Related Articles
ផ្សាយចេញពី S P H ១៥.១០.២០២២ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀងបានចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្ត ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ
ផ្សាយចេញពី S P H ១៥.១០.២០២២ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀងបានចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្ត ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធ ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។ នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ […]
ល្បែងអាប៉ោងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងរលូន អជ្ញាធរមើលឃើញព្រោះយ័ន្តទេវប្រាក់បិទមុខ។
ល្បែងអាប៉ោងខុសច្បាប់កំពុងតែបើកដំណើរការយ៉ាងរលូន អជ្ញាធរមើលឃើញព្រោះយ័ន្តទេវប្រាក់បិទមុខ។ ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ត្រង់ចំណុច ចំការកៅស៊ូ ១.កន្លែង ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេងភ្លូកទឹក ភ្លូកដី តែលោក វរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនោះទេ ។ ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប! ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានដាក់សង្ស័យថា! […]
សមត្ថកិច្ចក្រុងបាត់ដំបង ប្រមូលក្រុមសិស្សវង្វេងសាលាមួយក្រុមទៀត យកទៅដុះក្អែល ខណៈពួកគេគេចមិនចូលសាលាហើយប្រមូលផ្ដុំគ្នាសម្ងំនៅកន្លែងស្ងាត់
(បាត់ដំបង) ៖ ក្រុមយុវសិស្សវង្វេងសាលា ចំនួន ១៤ នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅប្របួចកអូសចេញពីក្នុងតូបលក់បាយ និងគ្រឿងភេសជ្ជៈមួយកន្លែង នៅក្បែររបងខាងកើត «វិទ្យាល័យសម្ដេចឪ» កាលពីវេលាម៉ោង ០៣ រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈពួកគេគេចមិនចូលសាលាហើយប្រមូលផ្ដុំគ្នាសម្ងំនៅទីនោះ ។ អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានឱ្យដឹងថា ក្រុមយុវសិស្សទាំង ១៤ នាក់នេះ បានប្រមូលផ្ដុំគ្នានៅក្នុងតូបលក់បាយខាងលើ ដែលនៅម្ខាងផ្លូវ នៃរបងវិទ្យាល័យ មិនព្រមចូលរៀនទើបគ្រូបង្រៀនប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បំបែកសំបុកក្រុមសិស្សវង្វេងសាលាទាំងនេះយកទៅអប់រំ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលតែងធ្វើដំណើឆ្លងកាត់ទីនោះ បាននិយាយថា តូបលក់ដូរប៉ុន្មានតូបនៅខាងកើតរបង «វិទ្យាល័សម្ដេចឪ» គេតែងសង្កេតឃើញមានយុវសិស្សទាំងប្រុស ទាំងស្រីចូលទិញឬប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូននៅតាមតូប ព្រោះនៅទីនោះស្ងាត់ហើយមិនសូវមានអ្នកដំណើរឆ្លងកាត់នោះទេ ។ ប្រភពដដែល បានបញ្ជាក់ថា ស្ទើររៀងរាល់ថ្ងៃ ពេលខ្លះគេឃើញក្រុមយុវសិស្សមួយចំនួន នាំគ្នាជក់បារីអេឡិចត្រូនិក (ជក់វ៉េប) និងផឹកស៊ីរហូតដល់យប់ក៏នៅតែមានផ្ដុំគ្នាដែរ ដែលគេសង្ស័យថា ក្រុមយុវសិស្សទាំងនោះអាចឈានដល់ការប្រើប្រាសគ្រឿងញៀនទៀតផង ។ លោក ពេជ្រ […]