Related Articles
ចាប់ខ្លួនជនជាតិចិន ១០នាក់ បន្ទាប់ពីបង្កហិង្សា និងអសន្តិសុខសង្គម
(ភ្នំពេញ) ៖ យ៉ាងហោចណាស់ជនជាតិចិនប្រមាណ ១០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់វាយខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសចិនម្នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត ០១ គ្រឿង ឱ្យខូចខាត កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ទល់មុខធនាគារវីង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន ០១ ក្រុម មិនដឹងថាមកពីណានោះទេ ដោយពួកគេបានស្ទាក់ឃាត់រថយន្ត ០១ គ្រឿង ម៉ាក KIA ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ 2BI-7628 កំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ។ ជនបង្ក ០១ ក្រុមនោះ បានលោតធាក់កញ្ចក់ខាងមុខរថយន្ត ខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិតបុ័ងតោ រួមទាំងអាវុធផ្សេងៗទៀតវាយកម្ទេចរថយន្ត ០១ គ្រឿងនោះ ដែលមានបុរសចិនម្នាក់នៅក្នុងនោះ ។ បន្ទាប់ពីវាយកម្ទេចរថយន្តរួច […]
កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតស្រុកសៀមបូក ចុះទប់ស្កាត់បទល្មើសជលផល ដកហូតមងបានជិត ៥០០ម៉ែត្រ និងនេសាទុបករណ៍ជាច្រើនទៀត
(ស្ទឹងត្រែង) ៖ កម្លាំងឆ្មាំទន្លេ អភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា ប៉ុស្តិ៍កោះសំពាយ ប៉ុស្តី៍កោះជ្រឹម ព្រមទាំងសហការណ៍ជាមួយសហគមន៍ បានចុះល្បាតទប់ស្កាត់បទល្មើសជលផល នៅអន្លង់អភិរក្សសត្វផ្សោតត្បូងខ្លា និងកោះសន្ទក់ បានដកហូតមង និងនេសាទុបករណ៍ជាច្រើនដែលក្រុមអ្នកនេសាទ បានលួចដាក់ចាប់ត្រីនៅក្នុងតំបន់អភិក្ស ។ នេះបើយោងតាមមន្ត្រីជលផល បានឱ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ ។ លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ឧបករណ៍នេសាទដែលដកហូតពីក្រុមអ្នកនេសាទ មានមង ០៩ ត្បូង ក្រឡា១០-១២,១៤ សង់ទីម៉ែត្រ ដែលមានប្រវែង ៤៥០ ម៉ែត្រ ដកហូតសន្ទូចរនង ចំនួន ០២ ខ្សែប្រវែង ១៤០ ម៉ែត្រ ស្មើ ១១២ ផ្លែ ។ លោក បន្តថា ការដកហូតនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគ្រាដែលកម្លាំងឆ្មាំទន្លេ សហការជាមួយកម្លាំងសហគមន៍ ចុះល្បាតក៏ប្រទះឃើញឧបករណ៍នេសាទទាំងនោះត្រូវបានលួចដាក់នៅក្នុងតំបន់ហាមឃាត់ ។ លោក បន្តឱ្យដឹងទៀតថា […]
ព័ត៌មានបែកធ្លាយ នៅផ្លូវជាតិលេខ៥ បង់លុយក្រៅច្បាប់ឱ្យរាល់ខែ ចុងក្រោយចាប់រថយន្តយកទៅគាបស៊ីតាមចិត្ត
ផ្លូវជាតិលេខ៥÷បង់លុយក្រៅច្បាប់ឱ្យរាល់ខែ ចុងក្រោយចាប់រថយន្តយកទៅគាបស៊ីតាមចិត្ ខេត្តបន្ទាយមានជ័យ: បុរសជាអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ដោយសារការគាបស៊ីពី សំណាក់ក្រុមគយចល័យតំបន់៥ដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បកអាក្រាតមុខមាត់ខូចរបស់ពួកមន្ត្រីគយនៅលើផ្លូវជាតិលេខ៥។ លោក បង នាគ(ឈ្មោះហៅក្រៅ)ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន,ស្រុកក្រឡាញ់ ក៏ដូចជាទីរួម ខេត្តសៀមរាប) ជាដើមរៀបរាប់ឲ្យអ្នកយកព័ត៌មានថា “លោកបានយកប្លង់ដីម្តាយ និងប្លង់ដីខ្លួនឯងទៅដាក់ បញ្ចាំនៅធនាគារដើម្បីយកប្រាក់មកទិញរថយន្ត ស៊ីឈ្នួលដឹកទំនិញអស់រយៈពេល៣ខែមកហើយ ដោយបានបង់លុយជូនគយចល័តតំបន់៥ក្នុង១ខែ១០លានរៀលឬជាង១០លានរៀលជារៀងរាល់ខែ រយៈពេល៣ខែ មកហើយ តែមិនដឹងជាមូលហេតុអ្វីបានជាកាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលម៉ោង១រសៀលស្រាប់តែក្រុមមន្រ្តីគយចល័តតំបន់៥ដែលមានស្នាក់ការនៅ ក្នុង ភូមិណងច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកចាប់រថយន្តដឹកទំនិញរបស់គាត់យកទៅគាបទាលុយ២ម៉ឺនដុល្លារអាមេរិកទៅវិញ។ លោក បង នាគ បានបន្តថា លោកសុំបញ្ចុះតម្លៃដោយ ទី១-ព្រោះគ្មានលទ្ធភាពបង់លុយ២ម៉ឺន ដុល្លារនេះទេ,ទី ២-លោកបានបង់លុយឱ្យជារៀងរាល់ខែមិនដែលខានទេ។ បន្ទាប់ពីការអង្វរកនេះ ខាងគយបានចុះតម្លៃសល់ ១ម៉ឺនដុល្លារ តែលោកនៅតែគ្មានលទ្ធភាពបង់ ទើបគយបញ្ចុះនៅសល់៥ពាន់ដុល្លារ,លោកនៅតែគ្មានលទ្ធភាពបង់ដដែល ហើយខណៈនោះលោកបានសុំអង្វឱ្យចុះនៅត្រឹម៣ពាន់ដុល្លារអាមេរិកបានហើយ។ ការចចារគ្នាមិន ទាន់បានលទ្ធផលផង ខាងគយក៏បញ្ជូនរថយន្តរបស់លោកទៅអគ្គនាយកដ្ឋានដោយប្រាប់ថា ឱ្យទៅដោះ ស្រាយនៅឯអគ្គនាយកដ្ឋានទៅ។ លោក […]