(បាត់ដំបង) ៖ ត្រាក់ទ័រ ០១ គ្រឿង ចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សង្គ្រាម បណ្ដាលឱ្យផ្ទុះលាន់កក្រើក កាលពីវេលាម៉ោង ០៩ ៖ ២០ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ខណៈត្រាក់ទ័រខូចខាតទាំងស្រុងផ្នែកខាងមុខ ។ យោងតាមប្រភពពត៌មាន បានឱ្យដឹងថា អ្នកបើកបរត្រាក់ទ័រឈ្មោះ ភម ភេន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត របួសធ្ងន់នៅលើផ្ទៃមុខ រីឯត្រាក់ដាច់កង់មុខម្ខាង ខណៈម៉ាស៊ីនត្រូវខូចខាតស្ទើរទាំងស្រុងតែម្ដង ។ បើតាមប្រភពដដែល បានបញ្ជាក់ថា ដីចម្ការនោះ ត្រូវបានម្ចាស់ភ្ជួរដាំពោត ដាំដំឡូងស្ទើររាលឆ្នាំ តែឆ្នាំនេះ ពេលបើកត្រាក់ទ័រចុះភ្ជួរជាថ្មី ក៏ស្រាប់តែកិនចំគ្រាប់មីនតោនផ្ទុះលាន់កក្រើកដីទាំងព្រឹកតែម្ដង ។ អាជ្ញាធរដែនដីបានប្រាប់ថា កន្លែងដែលត្រាក់ទ័រកិនមីនតោនផ្ទុះនោះ ជាទីតាំងសមរភូមិអំឡុងសម័យសង្គ្រាម ហើយម្ចាស់ចម្ការតែងប្រើប្រាស់ត្រាក់ទ័រភ្ជួរដាំដំណាំ រាល់ឆ្នាំ តែពុំដែលមានគ្រោះថ្នាក់ […]
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធបទហិង្សាដោយចេតនា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួន
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២៣:៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ឃាត់ខ្លួនជនសង្ស័យក្រុមទី១រួមមាន៖ ១-ឈ្មោះ ជន រិទ្ធី ហៅ ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់គ្រឿងម៉ាស៊ីនរថយន្ត ស្នាក់នៅផ្ទះបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ២-ឈ្មោះ ដោ ប៊ុនហេង ហៅ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កូនជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ឃាត់ខ្លួនជនសង្ស័យក្រុមទី២រួមមាន៖ ១-ឈ្មោះ ម៉េង ឈួង ហៅ ឈួង ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកដឹកឥវ៉ាន់ក្រុមហ៊ុន ស្នាក់នៅឃ្លាំងមិនចាំលេខផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ២-ឈ្មោះ កា […]
សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតធំ ១គ្រឿង ដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើប្រណីតពីក្រោម
(ស្ទឹងត្រែង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុប ០១ គ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារប្រណីតល្មើសច្បាប់ ជិត ១៤០ សន្លឹក ពីក្រោម ។ រថយន្តល្មើសនេះ បានចេញពីខេត្តរតនគិរី នៅម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ០២ នាក់ បានចុះត្រួតពិនិត្យរថយន្ត ០១ គ្រឿង ក្រោយពីបង្ក្រាបដោយកម្លាំងនគរបាលខេត្ត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ រថយន្តដែលបង្ក្រាបនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ […]
ប្រជាពលរដ្ឋស្នើសុំទៅលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគ្រប់គ្រងអាងទន្លេ ជួយពិនិត្យមើលភូមិគ្រឹះ ដែលបានសាងសង់រំលោភ ចូលផ្ទៃទន្លេផង
ភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងមានរបងថ្មហ៊ុំព័ទ្ធជុំវិញ ត្រង់ចំនុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលច្បាស់ថាជារបស់លោក ហ៊ាង គង់ផេង មានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាលនៃស្រុកពញាឮ បានសាងសង់រំលោភចូលផ្ទៃទន្លេយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានសូម្បីតែក្អក។ ពាក់ព័ន្ធទៅនិងករណីសាងសង់ភូមិគ្រឹះ ព័ទ្ធរជាបងថ្ម រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ខាងសារព័ត៌មានយើងបានទំនាក់ទំនងស្នើទៅលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដើម្បីដឹកនាំជំនាញចុះពិនិត្យមើល តែលោកអភិបាលស្រុកបែរជាធ្វើព្រងើយកន្តើយ ហាក់បីដូចជាមានការលាក់លៀម។ ប្រជាពលរដ្ឋមានតែស្នើសុំទៅ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគ្រប់ គ្រងអាងទន្លេ សូមលោកចាត់មន្ត្រីជំនាញចុះត្រួត ពិនិត្យមើលចំពោះការសាងសង់សំណង់រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ផងទាន៕
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនជនជាតិវៀតណាម ២៥៧នាក់ ទៅដើមណើតវិញ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបញ្ជូនជនជាតិវៀតណាមសរុប ២៥៧ នាក់ ស្រី ៥៦ នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ។ ជនជាតិវៀតណាម ទាំង ២៥៧ នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល និងត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត និងប៉ុស្តិ៍កងទព័ការពារព្រំដែនអន្តរជាតិប៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីធ្វើការបញ្ជូនចេញទៅប្រទេសវៀតណាមវិញ ។ ជនជាតិវៀតណាមខាងលើ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍ រួមមាន បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា ។ កន្លងមក ប្រទេសកម្ពុជា បានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ […]
ខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតផ្ទះខ្លួនឯងបណ្ដាលឱ្យឆេះខ្ទេចគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក
(កំពង់ស្ពឺ) ៖ ខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះអស់គ្មានសល់ បើទោះជាមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងខាងលើ កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។ ការឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងដុតផ្ទះខ្លួនឯងចោលនេះ កាលពីវេលាម៉ោង ០៨ ៖ ១០ នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា បុរសជាប្តីចិត្តភ្លើងដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ខន មិថុនា អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពដុតផ្លះខ្លួនឯង ដែលមានទំហំ ០៤ ម៉ែត្រ គុណនឹង ០៦ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត បណ្ដាលឱ្យឆេះខូចខាតទាំងស្រុងរួមទាំងសម្ភារៈនៅក្នុងផ្ទះមានដូចជា៖ -គ្រែប្រអប់ចំនួន ០១ -ទូរទស្សន៍ចំនួន ០២ គ្រឿង -កង្ហារចំនួន ០២ -ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។ មន្ត្រីនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលធ្វើឱ្យបុរសជាប្តីដាច់ចិត្តដុតផ្ទះចោលនោះ […]
គ្រោះថ្នាក់ណាស់! រកឃើញកន្លែងកែច្នៃខ្ញីមួយកន្លែងប្រើប្រាស់សារធាតុគីមីហាមឃាត់ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
(ភ្នំពេញ) ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ២០៩ថង់ ស្មើរនឹង ២១៤០គីឡូក្រាម និងមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ ១៧០គីឡូក្រាម, មាស៊ីនហាន់ខ្ញី ២គ្រឿង ទំងន់ស្មើនឹង ១០០គីឡូក្រាម, ម៉ាស៊ីនលាងខ្ញី ១គ្រឿង ទំងន់ ៥០០គីឡូក្រាម, ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំ Sodium Hydrosufit ចំនួន ២៥គីឡូក្រាម, សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន ១.៥គីឡូក្រាម។ មន្ត្រីជំនាញបានបញ្ជាក់ថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប […]
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់ លោក ហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយ ធ្លាក់អាចម៍ដីតាមផ្លូវ ធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ
(បាត់ដំបង) ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបង ជាក្រុងមួយដែលបានធ្វើ នវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះ ក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ ។ តែងតែបង្កឱ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។ ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូច តែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិត ជាពិសេសរថយន្តដឹកដី ធន់តូចធំ របស់អស់លោកឈ្មួញមួយចំនួន មិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ព្រោះអស់លោកតៃកុងឡានមួយចំនួន បើកបរលើសល្បឿន ដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខ និងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយ ឱ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។ ប្រមុខរាជរដ្ឋាភិបាល លោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក […]
ដុតកម្ទេចសាច់បង្កក និងទំនិញខូចគុណភាពមួយចំនួន ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុក និងចែកចាយចំនួន៥ ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានប្រមូលទំនិញដែលពុំមានអនុលោមភាព(ខូចគុណភាណ) ក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំង ផ្សេងគ្នា រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ នាពេលកន្លងមក យកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ទំនិញទាំងអស់នោះ រួមមាន សាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ៕
សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃាតកម្មបានហើយ នៅស្រុកបាណន់ ខេត្តបាត់ដំបង (បាត់ដំបង) ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ ៖ ០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក ស្រេង សុខា អភិបាល នៃគណ: អភិបាលស្រុកបាណន់ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ផង់ សុភាព ជាស្នងការរង ទទួលដឹកនាំ និងលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ លោកនាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធរួមគ្នា ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ លោកវរសេនីយ៍ទោ […]