តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រី ៥នាក់ ដាក់ពន្ធនាគារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីការឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រីចំនួន ០៥ នាក់ ដាក់ពបន្ធនាគារ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញ្ញត្តិមាត្រា ២៨៤ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីប្រើពាក្យអាសអាភាស ចំអាសនៅលើបណ្ដាញសង្គម ។ ជនត្រូវចោទទាំង ០៥ នាក់ ដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនមាន ១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ ២៩ ឆ្នាំ ជានជាតិខ្មែរ […]
ព័ត៌មានសន្តិសុខសង្គម
សាលាដំបូងខេត្តខេត្តរតនគិរី សម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ក្រោយព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឱ្យស្លាប់
សាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានចោទប្រកាន់ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ឈ្មោះ លុយ ទី ដែលមានតួនាទីសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ផងនោះ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនបន្ទាប់ពីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់ សង្ស័យប្រតិកម្មជាមួយថ្នាំ។ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានកោះហៅឈ្មោះ លុយ ទីមកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានឃាត់ខ្លួនតែម្តង។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឱសថស្ថាន «ពន្លឺសុខភាព» បានទទួលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជ័រកៅស៊ូ ដែលមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះដោយបោកត្រូវចំដើមទ្រូងហើយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅឱសថស្ថានខាងលើ។ ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមប្តីគាត់អស់៤កំប្លោក ហើយថែមមួយកំប្លោកទៀត ប៉ុន្តែអ្នកជំងឺធ្វើទុកខ្លាំងក៏បានដកសេរ៉ូមចេញពីដៃ ក្នុងរយៈពេល៧ម៉ោង អ្នកជំងឺមិនបានធូរស្រាលសោះ។ ឃើញសភាពបែបនេះក្រុមគ្រួសារ […]
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី)
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន! មន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណនិងសូមអរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងខាងក្រោម ១-អង្ករ ៥០០គីឡូក្រាម ២-ទឹកបរិសុទ្ធ ១០០យួរ ៣-មី ១០កេសធំ ៤-ថវិកា ១,០០០,០០០រៀល ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។ […]