កាលពីយប់ថ្ងៃអង្គារទី៥ ខែមីនា Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោក ដោយសារបញ្ហាបច្ចេកទេស ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ហើយបើយោងតាមគេហទំព័រ GBN ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg បានធ្លាក់តម្លៃ ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតលុយប្រមាណ ១៨ ពាន់លានដុល្លារ ។ ក្រុមហ៊ុននេះរកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែរថា ចំណូលរបស់ខ្លួនត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ ។ មនុស្សមួយចំនួនដែលជួបប្រទះបញ្ហានេះ ដំបូងគិតថា គណនីរបស់ពួកគេអាចត្រូវបានគេ Hack ប៉ុន្តែមានការបង្ហោះជាង ៨០ ០០០ ផូស នៅលើបណ្តាញសង្គម X ដែលអះអាងថា Facebook និង Instagram កំពុងគាំង ។ ភ្លាមៗនោះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់នៅលើ X […]
ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា
តម្លៃស្រូវនៅខេត្តស្វាយរៀង ធ្លាក់ថ្លៃបន្តិច ប៉ុន្តែនៅតែប្រសើរជាងឆ្នាំមុនៗ ខណៈអង្ករខ្មែរត្រូវប៉ាន់លក់ដាច់នៅវៀតណាម រីឯអង្ករវៀតណាមនាំចេញក្រៅប្រទេស
(ស្វាយរៀង) ៖ ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គេសង្កេតឃើញឈ្មួញវៀតណាម បានសម្រុកចូលមកទិញស្រូវខ្មែរដល់ផែស្រូវប្រឡាយទាហាន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលក្នុងមួយថ្ងៃៗនោះ គឺមានកាណូតប៉ុកចាយធំៗ ២០ ទៅ ៣០ គ្រឿង ចូលមកដឹកស្រូវ ចេញទៅប្រទេសវៀតណាម ចាប់ពីទៅ ០៤ ពាន់ទៅ ០៥ ពាន់តោន ក្នុងមួយថ្ងៃ ខណៈស្រូវឡើងជាងឆ្នាំមុនៗ ។ បើតាម លោក គឹម សម្បត្តិ ហៅ យ៉ែង ជាឈ្មួញទិញស្រូវ នៅស្រុកកំពង់រោទិ៍ ដែលនាំស្រូវយកទៅលក់ឱ្យឈ្មួញវៀតណាម នាពេលថ្មីៗនេះ បានឱ្យដឹងថា ពួកគាត់សប្បាយចិត្តខ្លាំងណាស់ដោយចាប់ពីស្រូវវស្សា មកដល់ពេលបច្ចុប្បន្ននេះ តម្លៃស្រូវមាននៅតម្លៃល្អគួរសម គឺតម្លៃនៅតែខ្ពស់ ហើយឈ្មួញវៀតណាម ចូលមកទិញស្រូវខ្មែរយើងដល់ផែតែម្តង ។ លោក បានបន្តទៀតថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មកនេះ ស្រូវមានការធ្លាក់ថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃស្រូវនៅតែបានថ្លៃគួរសម បើប្រៀបធៀបទៅឆ្នាំមុនៗនោះ […]