Related Articles
រថយន្តមួយគ្រឿងបើកឆ្លងផ្លូវដែកមិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យរថភ្លើងបុកខ្ទេចមួយចំហៀង តែសំណាងល្អអ្នកបើកបរមិនមានការរងរបួស
(ភ្នំពេញ) ៖ រថយន្តម៉ាកកាមរីឆ្លាម ០១គ្រឿង បានរងការខូចខាតខ្ទេចមួយចំហៀងខ្លួនទាំងស្រុង បន្ទាប់ពីបើកឆ្លងកាត់ផ្លូវដែកស្របពេលដែលមានរថភ្លើងមកដល់ បានបុកពេញទំហឹង សំណាងល្អអ្នកបើកបរមិនមានការរងរបួស ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ៣០ នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឆ្លងកាត់ផ្លូវដែក ។ ខណៈនោះស្រាប់តែមានរថភ្លើង ០១ ខ្សែ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ពេលទៅដល់ ក៏បានបុករថយន្តពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទាតជាច្រើនម៉ែត្រ រងការខូចខាតមួយចំហៀងខាងឆ្វេងទាំងស្រុងតែម្ដង ។ ពលរដ្ឋថា ផ្លូវដែកនេះខ្សែភ្នំពេញបាត់ដំបង ហើយនៅត្រង់ចំណុចកើតហេតុនោះ ពុំមានដាក់រនាំងសម្រាប់ទម្លាក់បិទផ្លូវការពារ នៅពេលរថភ្លើងឆ្លងកាត់នោះទេ គឺមានតែស្លាកសញ្ញាតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតរាល់ថ្ងៃពេលទៅដល់ជិតនោះ រថភ្លើងចុចស៊ីផ្លេរហូត ប៉ុន្តែនៅថ្ងៃកើតហេតុពុំដឹងជាយ៉ាងម៉េចទេ ទើបអត់ចុចស៊ីផ្លេហើយក៏បុករថយន្តបង្កការខូចខាតបែបនេះ បន្ទាប់មករថភ្លើងបានឈប់បន្តិចក៏បើកចេញទៅបាត់ដោយទុកតំណាងឱ្យនៅកន្លែងកើតហេតុ ។ អ្នកបើកបររថយន្តឈ្មោះ ឆោ ហុកស៊ីន […]
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ នៅខណ្ឌបឹងកេងកង
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖២០នាទី បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទដៃ នៅចំណុចហាងលក់ទូរសព្ទដៃយីហោ សារិទ្ទ ផ្ទះលេខ១៥ ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួន រួមមាន៖ ទី១-ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២-ឈ្មោះ ប៉ិច ប៊ុនលាប ភេទប្រុស ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Scoopy ពណ៌សលាយផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-7658 ជារបស់ជនសង្ស័យ, ទូរសព្ទដៃ ម៉ាក iPhone11 ពណ៌ស្វាយ […]
ទីតាំងសង្ស័យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវអាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យជាក់ស្ដែង
(ភ្នំពេញ) ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា ទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខាងក្នុង ។ ជាក់ស្ដែង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះទៅដល់ទីតាំង និងត្រួតពិនិត្យ ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទប់ម៉ាស្សា ស្នូកឃ័រ គ្មានសម្ភារអ្វីពាក់ព័ន្ធល្បែងស៊ីសងនោះទេ ។ សូមជម្រាបថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការបញ្ជាពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឱ្យ លោក កេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងនោះឡើយ ។ ក្នុងការចុះត្រួតពិនិត្យនេះដែរ អាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា […]