Related Articles
ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានានៅខេត្តបាត់ដំបង
ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានានៅខេត្តបាត់ដំបង (បាត់ដំបង)៖ បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាលក្នុងអាណត្ដិទី៧ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា បានអញ្ចើញដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងមណ្ឌលសុខភាពនានានៅក្នុងខេត្តបាត់ដំបងផងដែរ។ ជាមួយបេសកកម្មថ្ងៃដំបូងនេះដែរ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងមន្ទីរសុខាភិបាលខេត្ដបាត់ដំបង និងពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ អោយកាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួលក្នុងការទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារនេះផងដែរ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។ […]
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ
បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ ខេត្តមណ្ឌលគិរី÷បទល្មើសនៃការកាប់បំផ្លាញព្រៃឈើរួចហើយដឹកចេញ ពីដែនជម្រកសត្វព្រៃភ្នំព្រេចក្រោមការគ្រប់គ្រងរបស់លោកព្រហ្ម វិបុលរតនៈ ដែលមានលោក សាន ធួន ប្រធានស្នាក់ការអន្ទ្រងកំពុងកើតមានយ៉ាងសកម្មដោយពួកអ្នកកាប់ឈើទាំងនោះ បានប្រើ ប្រាស់គោយន្តកន្ត្រៃឬកាឡេថង ដឹកឈើចេញពីចំណុចអន្ទ្រងស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដឹកឆ្លងចេញ តាមផ្លូវតុងមិន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ពួកអ្នកដឹកឈើឆ្លងចេញទៅដល់ភូមិស្រែត្រែង ឃុំក្បាល ដំរី ស្រុកសំបូរ ខេត្តក្រចេះ អះអាងប្រាប់អ្នកកាសែតថា ពួកគេបានបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីរួច រាល់ហើយ ទាំងការចូលកាប់,ទាំងការដឹកឈើចេញ ។ពួកគេនិយាយថា ការបង់ប្រាក់ជូនលោកប្រធានស្នាក់ការអន្រ្ទងសាន ធួន ផង លោកនាយកដែនជម្រកសត្វ ព្រៃភ្នំព្រិចផងនិងត្រូវផ្ញើជូនថ្នាក់ដឹកនាំមន្ទីរផង។ អ្នកដឹកឈើទាំងនោះមិនប្រាប់ឈ្មោះអ្នកទទួលប្រាក់នោះឡើយ ប៉ុន្តែបានបញ្ជាក់ថា មន្ត្រីបរិស្ថាននៅចំណុចស្នាក់ការអន្ទ្រង ជាអ្នកយកប្រាក់ប្រគល់ទៅហើយលោក នាយកដែន។ សូម្បីតែលោកនាយកដែនមានឈ្មោះអ្វីនោះ ក៏អ្នករកស៊ីដឹកឈើទាំងនោះមិនស្គាល់ដែរ។ ពួក គេបន្តធ្វើសកម្មភាពមួយរយៈចុងក្រោយនេះយ៉ាងសកម្មដោយដឹកឈើចេញទាំងយប់ទាំងថ្ងៃក្នុងរង្វង់៥សប្តាហ៍មកហើយ។ ប្រភពរាយការណ៍ថា ចំណុចអន្ទ្រងប្រៀបដូចជាឆក ដ៏វែងឆ្ងាយមួយដែលស្ថិតនៅជាប់ព្រំប្រទល់ស្រុកសំបូរខេត្តក្រចេះ ។ គេអាចនិយាយដល់ការមិនទទួលខុស ត្រូវថា វាជាចំណុចដែលនៅឆ្ងាយល្បាតមិនដល់។ ប៉ុន្តែបើតាមអ្នករកស៊ីកាប់និងដឹកឈើបាននិយាយថាមន្ត្រីបរិស្ថាន(ឧទ្យានុរក្សក៏មិនដឹង) ជាអ្នកយកលុយពីការចេញនិងចូលនៅក្នុងតំបន់ដែលជម្រកសត្វព្រៃភ្នំព្រិច។ […]
អធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនមនុស្ស៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារជាច្រើនលើក ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស
ស្ទឹងត្រែង៖ ជនសង្ស័យសកម្មក្នុងអំពើលួចនិងបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលសុទ្ធតែធ្លាប់ជាប់ពន្ធនាគារច្រើនលើក ពេលនេះត្រូវបានកម្លាំងអធិការក្រុងស្ទឹងត្រែង ឃាត់ខ្លួនទៀតហើយ ក្រោយប្រព្រឹត្តសកម្មភាពលួចមានស្ថានទម្ងន់ទោស ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ នេះបើយោងតាមលោក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែង បានថ្លែងប្រាប់ CNC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ឈូក កុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ដោយអនុវត្តតាមពាក្យបណ្ដឹងប្រជាពលរដ្ឋក្នុងករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមជនសង្ស័យចំនួន៥នាក់ និងរឹបអូសយកម៉ូតូបានមកវិញបានចំនួន៤គ្រឿងផងដែរ ។ លោកបន្តថាក្រុមទាំងនេះ ជាក្រុមសកម្មចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជាលួចម៉ូតូ កាត់ខ្សែភ្លើង និងគាស់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ លោកអធិការបន្ថែមថា ជាមួយនឹងការបង្ក្រាបបានជនសង្ស័យទាំង៥នាក់នេះ ក៏មានបក្ខពួកមាន២នាក់ទៀតនាំយកម៉ូតូ១គ្រឿងទៅលក់នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ច ក៏បានធ្វើការទំនាក់ទំនងជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីតាមចាប់ខ្លួនយកមកអនុវត្តច្បាប់ឲ្យខាងតែបាន។ លោកអធិការក្រុងបន្តទៀតថា ក្រុមជនសង្ស័យខាងលើនេះ ក្រៅពីចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងក្រុងក៏ជាក្រុមទំនើងដែលបង្ហោះម៉ូតូបង្កការរំខានដល់ប្រជាពលរដ្ឋកណ្ដាលយប់អធ្រាត្រផងដែរ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមាន ឈ្មោះ លីពុតតុលា អាយុ ២២ ឆ្នាំជាមេខ្លោង , ឈ្មោះ សាយនីត ១៧ ឆ្នាំ […]