ព័ត៌មានសន្តិសុខសង្គម

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

មន្ត្រីសង្កាត់ នៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ី ទាញកាំបិតចាក់ បណ្ដាលឱ្យរងរបួស នៅពេលចុះទៅហាមឃាត់ពីការបង្កសំឡេងរំខានដល់អ្នកជិតខាង នៅពេលយប់ជ្រៅ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ​កាល​ពី​វេលាម៉ោង​ ១១ ៖ ៥០ នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាអង្គុយ​ផឹកស៊ី និងចាក់ធុងបាស់បង្កសំឡេងរំខានដល់អ្នកជិតខាង ធ្វើឱ្យពលរដ្ឋនៅក្បែរនោះសម្រាកមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជា្ញធរមូលដ្ឋាន ដើម្បីជួយចុះអន្តរាគមន៍ ។ ខណៈដែលអាជ្ញាធរចុះមកដល់ និងបានណែនាំ ​បែរជាក្រុមមនុស្សប្រុសស្រីទាំងនោះ ស្រែកជេរទៅកាន់អាជ្ញាធរ និងបានយកកាំបិតចាក់ទៅលើមន្ត្រីអាជ្ញាធរសង្កាត់ម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីបង្កហិង្សា រហូតមានរបួសស្នាមលើមន្ត្រីអាជ្ញាធរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ក៏បានចុះ​ដល់​កន្លែង​កើត​ហេតុ​ និង​បាន​ឃាត់ខ្លួនមនុស្ស​ប្រុស​ស្រី ​៤នាក់ យក​មកកាន់ប៉ុស្តិ៍​នគរបាលសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើ​ការ​សាក​សួរ​ និងអនុវត្តនីតិវីធីច្បាប់ ៕   […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបករណីជួញដូរសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធខ្លី ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ នៅក្រុងបាវិត

ស្វាយរៀង ៖ នគរបាលក្រុងបាវិត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២នាក់។ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីផ្សាតាពៅស្ថិតក្នុងភូមិបាវិតតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០២ស្រី០១នាក់។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ៥២៨.៥៥ក្រាម – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម -ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ០.២០ ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម) – […]

ព័ត៌មានសន្តិសុខសង្គម

ទីតាំងផលិតបារីខុសច្បាប់មួយកន្លែង កំពុងតែបើកដំណើរការដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយ ខណៈទីតាំងផលិតបារី សង្ស័យគ្មានច្បាប់ការអនុញ្ញាតិ

(ខេត្តកណ្ដាល) ៖ ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ជារបស់ជនជាតិចិន កំពុងតែ បើកដំណើរការដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយទីតាំងផលិតបារី សង្ស័យគ្មានច្បាប់ការអនុញ្ញាតិឱ្យប្រកបអាជីវកម្ម ។ បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះ នាំចេញទៅក្រៅប្រទេស ។ សំណូមពរពីបងប្អូនប្រជាពលរដ្ឋ សូមអាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន🙏🙏🙏 រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយរាល់ម៉ោងធ្វើការ ៕

ព័ត៌មានសន្តិសុខសង្គម

រណ្តៅដីដល់ក្បាលប្រេត មួយកន្លែងនៅចំណុចភូមិចំបក់ កំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មដោយមិនទាន់មន្ត្រីជំនាញរ៉ែនិងថាមពលចុះទប់ស្កាត់!!!

(បាត់ដំបង) ៖ អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅដល់ក្បាលប្រេតហើយនៅចំណុច ភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងកំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋាន និងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។ ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖រណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញដោយបានលុយដាក់ខោវប៉ៅដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីចំការ របស់ប្រជាពលរដ្ឋនៅក្បែខាងនោះទេ។ ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងដោយគេឲ្យតែងតែហៅរណ្តៅ ដែលមានឈ្មោះល្បីល្បាញ ពេញស្រុកសំពៅលូន។ ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក សុខ លូ អភិបាលខេត្តបាត់ដំបង គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមន្ទីរ៉ែនិងថាមពល។ ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយចេយកអាចម៍ដីមួយកន្លែងនេះផង។ ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវែងធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច

(ព្រៃវែង) ៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាផ្លូវថ្នល់។ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបក្មេងទំនើង និងប្រើប្រាស់ជួញដូរគ្រឿងញៀន និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង) ៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការ ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ នៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ។ យោងតាម លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានចុះដឹកនាំកម្លាំងអាវុធហត្ថដោយផ្ទាល់ ក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញា ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង កន្លែងរកស៊ីបញ្ចាំម៉ូតូខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៥នាក់ ថ្នាំញៀន ១៧កញ្ចប់តូច និងម៉ូតូចំនួន ៩គ្រឿង ដែលគេយកមកបញ្ចាំ ។ លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ឱ្យដឹងបន្ថែមថា ចំពោះម៉ូតូ ដែលត្រូវបានយកទៅបញ្ចាំទាំងអស់នោះ ប្រសិនបើម្ចាស់មានឯកសារគ្រប់គ្រាន់ សូមមកទទួលយកម៉ូតូវិញនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ ចំពោះការចុះបង្ក្រាបបទល្មើសការជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង និងកន្លែងរកសីបញ្ចាំម៉ូតូខុសច្បាប់ គឺជាករណីដែលគេកម្របានឃើញបំផុត ដែលដឹកនាំបង្ក្រាបផ្ទាល់ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងមាន់ជល់អនឡាញតាមអាយផេត លេងនៅក្នុងតារាងបាល់ស្លាកទ្រូម៉ាន់នីមួយកន្លែង យីហោ ទូច ចិន្តា ស្ថិតនៅផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ដូចគ្មានខ្លាចក្រែងច្បាប់ ឬជនទាំងនេះគិតថាស្រុកភ្នំស្រួច គ្មានអជ្ញាធរអនុវត្តច្បាប់ចំពោះអ្នកលេងល្បែងឬក៏យ៉ាងណា?

(ភ្នំស្រួច) ៖ ថ្ងៃ សៅរ៍ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងតារាងបាល់ស្លាកទ្រូម៉ាន់នី មួយកន្លែងដែលកំពុងបើកលេងជារៀងរាល់ថ្ងៃដោយគ្មានការលាក់បាំង គឺលេងដោយសេរីតែម្តង។ ក្រោយពីទទួលបានព័ត៌មានអង្គភាពយើងបានព្យាយាមទាក់ទងទៅលោក ជុន ចាន់ដេត អធិការនគរបាលស្រុក ភ្នំស្រួច តាមរយះតេលេក្រាមលេខ 077 22 98 38 តែលោកបានត្រឹមចូលមើលហើយមិនឆ្លើយតបយ៉ាងណានោះទេ។ ពលរដ្ឋ និងមហាជនកំពុងរង់ចាំមើលថា ក្រោយពីទទួលបានព័ត៌មានពីទីតាំងបើកលេងល្បែងមាន់ជនអនឡាញខាងលើហើយ លោកអធិការ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងបើកលេងជាប្រចាំថ្ងៃមួយនេះ ។ ខណៈអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ហាក់បីដូចជានាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយឱ្យល្បែងកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់ និងបង្ក្រាប ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីលួច​រថយន្ដ​ ២គ្រឿង ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត ២គ្រឿង ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ថា ជនសង្ស័យមានឈ្មោះ ZHANG JUN អាយុ ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ។ របាយការណ៍ បានបន្ថែមថា កាលពីថ្ងៃទី៤ និងថ្ងៃទី៧ ខែកញ្ញា ជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ថ្ងៃទី៨ ខែកញ្ញា […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះទីហ្វុងកំណាចយ៉ាហ្គី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម

វៀតណាម៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្គី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី បានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ បង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាង នំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស ។ បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើន បើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្គី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះ ដើមឈើជាច្រើនពាន់ដើមរលំបាក់ និងបង្កវិនាសកម្មដល់ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនធំទៀត ។ តាមការស្មានជាជំហានដំបូងចេញពីរដ្ឋាភិបាលវៀតណាមនៅក្នុងរង្វង់មួយសប្តាហ៍កន្លងមក វិនាសកម្មដែលបង្កឡើងដោយសារតែខ្យល់ព្យុះ និងរអិលបាក់ដី បណ្តាលឱ្យស្លាប់មនុស្ស ២១នាក់ និងរងរបួស ២២៩នាក់ផ្សេងទៀត នៅក្នុងប្រទេសវៀតណាម ខណៈមនុស្ស ២០នាក់ ផ្សេងទៀតនៅក្នុងប្រទេសហ្វីលីពីន ក៏ត្រូវគេអះអាងថា រងគ្រោះដោយសារតែមហន្តរាយធម្មជាតិនេះដែរ ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ឯណោះវិញ បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា នៅក្នុងទីក្រុងហៃហ្វុង ជាទីប្រជុំជនមួយ ស្ថិតនៅតាមបណ្តោយមាត់សមុទ្ររបស់ប្រទេសវៀតណាម មានពលរដ្ឋរស់នៅប្រមាណជា ២លាននាក់ ដែលសំបូរទៅដោយរោងចក្រ និងវិនិយោគទុនជាពហុជាតិសាសន៍ […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលជលផលខេត្តកណ្ដាល បង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត ១តោន គ្មានវិញ្ញាបនបត្រច្បាស់លាស់

រដ្ឋបាលជលផលខេត្តកណ្ដាល ចាប់​បាន​រថយន្ត ១គ្រឿង ដឹក​បង្កង​ខុសច្បាប់ ទម្ងន់​ជិត ១តោន ដែល​នាំចូល​មកពី​ក្រៅ​ប្រទេស ពុំ​មាន​លិខិត​បញ្ជាក់​អំពី​គុណភាព​នាំចូល​ច្បាស់លាស់ ។ ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង ​កាលពី​យប់​រំលង​អធ្រាត្រ ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ២០២៤ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ តាម​ការ​បញ្ជាក់​ពី​ លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្ដាល បាន​ឱ្យដឹងនៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២៤ នេះថា លោក គួច ចំរើន អភិបាលខេត្ត​កណ្តាល បាន​បញ្ជា​ឱ្យ​លោក​ចុះ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់​រថយន្ត​ ១​គ្រឿង ដែល​មាន​ពាក់​ផ្លាក​លេខ ភ្នំពេញ 3G-5776 ដឹក​បង្កង​ខុសច្បាប់​ចំនួន ២៦ធុង ស្មើនឹង​ទម្ងន់​ជិត ១តោន ។ លោក ហេង សុភារិទ្ធ បន្ត​ថា ចំពោះ​ការ​ឃាត់​នេះ​ដែរ មកពី​ម្ចាស់​រថយន្ត​មិន​ព្រម​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច ដោយ​កន្លងមក មន្ត្រី​ជំនាញ ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ម្ចាស់​បង្កង និង​ម្ចាស់​រថយន្ត នៅតែ​រឹងទទឹង […]