(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕
ព័ត៌មានសន្តិសុខសង្គម
ច្នៃឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វ តែត្រូវជាប់ខ្លួនឯងស្លាប់ក្នុងព្រៃ
បុរសម្នាក់ មានមុខរបរព្រានព្រៃ ចេះច្នៃប្រឌិតប្រើឧបករណ៍អគ្គិសនីធ្វើជាអន្ទាក់សត្វព្រៃ ងាយស្រួលក្នុងប្រមាញ់សត្វព្រៃគ្រប់ប្រភេទ តែជាអកុសលដើរជាន់អន្ទាក់ដែលខ្លួនឯងដាក់ ស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ជនរងគ្រោះមានឈ្មោះ ណ្អើក តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចម្ការ វេលាម៉ោង ៥រសៀល ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២៤ ប៉ុន្តែបាត់យូរពេកទើបស្ត្រីជាប្រពន្ធទៅតាមដល់ចម្ការ ក៏ប្រទះឃើញប្តីរបស់ខ្លួនស្លាប់នៅកន្លែងដាក់អន្ទាក់នោះតែម្ដង ។ អធិកានគបាលស្រុកពេជ្រាដា លោក ផ្លង ជំនិត បានឱ្យដឹងថា បន្ទាប់ពីមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានដាក់អន្ទាក់ ប្រើឧបករណ៍អគ្គិសនី រួចភ្លេចខ្លួនដើរជាន់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្ន សព ត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាកាប់ប្រហារ ដែលបង្កដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅខណ្ឌទួលគោក
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ […]
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ទូរសព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ ២៣ឆ្នាំ មុខរបរជាងទូរសព្ទ, ទី៣៖ឈ្មោះ ហ៊ុន […]
Breaking News! សម្ដេចតេជោ ស្នើឱ្យនាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃចន្ទ នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ច នាំខ្លួនបុគ្គល លី សាម៉េត ទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ បើទោះបីជាបុគ្គល លី សាម៉េត បានចេញវីដេអូសុំទោស និងស្នើសុំសមត្ថកិច្ចពន្យាពេលមួយរយៈដើម្បីព្យាបាលជំងឺក៏ដោយ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើដូច្នេះ៖ «ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនហើយសូមសមត្ថកិច្ច ដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។» ។ ការស្នើរបស់សម្ដេចតេជោ គឺបន្ទាប់ពីកាលពីវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ បុគ្គល លី សាម៉េត បានចេញវីដេអូរយៈពេលជិត៦នាទី សារភាពទទួលស្គាល់កំហុសដែលយកឈ្មោះសម្ដេចតេជោ ទៅឆបោកលុយរបស់អ្នកដទៃ និងស្នើសុំពន្យាមួយរយៈ ដើម្បីព្យាបាលជំងឺ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។ ក្នុងវីដេអូនោះ បុគ្គល លី សាម៉េត លើកដៃសំពះជាប់ជានិច្ច និងត្អូញត្អែរស្នើសុំដូច្នេះ៖ « សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន […]
តើលោក តុល មានអំណាចអីបានជាហ៊ាន កាងមាន់អនឡាញ គ្រប់ទិសទីក្នុងស្រុកសំរោង និងស្រុកបាទី ខ្លូនជាទាហាន បានជាជិះរថយន្តខ.ម? ឬជាខ្លូនអ្វីខាងផ្នែកព័ត៌មាន?
នៅវេលាម៉ោង ៣៖៣០នាទី ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន បានចុះទៅដល់ភូមិបឹង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ឃើញសកម្មភាពក្រុមញៀនល្បែងមាន់អនឡាញអង្គុយមុខកញ្ចក់ទូរទស្សន៍ទាំង ២គ្រឿង ម្ចាស់ផ្ទះបានឱ្យដឹងថាជារបស់ឈ្មោះ តុល ភ្លាមនោះអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកអធិការ លោក ភី ឈុន បានឆ្លើយថាទីតាំងនៅម្ដុំណាបានហើយ ហើយអ្នកសារព័ត៌មានបន្តទៅជួបលោកមេប៉ុស្តិ៍ តែមិនបានជួបទេដោយលោកជាប់រវល់ ៕
ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]
កម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៣០០គីឡូក្រាម
ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។ បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 […]
នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកម្សាន្តស្តាស៊ីធី ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកម្សាន្តខាងលើនេះរួចមករហូតព្រឹកឡើងបានដឹកតាមរថយន្ត ១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកម្សាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។ មនុស្សដែលបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ។ គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកម្សាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកម្សាន្ត (KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី […]