Related Articles
ស្ពានអណ្តោត កំពុងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សានេះ!
ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះ ត្រូវបានកសាងដើម្បីភ្ជាប់ ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។ បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយ ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅ ផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ៕
សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់
(កែប) ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស ០១ គ្រឿង រួមជាមួយជនសង្ស័យ ០៣ នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ០៥ គីឡូម៉ែត្រ ។ ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ៖ ១៥ នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ ១៤ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០ សេះ ០១ គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង ២៤ សេះ ០១ គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ ម៉ែត្រ […]
ដុតបំផ្លាញចោលគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាព ប្រមាណជាង ១៧តោន
(ភ្នំពេញ) ៖ មន្ត្រីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញចោល នូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កក ចំនួន ១៧,៨៨០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ រួមមាន ៖ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក ។ល។ ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ ត្រូវបានមន្ត្រីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិត ក្នុងខណ្ឌ ចំនួន ៣ រួមមាន ៖ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ។ គួររំលឹកផងដែរថា មន្ត្រីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ […]