើការជួសជុលសងទ្បើងវិញ ៕