Related Articles
ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយផ្ទុះអាវុធ ៥គ្រាប់ ផ្អើលដល់ពលរដ្ឋទាំងយប់
(ភ្នំពេញ) ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងអាវុធខណ្ឌ ចុះឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់ ។ យោងតាមផេកផ្លូវការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា នេះថា ករណីផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង ០៣ ៖ ៣០ នាទីទាបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ចំណុចច្រកឡើងផ្ទះគ្មានលេខ ផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ផាត ផានណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទាហាន ពាក់ព័ន្ធករណីផ្ទុះអាវុធដោយខុសច្បាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។ ក្នុងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្តាលមកពីមានទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ […]
មន្ត្រីក្រោមឱវាទលាតត្រដាងអំពើពុករលួយប្រធាន មន្ទីរផែនការខេត្តរតនគិរី
ភ្នំពេញ ៖ មន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្ត រតនគិរី ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងពាក្យបណ្ដឹងអនាមិក បានលើកឡើងពីការដឹកនាំពោរពេញដោយភាពមិនប្រក្រតីរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរីថា ៖ លោកមិនឱ្យមន្ត្រីចូលធ្វើការ ដោយសន្យារក្សាក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។ លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួន១០ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។ ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០ លានរៀល ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ, ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយក១គ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀត, ការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើ, ការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ, ការងារបោះពុម្ពក៏អត់ដែរយកតែលុយ, ទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។ ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។ ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន […]
កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់តូប និងផ្ទះ យកទូរសព្ទ ២២គ្រឿង
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ក្រោយធ្វើសកម្មភាពគាស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរសព្ទចំនួន ២២គ្រឿង និងឡេបថប ១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត នៅសង្កាត់គោកឃ្លៀងបានតែមួយថ្ងៃ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ អ៊ុ ក្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ទី៣.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ […]