Related Articles
កាសុីណូយីហោ 33នៅជាប់ច្រកព្រំដែនស្វាយអាង៉ោងល្បីថាខ្មែរចូលលេងយ៉ាងសេរី មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន។ ព្រៃវែង: ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តោយឲ្យម្ចាស់(កាស៊ីណូយីហោ 33)មួយកន្លែងនេះបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង(បញ្ជាល់មាន់ បៀរ អាប៉ោង យូគី និងហ្គេមបាញ់ត្រី)ខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ម្ចាស់(កាស៊ីណូ 33)នៅជិតច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយមេការ គៀងគរពលរដ្ឋខ្មែរនៅតាមបណ្តាលខេត្តនានា អោយមកជួបជុំ!លេងល្បែងសុីសង គ្រប់ប្រភេទ ដោយសេរី ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ […]
ស្នងការខេត្តកំពង់ស្ពឺ ណែនាំឱ្យអធិការ មេប៉ុស្តិ៍ គ្រប់ស្រុក-ក្រុង រឹតបន្តឹងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងអេឡិចត្រូនិក ដែលឆ្នោតវៀតណាមកំពុងជ្រកកោន
(កំពង់ស្ពឺ) ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បានលើកឡើងថា ល្បែងបៀ អាប៉ោង ជល់មាន់ បើមានលេងនៅក្នុងមូលដ្ឋានរបស់ខ្លួន មេភូមិ មេឃុំ មេប៉ុស្តិ៍ មិនបាច់ឆ្ងល់អីច្រើនទេ ធ្វើការបង្ក្រាបទៅ មិនបាច់ពិបាកក្នុងការសុំគោលការណ៍អ្វីនោះទេ។ មួយទៀតត្រូវពិនិត្យរាល់ឯកសារពាក់ព័ន្ធរបស់អ្នកបើកអាជីវកម្មល្បែងស៊ីសងអេឡិចត្រូនិក បើគ្មានច្បាប់អនុញ្ញាតក៏មិនត្រូវលើកលែងដែរ។ លោក សម សាមួន បានលើកឡើងថា កន្លងទៅថ្នាក់អធិការ មេប៉ុស្តិ៍ ស្រុក-ក្រុង ផ្សេងៗ តែងយល់ថា ល្បែងស៊ីសងអេឡិចត្រូនិក(ឡូតូ) បានអនុញ្ញាត និងមានច្បាប់ ហើយមិនបាច់ទៅពិនិត្យ ឬបង្ក្រាបទេ តែមិនមែនអញ្ចឹងទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអនុញ្ញាត និងចេញច្បាប់ឱ្យហើយ។ ប៉ុន្តែត្រូវមើលឯកសារក្រសួងមហាផ្ទៃ មានមួយឃ្លាដែលក្រសួងបានកំណត់ឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវតែទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ដើម្បីសុំទីតាំងក្នុងការបើកលេង និងនៅក្នុងច្បាប់អនុញ្ញាតរបស់ក្រសួង បានកំណត់ឱ្យចេញប៉ុន្មានដងក្នុងមួយថ្ងៃ។ លោកថា ក្នុងច្បាប់ មិនបានឱ្យចេញ៥-៦ដងក្នុងមួយថ្ងៃនោះទេ ក្រសួងបានកំណត់រួចហើយ ដោយឱ្យចេញម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប៉ុន្មានលេខ និងប៉ុន្មានខ្ទង់់ ស្របទៅតាមច្បាប់របស់ក្រសួង តែបើចេញលើសពីនេះគឺខុសច្បាប់ហើយ។ ចំពោះថវិកាចំនេញដែលបានពីការចេញឡូតូម្តង […]
សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ៧នាក់ រហ័សនាមក្រុម NY3 ទៅតុលាការ ករណីព្រួតគ្នា កាប់គូជម្លោះរបួសធ្ងន់
(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ ក្នុងចំណោមបក្ខពួក ចំនួន ១០ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕